Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Friday, April 8, 2016

សម្រង់​សម្ដី ១០​ឃ្លា ​​រួម​ចំណែក​ដាស់​ស្មារតី​ការ​គិត​របស់​​​អ្នក 


​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​​ទូទៅ​តែង​តែ​ជួប​ប្រទះ​នូវ​បញ្ហា​​ខាង​ស្មារតី ចិត្ត​គំនិត ​ក្នុង​ការ​សម្រេច​ចិត្ត​​ធ្វើ​អ្វី​មួយ ​ដែល​​​មិន​មាន​គំនិត​វែង​ឆ្ងាយ ​​ឬ​ទាល់​យោបល់​តែ​ម្ដង​ ដោយ​កាលៈទេសៈ​បង្ខំ។  ឃ្លា​ខាង​ក្រោម​​ទាំង ១០ ​របស់​បុគ្គលល្បី​ៗ​ជុំវិញ​ពិភពលោក​​​នេះ ​នឹង​ជួយ​ឲ្យ​អ្នក​​ចាប់អារម្មណ៍ ​នូវ​សកម្មភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​គ្រឿង​លើក​ទឹក​ចិត្ត​ ​ផ្ដល់​កម្លាំង​ចិត្ត ​ដល់​អ្នក​​មួយផ្នែក។
១. សុភមង្គល​ ​មិន​មែន​កើត​ឡើង​ដោយ​ឯកឯង​ទេ គឺ​ខ្លួន​អ្នក​​ផ្ទាល់​ជា​អ្នក​បង្កើត​ឲ្យ​មាន។ 
ដោយ​សង្ឃ ទីបេ Dalai Lama

4z

២. គិត​ឲ្យ​បាន​វែង​ឆ្ងាយ ​កុំ​ស្ដាប់​គេ​ពេក ដូច្នេះ​អ្នក​មិន​អាច​សម្រេច​គោល​ដៅ​បាន​ឡើយ​។ ​ជីវិត​ខ្លី​ណាស់ មិន​អាច​គិត​រឿង​តូចតាច​បាន​ទេ។ ដោយ​លោក Tim Ferriss
​៣. ទស្សនវិស័យ​ច្បាស់​លាស់ រួម​ជាមួយ​ផែន​ការ​ជាក់លាក់ ​ធ្វើ​ឲ្យ​អ្នក​​មាន​ទំនុក​ចិត្ត​​ និង​កម្លាំង​ចិត្ត​បំផុត។ ដោយ​លោក​ Brian Tracy
 ៤. បើ​ខ្លួន​អ្នក​​​ធ្វើ​កិច្ច​ការ​មួយ​មិន​បាន ​មិន​ត្រូវ​រារាំង​​អ្នក​ដទៃ​កំពុង​ធ្វើ​វា​នោះ​ទេ។ ដោយ​ កំណាព្យ​ចិន

៥. បន្ត​គិត​អ្វី​ដែល​អ្នក​​ចង់​បាន តែ​មិន​ត្រូវ​គិត​អ្វី​ដែល​អ្នក​ខ្លាច​មិន​បាន​ទេ។ ដោយ​លោក Brian Tracy

៦. ភាព​ជោគជ័យ​​ ​​មិន​ដែល​ថា​គ្មាន​កំហុស​ទេ ​តែ​កំហុស​ដដែល​មិន​ត្រូវ​ឲ្យ​កើត​មាន​ជា​លើក​ទីពីរ​ឡើយ​ ត្រូវ​រក​ផ្លូវ​​ថ្មី​ដើរ។ ដោយ​លោក​ George Bernard Shaw

៧. ជីវិត​ជា​បទពិសោធន៍ ​កាន់​តែ​មាន​បទពិសោធន៍​ក្នុង​ជីវិត កាន់​តែ​ធ្វើឲ្យ​អ្នក​ប្រព្រឹត្ត​ល្អ​ជាង​មុន។ ដោយ​លោក Ralph Waldo Emerson
៨. សុបិន​គ្រប់​គ្នា​នឹង​ក្លាយ​ជា​ការពិត ​ប្រសិន​បើ​យើង​ជម្នះ​ដើរ​តាម​សុបិន។ ដោយ​លោក Walt Disney

walt-disney-quote-all-our-dreams
​​​​
៩. ដំបូន្មាន​ខ្ញុំ​ចង់​ឲ្យ​អ្នក​រៀប​ការ៖ ​បើ​រក​បាន​ប្រពន្ធ​ល្អ អ្នក​នឹង​រីករាយ ​បើ​អត់​អ្នក​នឹង​ក្លាយ​ជា​ទស្សនវិទូ។ ដោយ សូក្រាត
១០. ​​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ ​​ជា​អ្វី​​​អ្នក​បាន​ដឹង​​ តែ​អ្នក​ផ្សេង​មិន​ដឹង។ ដោយ​លោក Aristotle Onassis ​


ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ briantracy       ផ្សាយបន្តដោយ និស្សិត ឈឹម ផាន់ណាអ្នកស្រុករមាសហែក

0 comments:

Post a Comment