ទម្លាប់ល្អនាំឲ្យសិស្សនិស្សិតទទួលបានជោគជ័យក្នុងការសិក្សា របស់ខ្លួន។ សិស្សនិស្សិតគួរប្រកាន់យកទម្លាប់សិក្សាល្អៗ និងតាំងចិត្តសិក្សាឲ្យបានចប់ចុងចប់ដើម។ សុភាសិតខ្មែរពោលថា “តក់ៗពេញបំពង់” នេះជាគ្រឿងឧបមានៃការសន្សំវិជ្ជា។
ខាងក្រោមគឺជាទម្លាប់ល្អ៩យ៉ាងដែលគួរប្រកាន់យកៈ
១. រៀនតិចៗតែជាប់ជាប្រចាំ ជាជាងរៀនទាំងបង្ខំច្រើនក្នុងពេលតែមួយ
២. បែងចែកពេលវេលាជាក់លាក់សម្រាប់សិក្សា
៣. ព្យាយាមសិក្សាដោយទៀងទាត់នៅម៉ោងដដែលៗរាល់ថ្ងៃ
៤. ដាក់ចិត្តថារៀន ត្រូវតែរៀន មិនត្រូវគិតថាចាំពេលនេះចាំពេលនោះចាំរៀនទេ
៥. ធ្វើលំហាត់ណាដែលលំបាកមុន លុះធ្វើចប់អ្នកនឹងមានអារម្មណ៍ធូរស្បើយនិងមានទឹកចិត្តធ្វើកិច្ចផ្សេងទៀត
៦. រំលឹកមេរៀនជាប្រចាំ
៧. ប្រាប់មិត្តភក្តិកុំឲ្យទូរស័ព្ទមកពេលអ្នកកំពុងសិក្សា
៨. បើមិនចេះលំហាត់ណាមួយ ចូរសួរមិត្តភក្តិណាដែលចេះ
៩. ឆ្លៀតពេលរលឹកកិច្ចការសាលានៅចុងសប្តាហ៍
ប្រភព៖ Salarean







0 comments:
Post a Comment