Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, April 23, 2016

មធ្យោបាយ​ ១០​យ៉ាង​ដើម្បី​ពង្រឹង​ដល់​សុខភាព​របស់​អ្នក​

មធ្យោបាយ​ ១០​យ៉ាង​ដើម្បី​ពង្រឹង​ដល់​សុខភាព​របស់​អ្នក



នៅ ​ពេល​ដែល​ចង់បាន​សុខភាព​ល្អ​ វា​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ធំដុំ​នោះ​ទេ​។​ នេះ​គឺជា​រឿងរ៉ាវ​ទាំង​ ១០​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ថ្ងៃនេះ​ដើម្បី​ពង្រឹង​ដល់​សុខភាព​របស់​អ្នក​។ ​
១,​ ពិនិត្យ​ទៅ​លើ​ទម្ងន់​របស់​អ្នក
មាន​ស្ត្រី​ម្នាក់​ក្នុង​ចំនោម​ ៣​នាក់​ ហើយ​បុរស​បួន​នាក់​ក្នុង​ចំនោម​ ១០​នាក់​នៅ​ប្រទេស​អង់គ្លេស​មាន​បញ្ហា​ធាត់​ខ្លាំង​។​ ការ​ដែល​ធាត់​ជ្រុល​ធ្វើ​អោយ​មាន​សេចក្តីស្លាប់​មុន​អាយុ​រហូត​ដល់​ ៩០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ជា​មធ្យម​វា​កាត់​បន្ថយ​អាយុជីវិត​របស់​មនុស្ស​រហូត​ដល់​ ៩​ឆ្នាំ​ដែរ​។​ ចូរ​ប្រើ​វិធី​គិត​លេខ​លើ​សមាមាត្រ​ BMI​ ដើម្បី​ជា​ជំនួយ​ប្រសិនបើ​អ្នកមាន​ទម្ងន់​ដែល​មាន​សុខភាព​ ឬ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​ជា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ ជំងឺ​បេះដូង​ និង​ជំងឺមហារីក​។​

២,​ កាត់​បន្ថយ​ការ​ផឹកស្រា
មនុស្ស​ភាគច្រើន​មិន​ទាន់​ដឹងខ្លួន​ថា​ ការ​ផឹកស្រា​ច្រើន​អាច​ធ្វើ​អោយ​អ្នក​ប្រឈម​ទៅ​នឹង​បញ្ហា​សុខភាព​ដ៏​វែង​ ឆ្ងាយ​បាន​ដូច​ជា​ ជំងឺមហារីក​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ និង​ជំងឺ​គាំងបេះដូង​។​ ឧទាហរណ៍​ មនុស្ស​ប្រុស​ដែល​ផឹកស្រា​បៀរ​ច្រើន​ជាង​បី​ ទៅ​បួន​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ទំនងជា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​រហូត​ដល់​បី​ដង​។​

៣,​ កាត់​បន្ថយ​ការ​ទទួលទាន​ប្រៃ​ និង​ខ្លាញ់
ការ​ដែល​សម្បូរ​ជាតិ​ប្រៃ​ និង​ខ្លាញ់​ក្នុង​របប​អាហារ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​អោយ​មាន​ ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ ជំងឺ​បេះដូង​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ និង​ជំងឺ​ទឹកនោមផ្អែម​។​ ការ​ដែល​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើន​ពេក​អាច​ធ្វើ​អោយ​សម្ពាធ​ ឈាម​ឡើង​ខ្ពស់​ និង​ទំនងជា​វិ​វ​ឌ្ឈ​ន៍​ទៅ​ជា​ជំងឺ​បេះដូង​ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។​

៤,​ ហាត់ប្រាណ​ជា​ទៀងទាត់
យើង​មានការ​ហាត់ប្រាណ​ច្រើន​ជាង​ការ​សម្រក​ទម្ងន់​។​ ទោះបីជា​អ្នកជា​មនុស្ស​ដែល​មាឌ​ស្អាត​ហើយ​ក៏​ដោយ​ ក៏​អ្នក​នឹង​នៅ​តែ​ទទួល​បាន​អត្ថប្រយោជន៍​ដល់​សុខភាព​ពី​ការ​ហាត់ប្រាណ​ដែរ​ ។​ ទោះបីជា​ការ​ធ្វើ​សកម្មភាព​រា​ង្គ​កាយ​តិចតួច​ក៏​ដោយ​ក៏​អាច​កាត់​បន្ថយ​ការ ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ដូច​ជា​ ជំងឺ​សរសៃឈាម​បេះដូង​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ រហូត​ដល់​ ៥០%​។​ ការ​ដែល​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ស្លាប់​មុន​ អាយុ​បាន​ពី​ ២០​ ទៅ​៣០%​។​

៥,​ ចូរ​ទទួលទាន​ផ្លែ​ឈើ​ និង​បន្លែ​អោយ​បាន​ច្រើន
សម្រាប់​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​ប្រកបដោយ​សុខភាព​បាន​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ឈើ​ និង​បន្លែ​អោយ​បាន​ប្រាំ​មុខ​ក្នុង​មួយ​ថ្ងៃ​។​ ការ​ស្រាវជ្រាវ​បង្ហាញ​អោយ​ដឹង​ថា​ ការ​ទទួលទាន​ផ្លែ​ឈើ​ និង​បន្លែ​យ៉ាងតិច​បំផុត​ ៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​ ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា​ ជំងឺ​បេះដូង​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ និង​ការ​ធាត់​ជ្រុល​។​

៦,​ ត្រួតពិនិត្យ​លើ​ភាព​ស្ត្រេ​ស
ស្ត្រេ​ស​ដោយសារ​តែ​ការងារ​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែ​ធ្វើ​អោយ​មាន​ ជំងឺ​។​ បញ្ហា​ផ្លូវចិត្ត​រួម​ទាំង​ស្ត្រេ​ស​គឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​អោយ​មនុស្ស​ ម្នាក់​ក្នុង​ចំនោម​ ៥​នាក់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​ ប្រសិនបើ​ពួក​គេ​មិន​បាន​ទៅ​ពិគ្រោះ​ជំងឺ​ទេ​ ស្ត្រេ​ស​អាច​ធ្វើ​អោយ​មាន​បញ្ហា​ដល់​សុខភាព​កាន់តែ​ច្រើន​ដូច​ជា​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ថប់​អារម្មណ៍​ និង​បាក់ទឹកចិត្ត​។​

៧,​ ពង្រឹង​ដល់​ការ​ដេក​របស់​អ្នក
មនុស្ស​សឹងតែ​គ្រប់​គ្នា​សុទ្ធតែ​មាន​បញ្ហា​លើ​ការ​ដេក​ដោយសារ​តែ​រឿងហេតុ​ មួយ​ចំនួន​ក្នុង​ជីវិត​របស់​ពួក​គេ​។​ វា​ត្រូវ​បាន​គេ​យល់​ថា​ ជនជាតិ​អង់គ្លេស​បី​ភាគ​នឹង​មាន​បញ្ហា​ដេក​មិន​លក់​នៅ​ថ្ងៃ​មុខ​។​ មនុស្ស​វ័យ​ជំទង់​ដែល​មាន​សុខភាព​ល្អ​ភាគច្រើន​ ការ​ដេក​របស់​ពួក​គេ​ជា​មធ្យម​ប្រមាណ​ ៧​ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​។​ ប្រសិនបើ​អ្នក​មិន​បាន​ដេក​គ្រប់គ្រាន់​ទេ​ វា​អាច​ប៉ះពាល់​ទំនាក់ទំនង​ ការ​ធ្វើ​ការងារ​ និ​អាច​ពន្យា​ពេល​ដល់​ការ​ជា​សះស្បើយ​ពី​ជំងឺ​ផង​ដែរ​។​

៨,​ ឈប់​ជក់បារី​ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពី​ការ​ឈប់​ជក់បារី​គឺ​កើត​មាន​ភ្លាមៗ​តែ​ម្តង​។ ​ រយៈពេល​ ២០​ម៉ោង​ក្រោយ​ពី​ឈប់​ជក់បារី​ សម្ពាធ​ឈាម​ និង​ជីពចរ​របស់​អ្នក​វិល​មក​រក​ធម្មតា​វិញ​។​ រយៈពេល​ ២៤​ម៉ោង​ក្រោយ​ សួត​របស់​អ្នក​ចាប់ផ្តើម​ស្អាត​ល្អ​ឡើង​វិញ​។​ រយៈពេល​ ៣​ថ្ងៃក្រោយ​ អ្នក​អាច​ដកដង្ហើម​បាន​កាន់តែ​ស្រួល​ និង​មាន​អារម្មណ៍​ថា​មាន​កម្លាំង​ជាង​មុន​។​ ចូរ​រក្សា​ធ្វើ​វារ​ហូត​ និង​ធ្វើ​អោយ​បាន​ច្រើន​ឆ្នាំ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជិ​វិត​របស់​អ្នក​។​ ការ​ស្រាវជ្រាវ​បង្ហាញ​អោយ​ឃើញ​ថា​ បុរស​ដែល​ឈប់​ជក់បារី​នៅ​អាយុ​ ៣០​ឆ្នាំ​ អាច​កើន​អាយុ​បាន​ ១០​ឆ្នាំ​ទៀត​។​
៩,​ ធ្វើតេស្ត​មើល​សុខភាព​ផ្លូវភេទ
មនុស្ស​ជា​ច្រើន​មិន​បាន​កត់សម្គាល់​ឃើញ​មាន​រោគ​សញ្ញា​អ្វី​ទេ​នៅ​ពេល​ពួក​ គេ​មាន​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ដូច​ជា​ Chlamydia​ ឬ​ជំងឺ​ប្រមេះទឹកបាយ​រួច​។​ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ​ ជំងឺ​ Chlamydia​ អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​របស់​មនុស្ស​ស្រី​។​ អ្នក​មិន​អាច​ប្រាប់​ដោយ​គ្រាន់តែ​មើល​ពី​សម្បក​ក្រៅ​នោះ​ទេ​ ដូច្នេះ​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ទៅ​ទទួល​ការ​ពិនិត្យ​ប្រសិនបើ​ អ្នក​ធ្លាប់​រួម​ភេទ​ដោយ​មិន​បានការ​ពារ​។​ ការ​ទទួល​បាន​នូវ​ការ​ធ្វើតេស្ត​ និង​ព្យាបាល​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​គឺ​វា​ងាយស្រួល​ជាង​អ្នក​គិត​ទៅ​ទៀត​ ហើយ​ភាគច្រើន​អាច​ព្យាបាល​អោយ​ជា​សះស្បើយ​បាន​។​

១០,​ ពិនិត្យ​រក​មើល​ដុំ​សាច់​អ្វីមួយ
មនុស្ស​ម្នាក់​ក្នុង​ចំនោម​ ៣​នាក់​ក្នុង​ប្រទេស​អង់គ្លេស​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ថា​មាន​ ជំងឺមហារីក​នៅ​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​របស់​ពួក​គេ​។​ ជំងឺមហារីក​តែងតែ​ប៉ះពាល់​ទៅ​លើ​មនុស្ស​វ័យចាស់​ ប៉ុន្តែ​វា​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់​។​ ការ​ស្វែងរក​ជំងឺ​ឃើញ​ជំងឺមហារីក​ទាន់​ពេល​មាន​ន័យ​ថា​ ការ​ព្យាបាល​ទំនងជា​ទទួល​បាន​នូវ​ជោគជ័យ​ច្រើន​។​ ពេល​ខ្លះ​ ការ​សម្គាល់​ឃើញ​នូវ​ការ​ប្រែប្រួល​តិចតួច​ ដូច​ជា​មាន​ដុំ​អ្វីមួយ​ ការ​ប្រែប្រួល​ទៅ​លើ​ប្រជ្រុយ​ ឬ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ហេតុផល​ អាច​ធ្វើ​អោយ​មាន​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​ទៅ​លើ​សុខភាព​របស់​អ្នក​។​

http://narirath.blogspot.com/

វិតាមីនD អមជាមួយកាល់ស្យូមជួយអូសបន្លាយអាយុ

វិតាមីន​D អម​ជាមួយ​កាល់ស្យូម​ជួយ​អូស​បន្លាយ​អាយុ




    ក្នុង​រយៈពេល​៣​ឆ្នាំ​ អ្នកផឹក​វីតាមីន​D អម​ជា​មួយ​ថ្នាំ​គ្រាប់​កាល់​ស្យូម​មាន​ការ​ប្រឈម​ការ​បាត់បង​ជីវិត​តិច​ជាង ​៩​ភាគ​រយ​ ប្រៀប​នឹង​អ្នក​មិន​បំពេញ​បន្ថែម​ថ្នាំ​ពីរ​ប្រភេទ​នេះ​។
    អ្នក​ស្រាវ​ជ្រាវ​ Lars Rejinmark នៅ​មន្ទើរ​ពេទ្យ​មហា​វិទ្យា​ល័យ Aarhus (ដាណឺម៉ាក) និង​សហ​សេវិក​បាន​ពិនិត្យ​មើល​តួ​លេខ​អំពី​ការ​ផឹក​វិតាមីន​D របស់​មនុស្ស​ជាង​៧០.០០០​នាក់​ មាន​អាយុ​ពី​៦០ ទៅ​៧០ឆ្នាំ​ ក្នុង​រយៈ​ពេល​៣​ឆ្នាំ។
    ពួក​អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹង​ថា​ផឹក​វិតាមីន​D តែ​មួយ​មុខ​ គឺ​ពុំ​មាន​ឥទ្ធិពល​ចំពោះ​អត្រា​បាត់បង់​ជីវិត​។ អត្រា​បាត់​បង់​ជីវិត​ក្នុង​ចំណោម​ក្រុម​មនុស្ស​ផឹក​វីតាមីន​នេះ​ក្រោយ​រយៈ​ ពេល​១ ឫ២ឆ្នាំ​ ពុំមាន​ការ​ខុស​ប្លែក​ច្រើន​គំហើញ​នេះ​ត្រូវ​បាន​ប្រកាស​បន្ទាប់​ពី​ការ​ ស្រាវ​ជ្រាវ​មួយ​ចំនួន​ផ្ដល់​លទ្ធ​ភាព​មិន​ដូច​គ្នា​អំពី​ផល​ប្រយោជន៍​របស់​ វីតាមីន​D ចំពោះ​សុខភាព​រួមមាន​ទាំង​ឥទិ្ធពល​អាច​មាន​ចំពោះ​អាយុ។ តាម​បណ្ឌិត Philippe Autier នៅ​វិទ្យាសា្ថន​ស្រាវជ្រាវ​បង្ការ​ជំងឺ​អន្តរជាតិ​ ការ​ស្រាវ​ជ្រាវ​នេះ​​បាន​បញ្ជាក់​មន្ទិល​សង្ស័យ​របស់​ពួក​អ្នក​ វិទ្យាសាស្រ្ដ​ថា​ វីតាមីនD​ អាច​អូស​បន្លាយ​អាយុ​។
    ថ្វីត្បិត​ការ​ស្រាវ​ជ្រាវ​ត្រូវ​បាន​អនុវត្ត​តែ​ចំពោះគ្រាប់​ថ្នាំ​បំពេញ​ បន្ថែម​កាល់​ស្យូម​ តែបណ្ឌិត​ Rejinmark ពុំ​ចាត់​ទុក​ថាមាន​ការ​ខុស​ប្លែក​គ្នា​អំពី​ផល​ប្រយោជន៍​ពេល​មនុស្ស​ស្រូប​ យក​ជីវ​ជាតិ​ទាំង​នេះ​ពី​អាហារ​។ លោក​ក៏មាន​ជំនឿថា​ វិតាមីនD និង​កាល់ស្យូម​សុទ្ធ​តែ​មាន​ឥទិ្ធ​ពល​ដូច​គ្នា​ទាំង​នៅ​បុរស​និង​ស្រ្ដី​ពេល ​ចង់​អូស​បន្លាយ​អាយុ​ វាមាន​តួនាទី​សំខាន់​ចំពោះ​ឆ្អឹង​។ លោក Rejinmark ទូន្មាន​គ្រប់​គ្នា​ចាប់​ផ្ដើម​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ផឹក​វា "ពេល​អស់​រដូវ​នៅ​ស្រ្ដី​ និង​បុរស​នៅ​អាយុ​ប្រមាណ​៥០ឆ្នាំ​”។
    បណ្ឌិត Autier សង្កត់ធ្ងន់​ថា​ប្រភព​វិតាមីន​D ធំ​បំផុត​​ដែល​ស្បែកអាច​បង្កើត​ដោយ​ធម្មជាតិ​គឺ​ពេល​វា​ប្រាស្រ័យ​ជាមួយ​ ពន្លឺ​ព្រះ​អាទិត្យ​។ អ្នក​មាន​សម្បុរ​ស្បែក​ពណ៌​ក្រមៅ​ពិ​បាក​អាច​បង្កើត​វីតាមីន​ D ហេតុ​នេះ​ត្រូវ​ថ្លឹង​ថ្លែង​ដល់​ការ​ផឹក​គ្រាប់​ថ្នាំ​បំពេញ​បន្ថែម​៕
http://narirath.blogspot.com/

បន្លែ​៦​មុខ​ជួយ​ការពារ​ក្រពះ​របស់​អ្នក​

បន្លែ​៦​មុខ​ជួយ​ការពារ​ក្រពះ​របស់​អ្នក​

ក្រពះ​របស់​អ្នក​អាច​ត្រូវ​គំរាម​កំហែង​ដោយ​កត្ដា​ជា​ច្រើន​  ដូច​ជារបៀប​រស់​នៅ​មិន​ត្រូវ​ ហួស​កម្លាំង​ គេង​មិន​លក់​... អ្នក​មាន​ដឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​ក្រពះ​របស់​អ្នក​ឱ្យ​បាន​ល្អ​ ប្រសើរ​ដែរ​ឫ​ទេ?​
    មនុស្ស​មួយ​ចំនួន​ចង់​កែ​ប្រែ​ឱ្យ​ប្រសើ​សមត្ថកិច្ច​ក្រពះ​ដោយ​វិធី​ប្រើ​ ថ្នាំ​។ តែការ​ពិត​ពពួក​បន្លែ​ខាង​ក្រោម​នេះ​អាច​ការពារ​ក្រពះ​របស់​អ្នក​យ៉ាង​ ប្រសិទ្ធ​ភាព​។
    ការ៉ុត ការ៉ុត​សម្បូរ​ Carotene ។ Carotene អាច​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ វីតាមីន​A ក្នុង​សរីរាង្គ​មនុស្ស​។ អ្នក​អាច​ទទួល​ទាន​ការ៉ុត​ដើម្បី​ជំនួយ​ដល់​ផាល​និង​ថ្លើម​ បង្កើន​សម្ថតកិច្ច​ផ្លូវ​ពោះវៀន​និង​ក្រពះ​ ការពារ​ភ្នែក​ និងបង្កើន​អង្គបដិ​បក្ខ​ចំពោះ​ជំងឺ​ផ្សេងៗ។
    ស្ពៃក្ដោប​ ស្ពៃក្ដោប​ផ្ទុក​យ៉ាង​ច្រើន​នូវ​វីតាមីន​U។ វីតាមីន​ K1 និង​ U អាច​ប្រឆាំង​ការរលាក​ក្រពះ​ការពារ​ស្រោម​រំអិល​ និង​ធ្វើ​ឱ្យ​ថយ​ចុះ​គ្រោះថ្នាក់​កើត​ជំងឺ​ក្រពះ​ ។ អ្នក​ជំងឺ​រលាយ​ក្រពះ​ និង​ពោះវៀន​អាច​បន្ថយ​ជំងឺ​ដោយ​វិធី​ទទួល​ទាន​ទឹក​ស្ពៃក្ដោប​។ គេ​ក៏អាច​បន្ថែម​ទឹក​ឃ្មុំ និង​ទឹក​ផ្លែឈើ​ដើម្បី​ជួយ​ឱ្យ​ស្នាម​​រលាក​ឆាប់​សះ។
    បន្លែ​ពួយ​ឡេង ពួយ​ឡេង​​សម្បូរ​សែ​លុយ​ឡូស។ ការ​ស្រូប​យក​សែលុយ​ឡូស​គ្រប់​គ្រាន់​អាច​ជំរុញ​ជាតិ​រំអិល​ក្រពះ​ និង​ជួយ​ដល់​​ការ​បន្ទាបង់​បាន​ស្រួល​ ។ ប្រសិន​អ្នក​ទទួល​ទាន​ពួយ​ឡេង​ជា​ប្រចាំ​ នោះ​ថ្លើម​ពោះវៀន​ និង​ក្រពះ​របស់​អ្នក​អាច​ត្រូវ​បាន​ការពារ​ល្អ។ ក្រៅ​ពីនេះ​ ទទួល​ទាន​ពុយ​ឡេង​អាច​ជំរុញ​ការ​បញ្ចេញ​ចោល​របស់​ក្រពេញ​លំ​ពែង​ និង​កែប្រែ​ឱ្យ​ប្រសើរ​ប្រព័ន្ធ​រំលាយ​អាហារ។
    ដំឡូងបារាំង ដំឡូង ​បារាំង​សម្បូរ​ជាតិ​ម្សៅ​។ ក្រោយ​ពេល​ទទួល​ទាន​ចូល​ក្នុង​សរីរាង្គ​វា​អាច​ត្រូវ​បាន​បំប្លែង​យ៉ាង​ឆាប់ ​ទៅ​ជាគ្លុយ​កូស។ វា​អាច​ការ​ពារ​ក្រពះ​របស់​អ្នក​និង​ជំរុញ​ជាតិ​រំអិល​ក្រពះ និង​ពោះ​វៀន។
    ដំឡូងជ្វា ដំឡូងជ្វា​ផ្ទុក​យ៉ាង​ច្រើន​នូវ ប្រូ​តេអ៊ីន​, ស្ករ, វីតាមីន​, ជាតិខ្លាញ់, កាល់ស្យូម, អំបិល, ដែក … ។ ទទួល​ទាន​ដំឡូង​ជ្វា​ក្នុង​បរិមាណ​សម​លម្ម​អាច​ជួយ​អ្នក​ចិញ្ចិម​ថែទាំ​ផាល, ក្រពះ​, តម្រងនោម និងស្បែក។
    ល្ពៅ ល្ពៅ​ជ្វា​Pectin។ Pectin ​មាន​ប្រសិទ្ធ​អាច​ស្រូប​យក​ពពួក​បាក់តេរី​និង​សារ​ជាតិ​ពុល ដូច​ជា​លោហ​ធាតុ​ធ្ងន់​ដើម្បី​សម្អាត​សរីរាង្គ​អ្នក​។ ទន្ទឹម​នោះ​Pectin ​អាច​ការពារ​ក្រពះ​របស់​អ្នក​ និង​ប​ន្ថយ​ការ​រលាក​ក្រពះ​៕


ប្រភព : http://narirath.blogspot.com/

Monday, April 11, 2016

ប្រយោជន៍​នៃ​ដំណេក​ពេល​ថ្ងៃ

អត្ថប្រយោជន៍នៃការគេងពេលថ្ងៃ

 

ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ ចូល​ចិត្ត​ទទួល​ទាន​ដំណេក​ពេល​ថ្ងៃ។ វា​ជា​ទំលាប់​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជនទូទៅ យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ភ្លែត​ដែរ​ទើប​អស់​ចិត្ត។ តើ​ការ​ទទួល​ទាន​ដំណេក​ពេលថ្ងៃ​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​ សុខភាព?

តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ហាវ៉ត​ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​ អាមេរិច​កាល​ពី​ឆ្នាំ​ ២០០២ បាន​ឲ្យ​ដឹង​ថា​ ដំណេក​រយៈ​ពេល​៣០​នាទី​ពេល​ថ្ងៃ​អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​និង​ ធ្វើ​ឲ្យ​និយោជិត​មាន​កម្លាំង​ធ្វើការងារ​ហាក់​ដូច​ជា​ទើប​នឹង​ក្រោក​ពី​ ដំណេក​ពេល​ព្រឹក​ដែរ។ ក្រៅ​ពី​នេះ​យើង​សង្កេត​ឃើញ​ថា​ មេ​ដឹក​នាំ​ល្បី​ៗ​លើ​លោក​ក៏​ផ្តល់​តម្លៃ​និង​ទម្លាប់​ទទួល​ទាន​ដំណេក​ពេល​ ថ្ងៃ​ដែរ តួ​យ៉ាង​មាន​ដូច​ជា​ព្រះចៅ​ណាប៉ូលេអុង និង​នាយករដ្ឋមន្ត្រី​អង់គ្លេស​វីនស្តុត​ឈឹឈីល​ជា​ដើម។ លោក​វីនស្តុន​ឈឹឈីល​និយាយ​ថា អ្នក​ត្រូវ​តែ​ដេក​ថ្ងៃ នៅ​ចន្លោះ​រវាង​អាហារ​ថ្ងៃ​ត្រង់​និង​អាហារ​ពេលល្ងាច កុំជឿ​គេ​ថា​ដេក​ថ្ងៃ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ធ្វើ​ការ​ .... អ្នក​នឹង​អាច​សម្រេច​ភារកិច្ច​បាន​ច្រើន​ជាង​មុន ... "You must sleep sometime between lunch and dinner, and no halfway measures. Take off your clothes and get into bed. That's what I always do. Don't think you will be doing less work because you sleep during the day. That's a foolish notion held by people who have no imaginations. You will be able to accomplish more. You get two days in one -- well, at least one and a half."​ ។

ការ​សិក្សា​មួយ​ទៀត​របស់​អង្គការ​ណាសា​បាន​បង្ហាញ​ថា​ការ​ដេក​ថ្ងៃ​ ២០ នាទី​ ធ្វើ​ឲ្យ​អ្នក​បើក​យន្ត​ហោះ​របស់​ខ្លួន​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជាង​ មុន។ ជាង​នេះ​ទៅ​ទៀត​ មូនិធិ​ដំណេក​ជាតិ​របស់​សហរដ្ឋ​អាមេរិច​ ផ្តល់​អនុសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ​ថា​ ដំណេក​ពេល​ថ្ងៃ​រយៈ​២០​ទៅ​៣០​នាទី​ ធ្វើ​ឲ្យ​មាន​ស្មារតី​ល្អ​និង​បំពេញ​ការងារ​បាន​ប្រសើរ។

ពាក្យសម្តី២៦ឃ្លា ពីមហាសេដ្ឋី​ Jack Ma

ពាក្យសម្តី២៦ឃ្លា ពីមហាសេដ្ឋី​ Jack Ma

 

 

Jack Ma ជាសហគ្រិនដ៏អស្ចារ្យម្នាក់ ដែលបង្កើតក្រុមហ៊ុន Ali Group ដែលនៅក្នុងនោះមានក្រុមហ៊ុនជាច្រើនទៀត ដូចជាAlibaba និង​ Alipay ជាដើម។ គាត់ចាប់ផ្តើមពីអាជីពជាគ្រូបង្រៀនម្នាក់ រហូតបានក្លាយជាអ្នកមានបំផុតនៅក្នុងប្រទេសចិន។ ខ្ញុំនៅចាំកាលនោះ គឺខែកុម្ភៈ ឆ្នាំ២០១៤ ខ្ញុំទើបតែចូលធ្វើការនៅ F.U.G.I គឺជាពេលដែល Alibaba ប្រកាសត្រៀមខ្លួនហក់ចូលទីផ្សារភាគហ៊ុនរបស់ New York ។ ខ្ញុំក៏ចាប់អារម្មណ៍ ហើយតាមដានពត៌មាននេះរហូត ទើបខ្ញុំស្គាល់ឈ្មោះគាត់រហូតដល់សព្វថ្ងៃ។ Jack Ma ប្រើទស្សនក្នុងការធ្វើជំនួញដ៏ល្អបំផុត ដោយផ្តោតសំខាន់លើអតិថិជនមុនទើបគិតគូររឿងលុយតាមក្រោយ។ នេះក៏ប្រហែលជាចំណុចចាប់ផ្តើមនៃការរីកធំធាត់របស់ក្រុមហុ៊ននេះដែរ។ ថ្ងៃនេះ ខ្ញុំនឹងដកស្រង់យកពាក្យសម្តីខ្លះដែលគាត់បាននិយាយ មកបង្ហាញដើម្បីងាយស្រួលក្នុងការអាន និងស្វែងយល់ពី Jack Ma
  1. កុំបោះបង់ចោល ថ្ងៃនេះពិបាក ថ្ងៃស្អែកកាន់តែពិបាក ប៉ុន្តែខានស្អែកអាចនឹងល្អប្រសើរ។ មនុស្សភាគច្រើនដួលនៅពេលល្ងាចថ្ងៃស្អែក ហើយគ្មានឱកាសបានឃើញពន្លឺថ្ងៃរះទេ។
  2. អ្នកគួរតែរៀនពីដៃគូប្រជែងរបស់អ្នក ប៉ុន្តែកុំចម្លងតាម ។ ចម្លងតាម អ្នកនឹងចាញ់។
  3. ខ្ញុំព្យាយាមធ្វើឱ្យខ្លួនខ្ញុំរីករាយ ព្រោះខ្ញុំដឹងថា បើខ្ញុំមិនរីករាយ បុគ្គលិកខ្ញុំក៏មិនរីករាយ ម្ចាស់ភាគហ៊ុនខ្ញុំក៏មិនរីករាយ ហើយអតិថិជនក៏មិនរីករាយ។
  4. ខ្ញុំមិនត្រូវការគេចូលចិត្តទេ ខ្ញុំចង់បានការគោរព។
  5. នៅពេលដែលអ្នកមានលុយ១លានដុលា្លរ អ្នកជាមនុស្សសំណាង។ នៅពេលអ្នកមានលុយ១០លានដុល្លារ អ្នកនឹងមានបញ្ហាឈឺក្បាលច្រើន។ នៅពេលអ្នកមានលុយ១ពាន់លានដុល្លារ អ្នកត្រូវមានទំនួលខុសត្រូវ នោះជាការទុកចិត្តពីអ្នកដទៃ ព្រោះពួកគេជឿថាអ្នកអាចប្រើលុយទាំងនោះបានល្អជាងពួកគេ។
  6. ខ្ញុំសង្ឃឹមថា ១៥ឆ្នាំក្រោយ មនុស្សនឹងភ្លេចពី E-Commerce ព្រោះពួកគេគិតថាវាដូចជាអគ្គីសនីដែរ។
  7. នៅពេល KFC មកបើកនៅប្រទេសចិន មនុស្ស២៤អ្នកបានទៅដាក់ពាក្យធ្វើការ។ មនុស្ស២៣នាក់បានជាប់ ហើយម្នាក់ទៀតគឺជាខ្ញុំ។
  8. ខ្ញុំគិតថាឆ្កួតជារឿងល្អ ។ ពួកយើងឆ្កួតមែន តែមិនមែនភ្លើទេ។
  9. បើសិនជាអ្នកមិនធ្វើ គ្មានអ្វីដែលអាចទៅរួចទេ។
  10. បើសិនជាយើងចង់ផ្លាស់ប្តូរពិភពលោក យើងប្តូរខ្លួនឯងមុនសិន។ ការផ្លាស់ប្តូរពិភពលោក ប្រហែលជាការងាររបស់ Obama ទេ។
  11. កត្តាជោគជ័យមួយដែលធ្វើឱ្យ Alibaba ទទួលបានជោគជ័យ គឺ ពួកយើងមានស្ត្រីធ្វើការច្រើន។
  12. ប្រសិនបើយើងមានក្រុមការងារល្អ ហើយដឹងថាអ្វីដែលយើងចង់ធ្វើនោះ យើងម្នាក់អាចយកឈ្នះមនុស្ស១០នាក់។
  13. វាគ្មានបញ្ហាទេ បើយើងបរាជ័យ ព្រោះយើងបានផ្តល់តម្រុយដល់អ្នកជំនាន់ក្រោយដែរ ទោះបីយើងមិនទទួលជោគជ័យ ក៏មានអ្នកដទៃអាចធ្វើបានដែរ។
  14. បើអ្នកចង់ពង្រីកខ្លួន អ្នកត្រូវស្វែងរកឱកាសល្អមួយ។ សព្វថ្ងៃនេះ បើអ្នកចង់មានក្រុមហ៊ុនអស្ចារ្យមួយ អ្នកត្រូវគិតពីបញ្ហារបស់សង្គមដែលត្រូវដោះស្រាយ។
  15. មនុស្សពូកែ ត្រូវការមនុស្សល្ងង់ដើម្បីដឹកនាំពួកគេ។
  16. នៅពេលដែលអ្នកដទៃបែរខ្នងដាក់អ្នក អ្នកត្រូវរៀនយកដៃស្តាំចាប់ដៃឆ្វេងអ្នកឱ្យជាប់។
  17. ស្នេហាដំបូង ជារឿងផ្អែមល្អែមបំផុត ដូចគ្នានឹងការបើកអាជីវកម្មដំបូងដែរ។
  18. ទស្សនក្នុងការវិនិយោគរបស់ខ្ញុំគឺ មិនខាតបង់លុយ។
  19. បំភ្លេចពីដៃគូប្រជែងរបស់អ្នកទៅ ផ្តោតសំខាន់លើតែអតិថិជនអ្នកបានហើយ។
  20. រឿងមួយដែលអ្នកត្រូវមានជាចាំបាច់ គឺ ការអត់ធ្មត់។
  21. Ebay ប្រៀបដូចជាត្រីឆ្លាមក្នុងមហាសមុទ្រ ហើយពួកយើងប្រៀបដូចជាក្រពើនៅក្នុងទន្លេយ៉ាងចឺ ។ បើយើងទៅប្រយុទ្ធក្នុងសមុទ្រ យើងច្បាស់ជាចាញ់ តែបើយើងប្រយុទ្ធក្នុងទន្លេ យើងនឹងឈ្នះ។
  22. ប្រសិនបើមានទន្សាយ៩ក្បាលនៅមុខអ្នក ហើយអ្នកចង់ចាប់១ក្បាល នោះអ្នកត្រូវតែផ្តោតលើតែ១ក្បាលប៉ុណ្ណោះ។
  23. នៅពេលដែលអ្នកនៅតូច អ្នកត្រូវតែផ្តោតលើអ្វីមួយ ហើយពឹងលើខួរក្បាលរបស់អ្នក មិនមែនពឹងលើកម្លាំងនោះទេ។
  24. បើសិនជា Alibaba មិនអាចក្លាយជា Microsoft ឬ Wal-Mart បាន ខ្ញុំនឹងស្តាយក្រោយអស់មួយជីវិត។
  25. មនុស្សជាច្រើនតែងតែត្អុញត្អែរពីរឿងម្សិលមិញ ។ ពួកយើងគ្មានលទ្ធភាពទៅផ្លាស់ប្តូររឿងម្សិលមិញទេ តែថ្ងៃនេះ និង៣០ឆ្នាំទៅមុខ ជាអ្វីដែលយើងអាចគ្រប់គ្រង និងសម្រេចចិត្តបាន។
  26. ព្យាយាមស្វែងរកមនុស្សដែលស្រលាញ់ការងារ កុំស្វែងរកមនុស្សដែលពូកែ។
តាមពិតនៅមានគំនិតល្អជាច្រើនទៀតដែលគាត់បានចែករំលែក។ នៅក្នុង Youtube មានវីដេអូជាច្រើនអំពីការសម្ភាសន៍ ការឡើងនិយាយរបស់គាត់។ បើទំនេរអាចអង្គុយមើលបន្តិចទៅ ព្រោះអ្វីដែលគាត់និយាយអាចនឹងប្រើការបាននៅស្រុកយើង។ ប្រទេសចិន និងខ្មែរ អាចនិយាយថាស្រដៀងគ្នា ព្រោះការគិតរបស់ប្រជាជនប្រហាក់ប្រហែលគ្នា។ ខ្ញុំសង្ឃឹមថាអត្ថបទនេះមានប្រយោជន៍ដល់អ្នកទាំងអស់គ្នា។​ អរគុណសម្រាប់ការអាន!
សូមអានដោយយកចិត្តទុកដាក់ នូវអ្វីដែលខ្ញុំបានចែកចាយ ដោយ ឈឺម ផាន់ណា

ឈប់សិន! សុំពេលត្រឹម 1 នាទី ចូលមកអានអត្ថបទមួយ

ឈប់សិន! សុំពេលត្រឹម 1 នាទី ចូលមកអានអត្ថបទមួយ

នេះហើយជីវិតអ្នកនឹងផ្លាស់ប្តូរ!

ព្រោះថ្ងៃនេះ What’s Up Khmer បាននាំយករឿងល្អៗគួរឲ្យគិតទាក់ទងការប្រើជីវិតពីសៀវភៅ Life Instruction Book របស់ H Jackson Brown , Jr មកផ្ញើប្រិយមិត្តទាំងអស់គ្នា។ ប្រសិនជាអ្នកបានអានហើយអនុវត្តតាមអ្នកនឹងដឹងថាតាមពិតជីវិតវាមិនពិបាករស់នៅនោះទេ បើយើងចេះប្រើវាឲ្យត្រឹមត្រូវ อีโมติคอน grin

1. ចូរចែករំលែកនូវចំនេះដឹងរបស់អ្នកព្រោះវាជាវិធីតែមួយដែលនឹងធ្វើឲ្យវាគង់នៅជាមួយយើងបានយូរ។
2. នៅពេលដែលជួបជាមួយសំនួរដែលមិនចង់ឆ្លើយ គ្រាន់តែញញឹមហើយសួរត្រលប់ទៅវិញថា “អ្នកឯងចង់ដឹងធ្វើអី?”។
ងា3. កុំសើចចំអកមើលយក្តីស្រមៃរបស់អ្នកផ្សេង។
4. មើៗ មើលទូរទស្សន៍តិចលសៀវភៅឲ្យច្រើន។
5. ចងចាំនូវរបស់បីយ៉ាងដ៏សំខាន់នេះ: ចូរគោរពខ្លួនឯង គោរពអ្នកដទៃ ហើយទទួលខុសរាល់ទង្វើរបស់ខ្លួន។
6. ប្រើប្រាស់ពេលវេលាដើម្បីខ្លួនឯងខ្លះ។
7. នៅពេលដែលមានការឈ្លោះប្រកែកគ្នាជាមួយសង្សារ ត្រូវនិយាយអំពីបច្ចុប្បន្នប៉ុណ្ណោះ កុំទៅកកាយជីកឬសជីកគល់ពីរឿងអតីត។
8. កុំកាត់ចង្វាក់នៅពេលដែលគេកំពុងនិយាយសរសើរអ្នក។
9. ចាប់អារម្មណ៍តែរឿងរបស់ខ្លួន។
10. ទៅទីកន្លែងណាដែលអ្នកមិនធ្លាប់ទៅពីមុនមកយ៉ាងហោចណាស់មួយឆ្នាំម្តង។
11. ទូរស័ព្ទរកអ្នកនៅក្នុងគ្រួសារខ្លះ
12. ពេលខ្លះបើកConcert ច្រៀងពេលងូតទឹក មានអ្នកណាទៅថាអី។
13. ចូរធ្វើចំពោះអ្នកដទៃឲ្យដូចដែលយើងចង់ឲ្យគេធ្វើចំពោះយើង។
14. ភ្ញាក់មកមើលព្រះអាទិត្យរះខ្លះ យ៉ាងហោចណាស់ក៏មួយឆ្នាំម្តងដែរ។
15. សរសើរអ្នកដទៃឲ្យបានបីនាក់ក្នុងមួយថ្ងៃ។
16. លើកលែងទោសឲ្យខ្លួនឯង និងអ្នកដទៃជានិច្ច។
17. ហាត់និយាយពាក្យអរគុណឲ្យបានញឹកញាប់។
18. ហាត់និយាយពាក្យ សូមមេត្តា (Please) ឲ្យបានញឹកញយ។
19. នៅឲ្យឆ្ងាយពីមនុស្សដែលចូលចិត្តគិតក្នុងផ្លូវអវិជ្ជមាន។
20. ចងចាំថ្ងៃខួបរបស់អ្នកដទៃ។
http://maksimean.blogspot.com/s

មហាសេដ្ឋី Mark Cuban​ បង្ហាញ​​​​គន្លឹះ​សំខាន់​ចំនួន​២ ធ្វើ​ឲ្យ​លោក​អ្នក​​ក្លាយ​ជា​អ្នក​​មាន​នៅ​ពេល​អនាគត

មហាសេដ្ឋី​ Mark Cuban ​ដែល​គេ​ទទួល​ស្គាល់​ថា ​ជា​បុគ្គល​ដ៏​ជោគជ័យ​របស់​អាមេរិក បាន​លើក​​ឧទាហរណ៍ និង ផ្ដល់​ដំបូន្មាន​​​មួយ​ចំនួន​ដល់​ប្រិយមិត្ត​នៅ​ពេល​នេះ ពី​គន្លឹះ​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​។ ​​​​​ចាំ​មើល​ ថា​តើ​មហាសេដ្ឋី​រូប​នេះ​មាន​រូបមន្ត​ដូច​ម្តេច​ដើម្បី​អាច​​ផ្តល់​សង្ឃឹម​ ឲ្យ​លោក​អ្នក​​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន?

ធ្វើ​ដូចម្ដេច​ទៅ​ទើប​ក្លាយ​ជា​អ្នក​​មាន​បាន? នេះ​ជា​សំនួរ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ចង់​បាន​ចម្លើយ​បំផុត។ សម្រាប់​មហាសេដ្ឋី​វ័យ៥៦​ឆ្នាំ​ រូប​នេះ​​​បាន​លើក​ឡើង​ថា លោក​មិន​និយាយ​កុហក​នោះ​ឡើយ​​ពី​គន្លឹះ​នេះ ហើយ​ថា វា​ពិត​ជា​មាន​ផ្លូវ​ជា​ច្រើន​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​។ ប៉ុន្តែ ផ្លូវ​ទាំង​នោះ​មិន​អាច​​ក្លាយ​ជា​រូបមន្ត​​​សម្រាប់​មនុស្ស​គ្រប់គ្នា​ឲ្យ​ ក្លាយ​ទៅ​ជា​អ្នក​មាន​​បាននោះ​ឡើយ។

លោក Mark Cuban មាន​ប្រសាសន៍​បន្ត​ថា ការ​ពិត​ទៅ​ដើម្បី​ទៅ​ដល់​គោលដៅ​នោះ​បាន វា​ទាមទារ​​ឲ្យ​អ្នក​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ឱកាស​ដែល​នឹង​ចូល​មក​ដល់​ ។ ការ​ផ្លាស់ប្ដូរ និង ភាព​មិន​ច្បាស់លាស់ បង្កើត​បាន​ជា​ឱកាស​ឲ្យ​កើត​ចេញ​មក ហើយ​​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ គឺ​ជា​​​​ចំណុច​ចាប់​ផ្តើម​មួយ​​ក្នុង​ការ​កំណត់​ពី​ភាព​ជោគជ័យ​ ឬ បរាជ័យ​​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន។​​​​​



អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ!
ទស្សនៈ ​ដំបូង​របស់​លោក Mark ​នៅ​ទី​នេះ​គឺ​ថា គ្មាន​ឡើយ​រូបមន្ត​ជោគជ័យ​នៅ​លើ​លោក​យើង​នេះ។   ដរាបណា​អ្នក​មាន​លុយ​តិច វិថី​ឆ្ពោះ​ទៅ​ជា​អ្នក​មាន​របស់​អ្នក​ក៏​​កាន់តែ​លំបាក​ទៅ​តាម​នោះ​ដែរ។  ភាព​ផុយ​ស្រួយ​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ឬ ការ​ខ្ជះខ្ជាយ​ប្រាក់​ដោយ​គ្មាន​គម្រោង​ច្បាស់លាស់ គឺ​​សញ្ញាណ​នៃ​ផ្លូវ​​បរាជ័យ​ក្លាយ​ទៅ​ជា​អ្នក​មាន។

គន្លឹះ​ទី១៖ សន្សំ​លុយ​ទុក​
មហាសេដ្ឋី​រូប​នេះ​បាន​ផ្តល់​ដំបូន្មាន​​ដូច្នេះ​ថា៖« សន្សំ​លុយ​ទៅ! សន្សំ​លុយ​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែល​អ្នក​​អាច​ធ្វើ​បាន ជាជាង​ទៅ​ផឹក​កាហ្វេ ទៅ McDonalds ទៅ​ហាង​ទំនើបៗ​​ទិញ​អាហារ​ឆ្ងាញ់ៗ ​ទៅ​ជួបជុំ​ក្នុង​ពិធី​​សប្បាយៗ​ឥតប្រយោជន៍​។ ព្យាយាម​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ឲ្យ​បាន​ច្រើន​ទៅ! កុំ​ទៅ​វាយ​វាយ​លើ​អ្វី​ដែល​ឥតប្រយោជន៍​»

លោក​បាន​បន្ត​ថា៖« បើ​អ្នក​មិន​កាត់​បន្ថយ​ការ​ចំណាយ​ទេ​នោះ អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​បាន​ទេ។​ អ្នក​ត្រូវ​ចាំ​ថា បើ​ចង់​ក្លាយ​ជា​អ្នក​មាន ទាមទារ​ឲ្យ​​​មាន​ច្បាប់​ចាយ​លុយ​មួយ​​ដាក់​កំហិត​មក​លើ​​ខ្លួន​ឯង​។ បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​តែ​រក​ច្បាប់​ចាយ​លុយ​នោះ​​​ឲ្យ​ឃើញ! តើ​អ្នក​អាច​រក​ឃើញ​ទេ?»

​​លោក​បាន​ពន្យល់​ទៀត​ថា បើ​អ្នក​អាច​រក​វា​ឃើញ នោះ​អ្នក​នឹង​បាន​ដឹង​ថា ប្រាក់​សន្សំ​របស់​អ្នក​នឹង​កើន​ឡើង​​ហើយ។ អ្នក​មិន​គួរ​រ៉ាប់រង​លើ​បន្ទុក​គ្រួសារ​តែ​ម្នាក់​ឯង​​​នោះ​ឡើយ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​​អ្នក​អាច​​រក​លុយ​បាន​ដូច ​អ្នក។ នេះ​ជា​ការ​ពិត​ដែល​អ្នក​ត្រូវ​តែ​ទទួល​ស្គាល់ ព្រោះ​វា​អាច​ជួយ​រក​ចំណូល​បន្ថែម​ទៀត​ឲ្យ​អ្នក។

បន្ទាប់​មក​ប្រាប់​ឲ្យ​សមាជិក​គ្រួសារ​របស់​អ្នក​ចេះ​សន្សំ សន្សំ​ហើយ​សន្សំ​ទៀត​​បាន​កាន់តែ​ច្រើន​កាន់តែ​ល្អ​ ហើយ​ក្រោយ​មក​យក​ប្រាក់​​នោះ​ទៅ​សន្សំ​ទុក​នៅ​ធនាគារ​សិន។ សម្រាប់​ឪពុកម្ដាយ​របស់​អ្នក ការ​សន្សំ​​គួរ​តែ​ទុក​សម្រាប់​ពេល​ចូល​និវត្តន៍​ តែ​សម្រាប់​អ្នក អ្នក​គួរ​សន្សំ​​លុយ​ទុក​សម្រាប់​​ទុក​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀត។

​មហាសេដ្ឋី​រូប​នេះ​បន្ត​ទៀត​ថា អ្នក​ត្រូវ​​ចេះ​ចាយ​លុយ​ឲ្យ​ឆ្លាត​បន្តិច។ ការ​យក​លុយ​ទៅ​ទុក​ធនាគារ ទោះបី​ជា​អ្នក​ដេក​យប់​ក៏​វា​រក​​លុយ​ឲ្យ​អ្នក​ដែរ ហើយ​លុយ​របស់​អ្នក​​នៅ​ថ្ងៃ​ស្អែក​នឹង​កើន​ឡើង​ជាង​ថ្ងៃ​នេះ។ លោក​បញ្ជាក់​ទៀ​តថា កុំ​ធ្វើ​ជា​អ្នក​ពូកែ​ចាយ​លុយ ​ឬ ក្តាប់​លុយ​នឹង​ដៃ​យ៉ាង​ស្អិត​​មិន​ធ្វើ​អ្វី​សោះ។ បុគ្គល​ដែល​​ប្រើប្រាស់​ទម្លាប់​នេះ មិន​ងាយ​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ។


គន្លឹះ​ទី២៖ ​វិនិយោគ
សម្រាប់​គន្លឹះ​ទី២ លោក Mark បាន​បង្ហើប​ដូច្នេះ​​ថា៖« វិនិយោគ​ពេលវេលា​​​ឲ្យ​​បាន​ច្រើន​សម្រាប់​ខ្លួន​​ឯង និង ត្រូវ​​ដឹង​ពី​របៀប​ធ្វើ​​អាជីវកម្ម​ ឬ បង្កើត​មុខរបរ​ដែល​អ្នក​ស្រលាញ់​បំផុត។ វា​មិន​សំខាន់​ថា ​មុខរបរ​ ឬ អាជីវកម្ម​នោះ​ជា​អ្វី​នោះ​ទេ ឲ្យ​តែ​អ្នក​ស្រលាញ់ ពេញចិត្ត ចាប់​អារម្មណ៍ អ្នក​​ចាប់​ផ្តើម​ធ្វើ​វា​ទៅ​​បើ​អ្នក​មាន​លុយ​ធ្វើ​ដើម​ទុន​ហើយ​នោះ ហើយ​បើ​អ្នក​គ្មាន​បទពិសោធន៍​ សាកល្បង​ធ្វើ​ការងារ​នោះ​​ និង រៀន​ពី​គេ​សិន​ទៅ!»

មហាសេដ្ឋី​​រូប​នេះ​លើក​ឡើង​ដូច្នេះ​ទៀត​ថា៖« មិន​ថា ​ធ្វើ​ជា​​អ្នក​លក់ ឬ អ្វី​ផ្សេង​​នោះ​ទេ អ្នក​អាច​រៀន​ពី​កន្លែង​ណា​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន ជៀសវាង​ទៅ​​រៀន​នៅ​សាលា​ណា​មួយ​ដែល​តម្រូវ​ឲ្យ​អ្នក​បង់​លុយ​ដើម្បី​រៀន​ ជំនាញ​ ឬ វគ្គ​ខ្លីៗ​ទាំង​នោះ។ ការងារ​នោះ​អាច​មិន​ល្អ​សម្រាប់​អ្នក តែ​ត្រូវ​ចាំ​ថា គ្មាន​ផ្លូវ​ណា​ល្អ​បំផុត​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន​នោះ​​ឡើយ​!»

ផ្អែក​លើ​ដំបូន្មាន​របស់​មហាសេដ្ឋី​ដដែល​នេះ​បាន​​ណែនាំ​ទៀត​ថា នៅ​មុន ឬ ក្រោយ​ពេល​ធ្វើ​ការ ឬ នៅ​ចុង​សប្តាហ៍ អ្នក​​គួរ​តែ​អាន​សៀវភៅ​ពី​របៀប​ធ្វើ​ជំនួញ​ឲ្យ​បាន​ច្រើន​ ដូច​ជា​ទស្សនាវដ្ដី​ជំនួញ ​សំណេះសំណាល និង ទាក់ទង​អ្នក​រក​ស៊ី​ដែល​​អ្នក​បាន​ស្គាល់​ឲ្យ​បាន​ច្រើន និង ​​អ្នក​រកស៊ី​ជា​មួយ​បុគ្គល​នោះ។

យ៉ាងណាមិញ លោក Mark បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖« ​នេះ​វា​មិន​​មែន​ជា​វិធី​សាស្រ្ត​​ដែល​អ្នក​​ត្រូវ​ជោគជ័យ​ក្នុង​រយៈ​ពេល​​ ត្រឹម​ប៉ុន្មាន​ថ្ងៃ ឬ ប៉ុន្មាន​ខែ​នោះ​ទេ តែ​​ជា​​​​​ជោគជ័យ​មួយ​​ដែល​អ្នក​រំពឹង​ទុក​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ ឆ្នាំ​ទៅ​មុខ​ទៀត និង អាច​ដល់​ទសវត្ស​ទៀត​ក៏​មាន។ ខ្ញុំ​មិន​បាន​និយាយ​ថា វា​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ មាន​យ៉ាង​ឆាប់រហ័ស​នោះ​ឡើយ តែ​វា​ជា​ផ្លូវ​មួយ​ដែល​នាំ​ឲ្យ​អ្នក​មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ ពេល​អនាគត»


តាម​រូបមន្ត​របស់​មហាសេដ្ឋី​នេះ ឥឡូវ​នេះ​ភាព​មិន​ប្រាកដប្រជា និង ការ​ផ្លាស់ប្ដូរ​នឹង​កើត​មាន​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ​​​ចង់​ឬ មិន​ចង់ ចំណុច​ពីរ​នេះ ​នឹង​កើត​មាន​ជា​មិន​ខាន ហើយ​អាច​ថា មក​ឆាប់ៗ​ទាំង​អ្នក​មិន​បាន​ត្រៀម​ទុក​មុន ឬ រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​មាន។ ​តែ​​បើ​អ្នក​ឆ្លាត​ អ្នក​នឹង​​ដឹង​ថា ​​អ្នក​គួរ​ឆក់​យក​ឱកាស​ដែល​ចូល​មក​ដល់​ដែរ​ទេ? ចម្លើយ​នោះ​គឺ​ថា បើ​អ្នក​បាន​ត្រៀម​ខ្លួន​បាន​ហើយ​នោះ អ្នក​ច្បាស់​ជា​ឆក់​ចាប់​វា​​ជា​មិន​ខាន។

មក​ដល់​ចំណុច​នេះ លោក Mark ​បាន​លើក​ឧទាហរណ៍​ឡើង​ ពី​វិស័យ​អចលនទ្រព្យ។ ​ការ​ផ្លាស់ប្ដូរ  និង ភាព​មិន​ច្បាស់លាស់​​មាន​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​មាន​ការ​ប្រែប្រួល តែ​ជា​ទូទៅ​​តម្លៃ​ទីផ្សារ​របស់​វា​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ។ អ្នក​ដែល​រកស៊ី​លើ​វិស័យ​នេះ បើ​ចេះ​សន្សំ​លុយ​ទុក​ផង វិនិយោគ​ផង នោះ​ចំណូល​កើន​ឡើង​ដោយ​ឯកឯង​តែ​ម្តង។ ​​​​

ហេតុ​ដូច្នេះ​ហើយ លោក Mark ​​​​បាន​បង្ហាញ​​រូបមន្ត​រួម​ថា នៅ​ពេល​ដែល​ការ​សន្សំ និង ការ​ផ្លាស់ប្ដូរ ឬ ភាព​មិន​ប្រាកដប្រជា​កើត​ឡើង​ជួន​ប្រសព្វ​គ្នា នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​​មាន​​ឱកាស​។ ឱកាស​នេះ​​ហើយ​ដែល​ជា​សំណាង​របស់​អ្នក។ សំណាង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន៕

អាន៥ចំណុចរបស់ Dalai Lama ដើម្បីដឹងពីអាថ៍កំបាំងនៅក្នុងខ្លួនរបស់លោកអ្នក

 

 

លោកអ្នកមួយចំនួនប្រហែលជាមិនទាន់បានស្គាល់ឈ្មោះពិតប្រាកដរបស់សម្តេចសង្ឃ Dalai Lama នៅឡើយទេ ដែលព្រះអង្គជាអ្នកដឹកនាំប្រទេសទីបេដ៏អស្ចារ្យម្នាក់ ហើយបានជួយប្រទេសនេះអោយរួចផុតពីអំណាច និងអាណានិគមរបស់ប្រទេសចិន។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា នឹងលើកយកគំនិតមួយចំនួនរបស់សម្តេចសង្ឃ Tenzin Gyatso ដែលគ្រប់គ្នាតែងហៅងា Dalai Lama មកធ្វើការចែករំលែកទុកជាបទពិសោធន៍ពីលក្ខណៈសម្បិត្តនៃការដឹកនាំ៖
១. សេចក្តីសុខមិនមែនធ្លាក់មកពីលើមេឃទេ គឺយើងជាអ្នកបង្កើតវា៖ សេចក្តីសុខកើតឡើង ដោយការឲ្យនិយមន័យ និងការប្រតិបត្តិការផ្សេងៗគ្នារបស់បុគ្គលម្នាក់ៗ ហើយសេចក្តីសុខក៏មិនមែនអ្នកដទៃជាអ្នកបង្កើតអោយយើងនោះដែរ គឺយើងជាអ្នកបង្កើតវាដោយខ្លួនឯង។ ព្រោះវាជាការសំរេចចិត្តរបស់យើងម្នាក់ៗថា តើអ្វីទៅជាសេចក្តីសុខពិតប្រាកដសម្រាប់ជីវិត?​ ជិវិតមនុស្សម្នាក់ៗ គឺកើតមកមានចំណងចំណូលចិត្ត និងក្តីសុបិនផ្សេងៗពីគ្នា ម្លោះហើយពួកយើងមិនអាចរស់នៅ ដើម្បីបំពេញក្តីសុបិន និងរស់នៅជាមួយនឹងក្តីស្រមៃរបស់អ្នកដទៃបាននោះទេ គឺយើងត្រូវតែបង្កើតវាឡើងដោយខ្លួនឯង។
២. ក្តីសង្ឃឹមនៅកន្លែងងងឹតបំផុត រីឯគោលដៅនៅកន្លែងភ្លឺបំផុត៖ លោកអ្នកមិនត្រូវកាត់សេចក្តីថាពិភពលោកពិតជាអាក្រក់ និងងងឹតសូន្យសុងនោះទេ នៅពេលណាដែលលោកអ្នកទទួលការបរាជ័យ ឬបានជួបបញ្ហា។ ព្រោះលោកអ្នកក៏ត្រូវដឹងច្បាស់ផងដែរថា លោកអ្នកក៏អាចរកឃើញក្តីសង្ឃឹមបានដែរ នៅពេលលោកអ្នកបានជួបការបរាជ័យ និងបញ្ហាលំបាកបំផុត។ ក្តីសង្ឃឹមនោះហើយ ដែលវានឹងបង្រៀនលោកអ្នកឲ្យចេះតស៊ូព្យាយាមឈានចេញពីកន្លែងងងឹត ឆ្ពោះទៅរកកន្លែងភ្លឺបានតាមសេចក្តីបំណង និងអាចឲ្យលោកអ្នករកឃើញគោលដៅថ្មីដែលកំពុងតែរង់ចាំលោកអ្នកនៅខាងមុខថែមទៀតផង។
៣. ជោគជ័យអាស្រ័យលើអ្វីដែលលោកអ្នកបានលះបង់ដើម្បីសម្រេចវា៖ បើសិនជាលោកអ្នកចង់ដឹងថាលោកអ្នកទទួលបានជោគជ័យត្រឹមកំរិតណា លោកអ្នកត្រូវមើលថា តើលោកអ្នកបានលះបង់អ្វីខ្លះ ដើម្បីសម្រេចក្តីសុបិននោះ។ មនុស្សម្នាក់ៗមិនមែនសុទ្ធតែទទួលបាននូវភាពជោគជ័យលើគ្រប់កត្តាទាំងអស់នោះទេ ព្រោះមានអ្នកខ្លះត្រូវការលះបង់ពេលវេលា អ្នកខ្លះលះបង់មិត្តភក្តិ អ្នកខ្លះលះបង់ទ្រព្យសម្បត្តិ ឬមានអ្នកខ្លះអាចឈានដល់លះបង់ក្រុមគ្រួសារ ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេក៏មានដែរ។ លោកអ្នកត្រូវចងចាំថា ភាពជោគជ័យពិតប្រាកដ គឺអាស្រ័យលើអ្វីដែលលោកអ្នកបានលះបង់ ដើម្បីសម្រេចវា មិនមែនអាស្រ័យលើអ្វីដែលលោកចេះតែអង្គុយស្រមៃនោះទេ។ ផ្ទុយទៅវិញ បើសិនជាលោកអ្នកលះបង់អ្វីមួយធំជាងក្តីសុបិនដែលលោកអ្នកចង់បាន នោះភាពជោគជ័យរបស់លោកអ្នកក៏គ្មានតំលៃទៀតដែរ។
៤. ការផ្លាស់ប្តូរមិនអាស្រ័យថាលោកអ្នក ក្មេង ឬចាស់ ធំ ឬតូច មាន ឬក្រ និងឆ្លាត ឬល្ងង់នោះទេ គឺវាអាស្រ័យថា តើលោកអ្នកចង់ផ្លាស់ប្តូរវា ឬអត់?៖ប្រសិនបើលោកអ្នកគិតថាលោកអ្នកស្ថិតនៅវ័យក្មេង ឬកម្រិតមួយតូចតាច  ក្រីក្រ ខ្វះខាត ដែលលោកអ្នកមិនអាចធ្វើការផ្លាស់ប្តូរអោយដូចអ្វីដែលលោកអ្នកចង់បាន ចូរលោកអ្នកសាកល្បងគេងក្នុងមុងជាមួយនឹងមូសមួយក្បាលសាកមើលទៅ ពេលនោះលោកអ្នកនឹងយល់ហើយថា សូម្បីតែមូសតូចមួយក្បាល ក៏អាចផ្លាស់ប្តូរដំណេករបស់លោកអ្នកបានដែរ។ បើមូសតូចមួយអាចផ្លាស់ប្តូរដំណេករបស់លោកអ្នកបាន រឿងអីដែលលោកអ្នកធំជាងមូសមិនអាចផ្លាស់ប្តូរខ្លួនឯង និងរឿងរ៉ាវនៅជុំវិញខ្លួនបាន? ការផ្លាស់ប្តូរវាមិនអាស្រ័យថា តើលោកអ្នកជានរណានោះទេ សំខាន់ត្រង់បេះដូង និងចិត្តរបស់លោកអ្នកថា តើលោកអ្នកចង់ធ្វើវា ឬអត់?

មហាសេដ្ឋី Warren Buffett ​បង្ហើប​​​គន្លឹះ​ចំនួន ៩ ធ្វើ​ឲ្យ​ជីវិត​​របស់​អ្នក​រីករាយ

 និង ជោគជ័យ

 

 

 

 







គេ​នៅ​ចាំ​បាន​ថា ​កាល​​លោក  Warren Buffett មាន​អាយុ ២៥ ឆ្នាំ នៅ​គ្រា​នោះ​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ត្រឹមតែ​ ២ លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​​ពេល​បច្ចុប្បន្ន។ នៅ​ពេល​នោះ​ហើយ​ដែល​លោក​ចាប់​ផ្តើម​មាន​ភាព​ឯករាជ្យ​​លើ​ការ​គ្រប់គ្រង​ ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​សម្រេច​គោលដៅ​របស់​លោក។

ប៉ុន្តែ​នៅ​ពេល​នេះ លោក​មាន​អាយុ ៨៤ ឆ្នាំ​ហើយ ហើយ​លោក​គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​៣ នៅ​លើ​ពិភពលោក​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជាង ៧០ ពាន់​​លាន​ដុល្លារ និង បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​​លោក​ជា​វិនិយោគិន​ដ៏​​អស្ចារ្យ​នៅ​ក្នុង​ ប្រវត្តិសាស្ត្រ (The Greatest Investor in History)។

ខាងក្រោម​នេះ ជា​ដំបូន្មាន​ចំនួន ៩ ចំណុច​ដែល​មហាសេដ្ឋី​​រូប​នេះ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​ឥតគណនា​ទៅ​កាន់​ សិស្ស​និស្សិត​របស់​អាមេរិក​​ និង សាធារណជន​រាប់​​លាន​នៅ​ជុំវិញ​ពិភពលោក​អំពី​​របៀប​ធ្វើ​ឲ្យ​ជីវិត​រីករាយ និង ជោគជ័យ។​​

១) វិយោគ​ពេលវេលា​សម្រាប់​ខ្លួន​​ឯង​មុន​អ្វីៗ​ទាំងអស់
«ការ​​ចំណាយ​ពេល​វិនិយោគ​មក​លើ​ខ្លួន​ឯង គឺ​ជា​​រឿង​ដែល​ល្អ​បំផុត​ដែល​​អ្នក​ត្រូវ​ធ្វើ​មុន​អ្វីៗ​ទាំងអស់​»។ នេះ​ជា​ការ​លោក​លើក​ឡើង​របស់​លោក Warren Buffett។ លោក​​បាន​ពន្យល់​ថា ការ​ចំណាយ​ពេល​របស់​អ្នក​ទៅ​លើ​ការ​​អប់រំ ការ​បណ្ដុះបណ្ដាល ​ការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន ការ​រៀន​សូត្រ​អ្វីៗ​ដែល​ថ្មី ឬ ក៏​ចាប់​ផ្តើម​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​មួយ​ដោយ​ខ្លួន​ឯង​ ទាំងអស់​នេះ​សុទ្ធតែ​មាន​អត្ថប្រយោជន៍​សំខាន់​ខ្លាំង​ណាស់។

២) ជម្រុះ​​ចោល​​ទម្លាប់​អាក្រក់​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ​​​
លោក  Warren Buffett មាន​ប្រសាសន៍​​ថា៖« ​ ទម្លាប់​​​អាច​ធ្វើ​ឲ្យ​​​យើង​ល្អ ឬ ​ទាញ​​​ទម្លាក់​​យើង​ឲ្យ​​​ចូល​​ក្នុង​ជ្រោះ​បាន ហើយ​​​​ការ​យក​ទម្លាប់​អាក្រក់​មក​ដាក់​ក្នុង​ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​អន្តរាយ​តែ​ម្តង!»

តាម​​ដំបូន្មាន​​របស់​លោក​ បើ​អ្នក​មាន​ទម្លាប់​អាក្រក់​ក្នុង​ខ្លួន​ហើយ​នោះ អ្នក​ត្រូវ​​ឆាប់​ចាប់​ផ្តើម​ជម្រុះ​វា​ចោល​ភ្លាមៗ​កុំ​ឲ្យ​វា​មក​យាយី​ ជីវិត​របស់​អ្នក​តទៅ​ទៀត បាន​លឿន​កាលណា​ល្អ​​កាល​ហ្នឹង។ លោក​មាន​ហេតុផល​ថា បើ​​អ្នក​ទុក​ទម្លាប់​​អាក្រក់​នោះ​ឲ្យ​រីក​កាន់តែ​ធំ វា​នឹង​កាន់តែ​លំបាក​សម្រាប់​កម្ចាត់​វា​ចេញ​នៅ​ថ្ងៃ​ក្រោយ។ ​​


៣) ស្គាល់​ពី​ចំណុច​​ខ្លាំង និង ចំណុច​ខ្សោយ​របស់​ខ្លួន
នៅ ​ទី​នេះ បើ​តាម​ទស្សនៈ​របស់​មហាសេដ្ឋី​មក​ពី​រដ្ឋ Nebraska រូប​នេះ​​ អ្នក​ត្រូវ​ប្រើ​ចំណេះដឹង​ដើម្បី​ស្រូប​យក​លុយ​ពី​​ការងារ​ដែល​​​ជា​ជំនាញ​ របស់​អ្នក ពោល​គឺ​មិន​ត្រូវ​បង្ខំ​ខ្លួន​ឯង​ធ្វើ​ការងារ​ណា​មួយ​ដែល​​ជា​ចំណុច​ខ្សោយ​ របស់​អ្នក​នោះ​ឡើយ។

« អ្នក​មិន​ចាំបាច់​​ធ្វើ​ជា​អ្នក​ជំនាញ​លើ​កិច្ចការ​សព្វបែបយ៉ាង​នោះ​ឡើយ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​លើ​ជ្រុង​មួយ​ជា​ចំណុច​ខ្លាំង​ និង ​ចំណុច​ខ្សោយ​របស់​អ្នក​ ហើយ​ត្រូវ​ស្វែង​យល់​ពី​វា​ឲ្យ​បាន​ច្បាស់​ ព្រោះ​ទាំង​នេះ​សុទ្ធតែ​សំខាន់​ដូចគ្នា​ដើម្បី​​​បញ្ជាក់​ថា អ្នក​ត្រូវ​ដើរ​ទៅ​ផ្លូវ​ណា​មួយ!»។ នេះ​ជា​ប្រសាសន៍​របស់​លោក  Warren Buffett។

៤) កុំ​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​​ណា​ដែល​មិន​ចាំបាច់​សម្រាប់​អ្នក
នៅ ​ទី​នេះ លោក​មិនមែន​ចង់​និយាយ​ថា ការ​គេច​ចេញ​ពី​បញ្ហា​គឺ​​សុទ្ធតែ​ជា​រឿង​ខុសឆ្គង​ទាំង​​អស់​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​​​ប្រឈម​មុខ​​ទៅ​នឹង​ឧបសគ្គ ​​ណា​​មួយ​​ដែល​ចាំ​បាច់​បំផុត​សម្រាប់​​ខ្លួន​តែ​ប៉ុណ្ណោះ។ ​លោក​បាន​បន្ថែម​ថា ​លោក​បាន​ឃើញ​ក្រុមហ៊ុន និង បុគ្គល​គ្រប់​រូប​បាន​ព្យាយាម​​​ប្រឈមមុខ​​គ្រប់​បញ្ហា​ដោយសារ​តែ​​ការ​ លោភលន់​របស់​ខ្លួន។

« ​អ្នក​គួរ​​​ប្រឈម​មុខ​ទៅ​នឹង​បញ្ហា​អ្វី​មួយ​ដែល​អ្នក​យល់​ថា​មាន​ សារសំខាន់​បំផុត​សម្រាប់​អ្នក តែ​បើ​​មិន​មាន​អ្វី​ជា​ចាំបាច់​ទេ​នោះ ​​ទុក​ឲ្យ​វា​រំលង​ហួស​ទៅ»។ លោក​​​បាន​បន្ថែម​ថា៖«​បើ​រឿង​នោះ​មាន​ប្រយោជន៍​ចំពោះ​ខ្ញុំ​ ទោះបី​ជា​​ភាគ​រយ​ជោគជ័យ​​មាន​ត្រឹមតែ ១ លើ ១ ០០០​ ក៏​ខ្ញុំ​ធ្វើ​​ដែរ​!»

៥) ​ធ្វើ​ការងារ​ដែល​អ្នក​ពេញចិត្ត​បំផុត​
នៅ​ទី​​នេះ​ លោក​បាន​ផ្តល់​​ដំបូន្មាន​​ដូច្នេះ​ថា៖ «ជំហាន ​​ឆ្ពោះ​ទៅ​​រក​​បុគ្គល​ដែល​គ្មាន​ហានិភ័យ​ហិរញ្ញវត្ថុ គឺ​​អ្នក​​គួរ​តែ​ធ្វើ​​ការងារ​ដែល​អ្នក​ពេញ​ចិត្ត​បំផុត។ អ្នក​នឹង​ដឹង​ថា អ្នក​នឹង​សប្បាយ​ចិត្ត ចាប់​អារម្មណ៍ និង អាច​ក្រោក​ពី​គេង​ទាំង​ព្រឹកព្រលឹម​ជា​រៀងរាល់​ថ្ងៃ​ដោយ​មិន​ចាំបាច់​គេ​តឿន ​នៅ​ពេល​អ្នក​ធ្វើ​ការងារ​ដែល​អ្នក​ស្រលាញ់»។ ​

លោក​បាន​ចង្អុល​បង្ហាញ​ទៀត​ថា ស្វែង​រក​ការងារ​ដែល​អ្នក​ស្រលាញ់​ល្អ​ជាង​អ្វី​ៗ​ទាំង​អស់ ពីព្រោះ​ថា​​វា​ជា​ជំនាញ​របស់​អ្នក ហើយ​នៅ​ពេល​អ្នក​មាន​ជំនាញ​ច្បាស់លាស់ អ្នក​នឹង​អាច​មាន​​ទឹកមាត់ប្រៃ​ក្នុង​ការ​ចរចា​ប្រាក់​ខែ ឬ ក៏​រក​លុយ​បាន​ដោយ​សប្បាយ​ចិត្ត  និង មិន​សូវ​ទើសទាល់​ទៀត​ផង​​។


៦) ​រាប់អាន​បុគ្គល​ជោគជ័យ​មក​ធ្វើ​ជា​មិត្ត​ឲ្យ​បាន​ច្រើន​​​
ក្នុង ​វ័យ ៨៤ ឆ្នាំ​ទៅ​​ហើយ​នោះ​មហាសេដ្ឋី​រូប​​នេះ​ជានិច្ចកាល​លើក​ឡើង​ពី​សារសំខាន់​​នៃ ​ការ​ទំនាក់ទំនង​​ជា​មួយ​នឹង​បុគ្គល​ជោគជ័យ ឬ ​ការ​ជ្រើសរើស​បុគ្គល​ល្បីៗ​ណា​ម្នាក់​មក​ធ្វើ​ជា​គំរូ​របស់​​ខ្លួន​ហើយ​នេះ ​ក៏​ជា​អ្វី​ដែល​លោក​ធ្លាប់​ជ្រើសរើស​សាស្ត្រាចារ្យ​សញ្ជាតិ​កូឡុំប៊ី​ ម្នាក់​មក​ធ្វើ​ជា​បុគ្គល​គំរូ​របស់​លោក​ដែរ។

​​«នៅ ​ថ្នាក់​វិទ្យាល័យ  អ្នក​គួរ​ជ្រើសរើស​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​សរសើរ​បំផុត​មក​ធ្វើ​ជា​គំរូ  ឬ ក៏​ចាប់​ផ្តើម​បង្កើត​ទំនាក់ទំនង​ជា​មួយ​បុគ្គល​ដែល​ចេះដឹង និង ល្អ​ជាង​យើង ហើយ​ពេល​នោះ​​ហើយ​ដែរ​អ្នក​អាច​ឃើញ​ប្លង់​ជីវិត​មួយ​​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ របស់​អ្នក»។ នេះ​ជា​ទស្សនៈ​របស់​លោក Warren Buffett។

​​​៧) ច្រាន​​ចេញ​​ភាព​ភ័យខ្លាច​របស់​អ្នក​ឲ្យ​ទៅ​​ឆ្ងាយ​ពី​ខ្លួន
ដំបូន្មាន​របស់​លោក Buffett គឺ​ថា៖ «ប្រសិន ​បើ​អ្នក​ចង់​ជោគជ័យ សូម​កុំ​ឲ្យ​ភាព​ភ័យខ្លាច​របស់​អ្នក​​មក​បញ្ឈប់​​សកម្មភាព​របស់​អ្នក​​ ​អ្នក​ត្រូវ​កម្ចាត់​វា​ចោល មុន​ពេល​វា​មក​កម្ចាត់​អ្នក​ »

ចំណុច​នេះ​លោក​បាន​លើក​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ដែល​លោក​តែងតែ​ភ័យខ្លាច​ មិន​សូវ​ហ៊ាន​ប្រឈម​មុខ​ឡើង​ថ្លែង​​ជា​សាធារណៈ។ ក្រោយ​មក​លោក​បាន​យក​មេរៀន​របស់​លោក​  Dale Carnegie  ​អ្នកនិពន្ធ​ល្បីល្បាញ​របស់​អាមេរិក​មក​ហ្វឹក​ហាត់​។ ​នៅ​ទី​បំផុត​លោក​ទទួល​បាន​ជោគជ័យ​ពិតប្រាកដ​មែន ហើយ​បាន​ក្លាយ​ជា​បុគ្គល​​ម្នាក់​ដែល​បាន​ផ្តល់​ដំបូន្មាន​ល្អៗ​រាប់​ភ្លេច​ ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ​​នេះ​ហើយ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​​ធ្វើ​ដូចនេះ។

៨) ប្រើ​ប្រាស់​ពេលវេលា​ឲ្យ​មានតម្លៃ​
​ មហាសេដ្ឋី Bill Gates ធ្លាប់​និយាយ​ថា ​ធ្វើ​​ជា​បុគ្គល​ដែល​ច្រណែន​នឹង​​ពេលវេលា​​​របស់​លោក គឺ​ជា​​មេរៀន​សំខាន់​បំផុត​មួយ​ដែល​លោក​បាន​រៀន​សូត្រ​ពី​លោក Buffett​ ​ពី​ឃ្លា​មួយ​ដែល​លោក Buffett ធ្លាប់​ផ្តល់​ដំបូន្មាន​ដូច្នេះ​ថា៖« ក្នុង​មួយ​ថ្ងៃ​យើង​មាន​ពេល​តែ ២៤ ម៉ោង​តែ​ប៉ុណ្ណោះ ហេតុដូច្នេះ​អ្នក​ត្រូវ​ចំណាយ​ពេល​​ទាំង​នេះ​ឲ្យ​មានតម្លៃ​បំផុត»។ ​​

បើ​ពិនិត្យ​ទៅ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ លោកBuffett  គឺ​ពិត​ជា​បុគ្គល​ដែល​ឲ្យ​តម្លៃ​ពេលវេលា​ខ្លាំង​ជាងគេ​បំផុត​មែន ត្បិតអី​រាល់​សកម្មភាព​របស់​លោក​ប្រចាំ​ថ្ងៃ​លោក​បាន​វិនិយោគ​វា​យ៉ាង​ធំធេង ​លើ​ការងារ​របស់​លោក។​

៩) កុំ​មើល​រំលង​អាកាស​មាស​ដែល​ចូល​មក​ដល់
សូម ​អ្នក​មាន​ការ​ប្រុងប្រយ័ត្ន​បន្តិច​ចំពោះ​ទស្សន​របស់​លោក​នៅ​ត្រង់​ចំណុច​ នេះ។ ​មហាសេដ្ឋី​រូប​នេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា ជា​បុគ្គល​ដែល​ចូល​ចិត្ត​ឆក់​យក​ឱកាស​បំផុត​​​ជា​មួយ​នឹង​ដំបូន្មាន​ដ៏​មាន​ ​តម្លៃ​របស់​លោក​ដូច្នេះ​ថា៖« អាកាស​ធំ​នៅ​ក្នុង​ជីវិត ត្រូវ​តែ​ចាប់​​​យក​មក​ឲ្យ​បាន។ យើង​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ឱកាស​​​​​​ល្អ​ចូល​មក​ដល់​ហើយ​នោះ យើង​ត្រូវ​តែ​ឆក់​យក​វា​ឲ្យ​បាន​»។ ​​​

ដំបូន្មាន​របស់​លោក​​ដូច្នេះ​ វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ព្រោះ​ថា​ក្នុង​មួយ​ឆាក​ជីវិត​​របស់​អ្នក អ្នក​មិន​អាច​ជួប​ឱកាស​ល្អ​ដូចគ្នា​រហូត​ដល់ ៥០០​ ដង​នោះ​ឡើយ។

ប្រសិនបើអ្នកចង់បានអ្វីដែលល្អបំផុត អ្នកគួរតែធ្វើវាដោយខ្លួនឯង។ 

If you want a thing done well, do it yourself.


Napoleon
ណាប៉ូលេអុង បូណាប៉ាត – Napoleon Bonaparte (1769-1821)
មេទ័ព និងជាមេដឹកនាំដ៏អស្ចារ្យរបស់បារាំងក្រោយសម័យបដិវត្តន៍ឆ្នាំ ១៧៨៩។

“ណាប៉ូលេអុង អស់អំណាច”
នៅពេល ណាប៉ូលេអុង ក្តាប់អំណាចប្រទេសបារាំង នៅឆ្នាំ ១៧៩៩ ដោយការធ្វើរដ្ឋប្រហារ ទោះបីជាប្រទេសបារាំងត្រូវបានកែទម្រង់ទៅរកផ្លូវល្អស្ទើរគ្រប់វិស័យហើយក៏ដោយ តែនៅលើជ្រុងមួយទៀត ណាប៉ូលេអុងបានព្យាយាមពង្រីកឥទ្ធិពលអាណានិគមរបស់ខ្លួនឲធំំទូលាយ
ដោយការពង្រីកសង្រ្គាមមិនឈប់ឈរ។
ចាប់ផ្តើមពីឆ្នាំ ១៨០០ ណាប៉ូលេអុងចាប់ផ្តើមធ្វើសង្រ្គាមផ្លេកបន្ទោលើកទ័ពឆ្លងកាត់ភ្នំ អាល់ព៍ ទៅប្រយុទ្ធនឹងប្រទេស អូទ្រីស។
»ឆ្នាំ ១៨០៣ ច្បាំងជាមួយអង់គ្លេសអស់ជាច្រើនឆ្នាំ ភាគច្រើនជាចម្បាំងផ្លូវទឹករហូតដល់ថ្ងៃ ២១ ខែតុលា ឆ្នាំ ១៨០៥ ទ័ពជើងទឹកអង់គ្លេសក្រោមបញ្ជារបស់ឧត្តមសេនីយ៍ នេលសាន់ ក៏វាយឈ្នះបារាំងនៅជ្រោយ ត្រាហ្វាល់ហ្កា។
»ឆ្នាំ ១៨០៥ ច្បាំងជាមួយអាល្លឺម៉ង់និងអូទ្រីស។
»ឆ្នាំ ១៨០៦ ច្បាំងជាមួយរុស្ស៊ី (ក្រោយពីការទទួលជម្នះជាបន្តបន្ទាប់ ណាប៉ូលេអុង គ្រោងធ្វើរឿងអាក្រក់ដើម្បីបង្អត់បាយពួកអង់គ្លេសឲពួកគេព្រមចុះចាញ់ គឺសង្រ្គាមជំនួញ)។
»ឆ្នាំ ១៨០៧ លើកទ័ពធំច្បាំងជាមួយអេស្ប៉ាញនិងពរទុយហ្កាល់ (ដោយសារតែមិនអាចរារាំងទំនិញរបស់អង់គ្លេសមិនឲធ្វើចរាចរលើទ្វីបបាន)។
»ឆ្នាំ ១៨០៨ ច្បាំងជាមួយអង់គ្លេសសាជាថ្មីនៅជ្រោយអ៊ីបេរីយ៉ា។
»ឆ្នាំ ១៨០៩ ច្បាំងជាមួយអេស្ប៉ាញនិងអូទ្រីស។
»ឆ្នាំ ១៨១២ ឧត្តមសេនីយ៍ វេលិងតុន មេទ័ពអង់គ្លេស រួមជាមួយអេស្ប៉ាញ វាយឈ្នះ ណាប៉ូលេអុង។
»ឆ្នាំ ១៨១២ ខែមិថុនា ណាប៉ូលេអុង ដឹកនាំទ័ពទៅច្បាំងនឹង រុស្ស៊ី តែត្រូវចាញ់យ៉ាងដំណំ ទើបនាំទ័ពត្រឡប់មកក្រោយវិញ (ការលើកទ័ព ៦០០ ០០០នាក់ ដ៏ធំបំផុតក្នុងពិភពលោក ហើយក៏ជាហេតុផលដែលធ្វើឲចាញ់សង្រ្គាមទៅហើយទាំងមិនទាន់បានច្បាំង)។
»ឆ្នាំ ១៨១៣ រៀបចំកេណ្ឌទ័ពថ្មីទៅច្បាំងជាមួយ ប្រាស្យា និង រុស្ស៊ី។
សូម្បីតែនៅក្នុងខែមិថុនា ណាប៉ូលេអុង អាចយកជ័យជម្នះលើទ័ព អូទ្រីសបាន តែកងទ័ពរបស់ ណាប៉ូលេអុង កាន់តែចុះខ្សោយទៅៗគ្រប់ពេលវេលា ព្រោះត្រូវដើរចេញច្បាំងនៅគ្រប់ទិសទីត្រូវទ័ពសម្ព័ន្ធមិត្តកម្ទេចឯនោះបន្តិចឯនេះបន្តិច។
»នៅចន្លោះឆ្នាំ ១៨០៨-១៨១៤ គឺជាអំឡុងពេលដែលអំណាចណាប៉ូលេអុងចាប់ផ្តើមធ្លាក់ចុះជា
បន្តបន្ទាប់។ ព្រឹត្តិការណ៍ទាំងនេះបានសបញ្ជាក់ឲឃើញយ៉ាងច្បាស់ថា អំណាចផ្តាច់ការរបស់ ណាប៉ូលេអុង បានមកដល់ទីបញ្ចប់ហើយ អ្វីដែលសំខាន់គឺ កងទ័ពគឺជាកត្តាសំខាន់បំផុតដែលទ្រទ្រង់អំណាចរបស់ខ្លួន។ កាលបើបណ្តាកងទ័ពបកក្រោយហើយ អំណាចក៏ត្រូវតែបកក្រោយដូចគ្នាដែរ។
កាលពីដើម យុទ្ធជនរបស់បារាំង គឹសុទ្ធតែជ្រើសរើសពីក្នុងជនជាតិបារាំង
ប៉ុន្តែនៅពេលណាប៉ូលេអុងពង្រីកឥទ្ធិពលកាន់តែឆ្ងាយ យុទ្ធជនទាំងនោះត្រូវជ្រើសរើសពីបណ្តាជនជាតិប៉ូឡូញ អាល្លឺម៉ង់ អ៊ីតាលី ហុល្លង់ និង ដាណឺម៉ាក មករួមផ្សំ។ ពួកអ្នកទាំងនោះចូលជាកងទ័ពដោយសារតែការគាបសង្កត់ និងដោយសារតែភ័យខ្លាចអំណាចរបស់ណាប៉ូលេអុង ច្រើនជាងការធ្វើដោយមនសិការ ហើយសូម្បីតែពួកមេទ័ពរបស់បារាំងដែលច្បាំងត្រាំត្រែងលំបាកវេទនា ផ្សងគ្រោះថ្នាក់យូរអង្វែងពុំមានពេលស្រាកស្រានដូច្នេះ ធ្វើឲស្មារតីពីស្នេហាជាតិក៏
ពុំមានសភាពខ្លាំងក្លាដូចពីមុនទៀតដែរ។ ពួកទាហានពូកែៗ ក៏ត្រូវស្លាប់ក្នុងសង្រ្គាមអស់យ៉ាងក្រាសក្រែលណាស់ទៅហើយចំណែកអ្នកទើបនឹងចូលថ្មីតែងតែប្រយ័ត្នប្រយែង និងផ្តោតទៅលើតែការស្វែងរកផលប្រយោជន៍ដល់ខ្លួនឯងជាធំប៉ុណ្ណោះ។
លុះដល់ឆ្នាំ ១៨១៤ កងទ័ពសម្ព័ន្ធរបស់បរទេសដែលមានជាទ្រងទ្រាយធំចំនួន ៣ កងពល បានវាយលុកប្រទេសបារាំងពីទិសខាងជើងនិងខាងកើត ព្រមជាមួយគ្នានោះ ឧត្តមសេនីយ៍ វេលិងតុន នៃប្រទេសអង់គ្លេស ដែលធ្លាប់តែវាយឈ្នះ ណាប៉ូលេអុង កាលពីលើកមុនក៏បានវាយសម្រុកតាមច្រកប្រទេស អេស្ប៉ាញ វាយចូលពីទិសខាងត្បូងមកផងដែរ។ ទោះជា ណាប៉ូលេអុង ខំព្យាយាមការពារប្រទេសជាតិយ៉ាងប្តូរផ្តាច់យ៉ាងណាក៏ដោយ ប៉ុន្តែដោយសារតែភាព ខ្សោះកម្លាំងពីការធ្វើសង្រ្គាមយូរអង្វែង អស់ជាច្រើនឆ្នាំមកហើយនោះ ធ្វើឲទ័ព ណាប៉ូលេអុង ត្រូវទ័ពសម្ព័ន្ធមិត្តក្រសោបជាប់ និងបង្ខំចិត្តព្រមចុះចាញ់ទ័ពសម្ព័ន្ធនៅ ប៉ារីស នាចុងខែមិនា។ ក្រោយពីនោះបាន ១៣ថ្ងៃ ណាប៉ូលេអុងក៏ប្រកាសដាក់រាជ្យ ហើយត្រូវគេនិរទេសឲទៅនៅឯកោះអាល់បា នាកណ្តាលមហាសមុទ្រមេឌីទែរ៉ានេទៅ។

ប្រភព:  https://myalbumforcambodia.wordpress.com/2014/05/02/11/

Napoleon

NAPOLEON
១ កុមារភាពរបស់ NAPOLEON
​​​​ណាប៉ូលេអុង កើតថ្ងៃទី ១៥​ ខែ សីហា ឆ្នាំ ១៧៦៩ នៅលើកោះ Corsica ដែលក្រោយ មកត្រូវបាន​លក់អោយ​ប្រទេស​បារាំង។​ណាប៉ូលេអុង មានបងប្អូន ៨​នាក់ ឪពុករបស់ គាត់ ជា មេធាវី​​ដែលមាន​ខ្សែស្រលាយជាគហិបតីផងដែរ។ ឆ្នាំ​១៧៧៨ បានសុំ អោយកូនប្រុស ពីររបស់គាត់ គឺ លោក JOSEPH និង លោក ណាប៉ូលេអុង បាន ចូល សិក្សា វិទ្យាល័យ d'Autum
ណាប៉ូលេអុង ជាកុមារម្នាក់ដែលឯការ ហើយតែងតែ​ត្រូវ​បានមិត្ត​រួម ថ្នាក់ធ្វើបាប។ហេតុ នេះធ្វើ​អោយណាប៉ូលេអុង តែងមានក្តី​ស្រមៃចង់​ទទួលបានភាពរុងរឿងដោយផ្ទាល់ខ្លួន និងទទួលបាន​ជោគ ជ័យ ក្នុងវិស័យកងទ័ព។ ណាប៉ូលេអុង ជាសិស្ស​ម្នាក់​ដែល​រៀនសូត្រ មាន កំរិតមធ្យម គ្រប់មុខ​វិជ្ជាដែល​គាត់​សិក្សា​សុទ្ធតែ​មានកំរិត​មធ្យម តែមុខ​វិជ្ជា​គណិតគាត់រៀនបានពូកែយ៉ាងឆ្នើម។ ឆ្នាំ ១៧៨៤ ណាប៉ូលេអុង ​បាន ប្រលង ចូលសាលាយោធា ដោយ​ទទួលបានជោគជ័យ។ ក្នុងសាលា យោធានោះគាត់​បាន​ព្យាយាមហាត់ពុតលុតដុំ សមត្ថភាពទាំងផ្លួវកាយ និង ប្រាជ្ញា។ គាត់បានព្យាយាម ស្វែងរក ឯកសារ​ទាក់ទង់​នឹងក្បួន​សឹកសង្គ្រាម​ និង ការគ្រប់គ្រង់របស់អ្នកដឹកនាំល្បីៗលើ​ពិភពលោក។ ក្នុង​សម័យ​នោះក្នុងប្រទេសបារាំង កំពុងមានការច្របូកច្របល់ ផ្នែក នយោបាយ​​​ណាប៉ូលេអុង មាន​ការ​សង្ឃឹមថា នយោបាយក្នុង​ប្រទេស​បារំាង​នឹងមានការ​ប្រែប្រួល​ជាមិនខាន។
២ ចរិតលក្ខណះពិសេសរបស់ NAPOLEON
ណាប៉ូលេអុង ជាមនុស្ស ចូលចិត្តភាពស្ងប់ស្ងាត់ ឯការ និង មាន​ភាព​តស៊ូ​ក្នុង ជីវិតស្រលាញ់ការ​សិក្សា ជាពិសេស មុខវិជ្ជា ប្រវត្តិសាស្ត្រ និង គណិតវិទ្យា។ ណាប៉ូលេអុងមានភាព ​វៃឆ្លាត​ក្នុង​ការ​​អនុវត្តទ្រឹស្តី សឹកទៅ​ក្នុង​ការ​ស្ថានភាពសង្គ្រាម​ពិតប្រាកដ​ដែល​​​​ជាសមត្ថភាព​ ដ៍ពិសេស​មួយ​សំរាប់​អ្នកដឹកនាំ។តាំងពីកុមារភាព គាត់មាន​បញ្ចេញ​លក្ខណៈ​សម្បត្តិ ​រឹងរុស មិន ចេះចុះចាញ់​ និង​ មានភាពស្វាហាប់ក្នងការតស៊ូ។ គាត់​​មិន​ចូល​ចិត្ត​​លេងច្រើនដូចជាក្នេងដ៏័ទៃនោះទេ​គាត់គិតតែ ពីការ​សិក្សា និង​ខំប្រឹង​សន្សំលុយសំរាប់ផ្ញើរអោយម្តាយរបស់គាត់។ តាម​ទស្សនៈ​របស់​ណាប៉ូលេអុង   គ្មានអី្វដែល​មិនអាចនោះទេ។
គាត់​ជាអ្នកស្រលាញ់សន្តិភាព និង ព្យាយាមរំដោះដែន​ដី​កំនើត​របស់​គាត់​អោយ​ទទួលបាន​សន្តិភាព ។
៣ ស្នាដៃរបស់ NAPOLEON
ឆ្នាំ​១៧៨៤ ណាប៉ូលេអុង ត្រូវបានជ្រើសរើសអោយចូលសិក្សាក្នុង​សាលាយោធានៅ ទីក្រុង ប៉ារីស ។
ខែ ៩​ ឆ្នាំ​១៧៨៦ ណាប៉ូលេអុង បានវិលត្រលប់មក​​កាន់ស្រុក​កំណើតរបស់ខ្លួនវិញ និងចូលបំរើ​ទាហាន​នៅស្រុកកំនើត។
ដោយការមិនទុកចិត្តពីសំនាក់មេទាហាន នៅស្រុកកំណើត​របស់ខ្លួនគាត់​បានបង្ខំ​ចិត្តវិល​ត្រលប់​មកចូលរួមជាមួយក្រុម​ ទាហានរបស់​ប្រទេស​បារាំង​វិញក្នុងឆ្នាំ ១៧៩១ និង ត្រូវបាន​តែងតាំងជា វិរសេនីយ​នៃកងទ័ព​កាំជ្រួច​លេខ ៤ ទៀតផង។
នៅក្នុងពេលនេះហើយដែល ណាប៉ូលេអុង មានឪកាសផ្សាយ​នូវគំនិត​បត្តិវដ៍​របស់គាត់​ដើម្បី​ផ្តួល​រំលំ​ស្តេចរបស់ប្រទេសបារាំង​។
ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៧៩២ របបរាជានិយមបានដួលរំលំ និង របប​សាធារណរដ្ឋ​មានចាប់​កំនើត​ហើយ​ក៏ជា ឪកាសសំរាប់​ការទទួលបាន​ជោគ​ជ័យដ៏ត្រចះត្រចង់សំរាប់ ណាប៉ូលេអុង ផងដែរ។
ក្នុងឆ្នាំ១៧៩២​ ណាប៉ូលេអុង បានចូលរួមក្នុងការបំបះបំបោល​ចលនា​សាធារណរដ្ឋ​អោយមាន​ការរួប​រួម​​គ្នា ដើម្បីទទួលបានជោគជ័យ​ក្នុងច្បាំង​ជា​មួយសត្រូវអង់គ្លេសឈ្លានពាន។
ក្នុងសង្រ្គាម​ក្នុងទីក្រុង​ទូលូ ព្រោះមេបញ្ជាការកាំជ្រួចត្រូវរបូស ហេតុនេះ ណាប៉ូលេអុង ត្រូវ​បានគេស្នើអោយឡើងជាមេបញ្ជាការ​ស្តីទី ក្នុងការ​ធ្វើ​សង្រ្គាមលើកនេះ។ នៅពេល​នេះហើយដែល ណាប៉ូលេអុង​បានបញ្ចេញ​សមត្ថភាពក្នុងការបញ្ជាកងទ័ព និង គ្រប់គ្រង់​ស្ថានភាព​ក្នុង​សង្រ្គាមរហូត​ទទួលបានជោគជ័យក្នុង​សង្គ្រាមនៅទីក្រុងទូលូក្នុង ខែ ១២ ឆ្នាំ​១៧៩៣​។
ឆ្នាំ ១៧៩៤ ណាប៉ូលេអុង​បានតែងតាំំង ជាមេបញ្ជាការកងកាំជ្រួច របស់កងទ័ព បារាំង នៅ អ៊ីតាលី។ក្រោយមក ណាប៉ូលេអុង ត្រុវបាន​គេដកដំនែង​ទំាងអស់ក្នុងមួយ​រយៈពេល។
ថ្ងៃទី​៥​ខែ ១០ ឆ្នំា ១៧៩៥​ក្រោយពីបានតែងតាំងតំណែងជាមេ​បញ្ជា​ការរងវិញ ណាប៉ូលេអុង បានចេញ​បញ្ជា​អោយធ្វើការបង្ក្រាប​ការបះបោរ​របស់ក្រុមអ្នកចង់ផ្តួលរំលំរបបសាធារណរដ្ឋ ដោយបានបាញ់ធ្វើអោយមានរបួសជាច្រើន តែវាក៏បានធ្វើអោយ​របប​សាធារណរដ្ឋ​អាច​បន្ត​រស់រានលើទឹកដីបារាំងបានតទៅទៀត។
ក្នុងឆ្នាំ​១៧៩៦​ណាប៉ូលេអុង បានតែងតាំងជាមេបញ្ជាការទទួល​បន្ទុក​ក្នុងការ​គ្រប់គ្រង់​ទ័ពនៅអ៊ីតាលី និង ការវាយប្រទេសអូទ្រីស​។ កងទ័ពរបស់បារាំងពេលនោះមានចំនួនតិច​ ខ្វះអាហារ​បរិភោគ មិន​មាន​ប្រាក់ខែគ្រប់គា្រន់ មិនមានទឹកចិត្តក្នងការធ្វើសង្គ្រាមនោះ​ទេ តែ ណាប៉ូលេអុង បានប្រើយុទ្ធសាស្រ្តលើកទឹកចិត្ត កងទ័ព​ជំរុញ រហូតកង​ទ័ព​​របស់គាត់​ទទួល​បាន​ជោគ​ជ័យលើទ័ពរបស់​អូទ្រីស។
ណាប៉ូលេអុង ជាមេបញ្ជាការដ៏ឆ្នើមម្នាក់ព្រោះគាត់អាចរកស្វែង​យល់អំពី​កាលៈទេសៈដែល​ត្រូវ​វាយ​លុក​ចំពោះសត្រូវ ហើយគាត់ មានប្រាជ្ញា​ក្នុង​ការ​ប្រើកងទ័ព​ដើម្បី​អោយ​កងទ័ព​របស់គាត់ក្លាយ​ជាកងទ័ពដ៏ខ្លាំងក្លាមួយ។
ណាប៉ូលេអុង ​បានប្រើប្រាស់ កំលាំងកងទ័ពរបស់គាត់បានឈ្លាន​ពាន​បរទេសជាច្រើនក្នុងទ្វីបអ៊ឺរ៉ុប។ ប្រជាជនបារាំងមានមោទភាព​ចំពោះ​ជោគជ័យ​​របស់មេទ័ពវ័យក្មេងរបស់គេជាខ្លំាង។
ក្នុងឆ្នាំ​១៧៩៩​ណាប៉ូលេអុង បានទទួលការទុកចិត្តពិសំណាក់​ប្រជាជន​បារាំង​​រហូតមាន​ក្លាយជាអ្នក​កាន់កាប់​អំណាច ខ្ពស់​បំផុត​របស់​ប្រទេស​បារាំង។
៤ គំរូរបស់  NAPOLEON ដែលគួរត្រាប់តាម
ការតស៊ូក្នុងជីវិតរបស់ គាត់បានបង្ហាញឲ្យយើងបានឃើញ​ពីវីរភាព​របស់អ្នកដឹកនាំដ៏ក្លាហាន ហ៊ានតស៊ូដើម្បីសេរីភាព ការរីកចំរើន​របស់​ប្រទេសជាតិ។រី ឯការគ្រប់គ្រងបញ្ជាទ័ពរបស់គាត់ក៏មានលក្ខណៈ យ៉ាងល្អប្រសើរ គាត់អាច​ធ្វើឲ្យកងទ័ពរបស់បារាំងក្លាយជា​កងទ័ពមួយ​ យ៉ាងខ្លាំងពូកែក្នុងអ៊ឺរ៉ុប។​ប៉ុន្តែយ៉ាងណាក៏ដោយ គាត់បាន​ធ្វើកំហុស​មួយចំនួនទាក់ទងនឹងកិច្ចការបរទេស ដែលគាត់​មានបំនង​ចង​ត្រួតត្រា​អ៊ឺរ៉ុបដែលទង្វើរនេះ​ផ្ទុយទៅនឹង កិច្ចព្រមព្រៀងរបស់ប្រទេសនឹងប្រទេស នេះក៏ជាគំរូមួយសំរាប់អ្នកដឹកនាំ​ប្រទេសមួយដែលមានកំលាំងខ្លាំង កុំគិតស្នានថាខ្លួនអាចមានសមត្តភាពគ្រប់គ្រង ឬ ឈ្លានពាន​ប្រទេស​តូចតាចនោះ។
បកប្រែ និង កែសំរួលដោយ ៖ លោក ម៉ៅ សុខេន

ធ្វើដូច​ម្តេច​ទើប​អាច​ក្លាយ​ជា​អ្នក​ជំ​នាញ​ខាង​IT ?

ការ ​សិក្សា​ជំ​នាញ​ខាង​ IT នៅ​ពេល​បច្ចុ​ប្បន្ន​កំពុង​តែ​មាន​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ច្រើន​ពី​សំ​ណាក់ ​សិស្ស​និស្សិត ពី​ព្រោះ​ទី​ផ្សារ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ត្រូវ​ការ​ផ្នែក​ នេះ​យ៉ាង​ចាំ​បាច់​ក្នុង​ដំ​ណាក់​កាល​នៃ​បច្ចេក​វិទ្យា​នា​ពេល​ បច្ចុប្បន្ននេះ​ ។
តាម​អ្នកដែល​មាន​បទ​ពិសោធន៍​ខាង​ការ​រៀន​ខាង IT និង​អ្នក​ជំ​នាញ​បាន​អះ​អាង​ថា​ ដើម្បី​សិក្សា​ជំ​នាញ​IT នេះ​បាន​ជោគជ័យយើងត្រូវ​ ៖
១. បង្កើន​ចំ​ណេះ​ដឹង​តាម​រយះ​ការ​អាន និង​ស្រាវ​ជ្រាវ
ចំ​នុច​នេះ​ពិត​ជា​សំ​ខាន់​ណាស់​សំរាប់​យើង​ ក្នុងការ​បង្កើន​ចំនេះដឹង​អោយ​ទាន់​បច្ចេក​វទ្យា​ដែល​កំពុង​តែ​រីក​ចំ​រើន ដូចជា​ការ​ស្រាវ​ជ្រាវ​តាម​រយៈ គេហទំព័រ Ebooks និង​ឯកសារ​ណែនាំ រឺ​មើល​វីដេអូសំរាប់រៀន ។
២. ធ្វើការ​ផ្លាស់​ប្តូរ និង​ចែក​រំលែក​បទពិសោធន៍ 
អ្នកខ្ឡះចូល​ចិត្ត​លាក់​ចំណេះដឹង និង​អួត​អាង​ហើយ​មិន​ព្រម​បង្ហាញ​ពី​ចំនុច​ខ្សោយ​របស់​ខ្លួនថែម​ទាំ​ងមិន​ ទទួល​យក​មតិរិះ​គន​ល្អៗពីមិត្តភ័ក្រ្ក​ទៀត​ផង​ ។ ការ​ប្រព្រឹត្ត​បែប​នេះ​នឹង​ធ្វើអោយ​គេ​មិន​អាចទទួល​បាន​ចំ​ណេះដឹង​ និង​បច្ចេកវិទ្យា​ថ្មីៗបាន​ទេ ។ យើង​អាច​ធ្វើការ​ផ្លាស់ប្តូរ​ និង​ចែក​រំលែក​ចំណេះ​ដឹង​តាម​រយះ  Forum ​ការសិក្សាជាក្រុម​ការចូលរួមសិក្ខាសាលា ជាពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។
៣. អនុវត្តន៍អោយ​បាន​ច្រើន​ជាង​ទ្រឹស្តី
កាលណាយើងមានចំណេះដឹង​ហើយ​ យើង​ត្រូវតែ​អនុវត្តន៍នូវ​ចំណេះដឹង​ដែលយើង​បាន​រៀន​នោះ ។ ការ​រៀន​ខាង​ IT គឺទាម​ទារ​អោយ​យើង​អនុវត្តន៍អោយ​បាន​ច្រើន​ជាងទ្រឹស្តី ដោយ​ធ្វើលំហាត់ដែល​មាន​នៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការ​ដែលគ្រូដាក់អោយ ធ្វើការងារដោយមិនគិតប្រាក់ រឺការងារបាន​កំរៃទាប​ដែលទាក់ទង​នឹង​ IT ។
៤. រៀនវគ្គជំនាញខ្លីៗអោយបានច្រើន 
យើងគួរលៃពេលវេលាខ្លះដើម្បី ចូលរៀន​វគ្គជំនាញខ្លីៗដែលចាត់​ទុកថា​មានសរៈសំខាន់ និងពាក់ព័ន្ធនិងជំនាញដែលបានរៀនព្រោះថា​មុខវិជ្ជាខ្លះអាចធ្វើអោយយើង​ កាន់តែមានចំណេះដឹងខ្ពស់ ។
៥. បង្កើនចំណេះដឹងខាងភាសាបរទេស 
មិនត្រូវមើលរំលង​ភាសាបរទេសឡើយ ។ទាំងក្នុងការងារ​ និង​ការសិក្សា​គឺត្រូវការចំណេះដឹងភាសាបរទេស​យ៉ាង​ចាំបាច់ ។​ យើង​ត្រូវរៀន​ចេះយ៉ាងតិចក៏បាន​ភាសា​អង់គ្លេសមួយដែរ ។
៦. តស៊ូ ព្យាយាម និងអំណត់អត់ធនក្នុងពេលធ្វើការងារ និងសិក្សា
អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ ។​ប៉ុន្តែពេលដែលយើងអាចជំនះលើបញ្ហាទាំងអស់នោះបាន​យើងនឹងយល់ដឹងកាន់តែច្បាស់ ។
៧. រៀនកែប្រែ​ខ្លួនពីអ្នកធ្វើមកជា​អ្នកគ្រប់គ្រង​វិ
ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រង យើងគួរតែចេះរៀបចំការងារ​ ចេះគ្រប់គ្រងពេលវេលា ប្រើប្រាស់សមត្ថភាពដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរុញរា …………..។

post by : Page of general knowledge

របៀប​រៀន​ភាសា​អង់​គ្លេស​ប្រកប​ដោយ​ប្រសិទ្ធភាព​


ការ​រៀន​ភាសា​ត្រូវ​គិត​ពី​កត្តា​សំខាន់​ពីរ គឺ​ ប្រភព​ចំណេះ​ដឹង និង​របៀប​សិក្សា​។
១. ប្រភព​ចំណេះ​ដឹង​
ចំណេះ​ដឹង​ដែល​ទទួល​បាន​ កើត​ចេញ​មក​ពី​បី​ប្រភព គឺៈ
– គ្រូ​បង្រៀន​ អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៤០%
– សៀវភៅ អាច​ផ្តល់​ចំណេះ​ដឹង​បាន ៣០%
– ប្រភព​ផ្សេង​ៗ​ (គ្រួសារ​ មិត្ត​ភក្តិ…) អាច​ផ្តល់​ចំណេះ​ដឹង​បាន​ ៣០%
អ្នក​សិក្សា​គួរ​ដឹង​ថា​ចំណេះ​ដឹង​ភាសា​កើត​មក​ពី​ប្រភព​ចំបងៗ​ទាំង​ បីខាង​លើ​ ហើយ​គួរ​គប្បី​ប្រមូល​ចំណេះ​ពី​ប្រភព​ទាំង​បី​ឲ្យ​បាន​ច្រើន​បំផុត។ អ្នក​សិក្សា​ភាគ​ច្រើន ច្រើន​ផ្តោត​លើ​ចំណេះ​ដឹង​ដែល​បាន​មក​ពី​គ្រូ មិន​សូវ​បាន​អាន​សៀវភៅ​ ឬ​អនុវត្ត​ស្រាវជ្រាវ​បន្ថែម​ពី​មិត្ត​ភក្តិ​ឬ​ក្រុម​គ្រួសារ​ទេ អញ្ចឹង​ទៅ​ពួក​គេ​មិន​ទទួល​បាន​ចំណេះ​ដឹង​ ១០០%​ ទេ។ គួរ​ពិចារណា​ថា ប្រសិន​បើ​គ្រូ​បង្រៀន ១០០ ហើយ​យើង​ចាប់​បាន​ទាំង​ ១០០ នោះ​មាន​ន័យ​ថា​ យើង​បាន​ចំណេះ​ត្រឹម​តែ​៤០%​ នៅ​ឡើយ​ទេ ៦០%​ ភាគ​រយ​ទៀត​ត្រូវ​​ទៅ​រក​ពី​ប្រភព​ផ្សេង​ គឺ​ពី​សៀវភៅ​ និង​មិត្តភក្តិ​ឬ​អ្នក​ដទៃ​ទៀត។​

ក្រុម​អ្នក​ជំនាញ​ បាន​រក​ឃើញ​​ថា​ប្រសិន​បើ​អ្នក​សិក្សា​ទទួល​បាន​ចំណេះ​១០០% នោះ​គេ​ចំណាយ​ពេល​ត្រឹម​តែ​ ៣ ទៅ​ ៥ ប៉ុណ្ណោះ​ ជំនាញ​ភាសា​របស់​គេ​នឹង​ឡើង​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ។
២. របៀប​សិក្សា
ការ​សិក្សា​ត្រូវ​ផ្អែក​លើ​គោល​ការណ៍​ចំបង​៤​យ៉ាង ដែល​មិន​អាច​ផ្តាច់​ចេញ​ពី​គ្នា​បាន គឺ​អាន សរសេរ​ និយាយ និង​ស្តាប់។ ការ​អាន​ច្រើន​ជួយ​បង្កើន​ចំណេះ​មូល​ដ្ឋាន​ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដល់ការ​សរសេរ។ ស្តាប់​ច្រើន​ នាំ​ឲ្យ​ងាយ​ស្រួល​និយាយ។ ជំនាញ​ទាំង​បួន ជួយ​គ្នា​ទៅ​វិញ​ទៅមក។​ គេ​តែង​និយាយ​ថា វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​រៀន​ភាសា​គឺ​អនុវត្ត​វា​ជា​ប្រចាំ។
ប្រភព៖ Salarean
 ទម្លាប់​៩​យ៉ាង​ដែល​នាំ​ឲ្យ​ការសិក្សា​ទទួល​បាន​ជោគជ័យ​




ទម្លាប់​ល្អ​នាំ​ឲ្យ​សិស្ស​និស្សិត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​ របស់​ខ្លួន។ សិស្សនិស្សិត​គួរ​ប្រកាន់​យក​ទម្លាប់​សិក្សា​ល្អៗ​ និង​តាំង​ចិត្ត​សិក្សា​ឲ្យ​បាន​​ចប់​ចុង​ចប់​ដើម​។ សុភាសិត​ខ្មែរ​ពោល​ថា “តក់​ៗ​ពេញ​បំពង់​” នេះ​ជា​គ្រឿង​ឧបមា​នៃ​ការ​សន្សំ​វិជ្ជា។
ខាង​ក្រោម​គឺ​ជា​ទម្លាប់​ល្អ​៩យ៉ាង​ដែល​គួរ​ប្រកាន់​យកៈ
១. រៀន​តិច​ៗ​តែ​ជាប់​ជាប្រចាំ​ ជាជាង​រៀន​ទាំង​បង្ខំ​ច្រើន​ក្នុង​ពេល​តែ​មួយ
២. បែង​ចែក​ពេលវេលា​ជាក់​លាក់​សម្រាប់​សិក្សា
៣. ព្យាយាម​សិក្សា​​ដោយ​ទៀង​ទាត់​នៅ​ម៉ោង​ដដែល​ៗ​រាល់​ថ្ងៃ
៤. ដាក់ចិត្ត​ថា​រៀន​ ត្រូវ​តែ​រៀន​​ មិន​ត្រូវ​គិត​ថា​ចាំ​ពេល​នេះ​ចាំ​ពេល​នោះ​ចាំ​រៀន​ទេ
៥. ធ្វើ​លំហាត់​ណា​ដែល​លំបាក​មុន លុះ​ធ្វើ​ចប់​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​និង​មាន​ទឹក​ចិត្ត​ធ្វើ​កិច្ច​ផ្សេង​ទៀត

៦. រំលឹក​មេរៀន​ជាប្រចាំ
៧. ប្រាប់​មិត្ត​ភក្តិ​កុំ​ឲ្យ​ទូរស័ព្ទ​មក​ពេល​អ្នក​កំពុង​សិក្សា
៨. បើ​មិន​ចេះ​លំហាត់​ណា​មួយ​ ចូរ​សួរ​មិត្ត​ភក្តិ​ណា​ដែល​ចេះ
៩. ឆ្លៀត​ពេល​រលឹក​កិច្ច​ការ​សាលា​នៅ​ចុង​សប្តាហ៍
ប្រភព៖ Salarean