ប្រសិនបើអ្នកចង់បានអ្វីដែលល្អបំផុត អ្នកគួរតែធ្វើវាដោយខ្លួនឯង។
If you want a thing done well, do it yourself.

ណាប៉ូលេអុង បូណាប៉ាត – Napoleon Bonaparte (1769-1821)
មេទ័ព និងជាមេដឹកនាំដ៏អស្ចារ្យរបស់បារាំងក្រោយសម័យបដិវត្តន៍ឆ្នាំ ១៧៨៩។
“ណាប៉ូលេអុង អស់អំណាច”
នៅពេល ណាប៉ូលេអុង ក្តាប់អំណាចប្រទេសបារាំង នៅឆ្នាំ ១៧៩៩ ដោយការធ្វើរដ្ឋប្រហារ ទោះបីជាប្រទេសបារាំងត្រូវបានកែទម្រង់ទៅរកផ្លូវល្អស្ទើរគ្រប់វិស័យហើយក៏ដោយ តែនៅលើជ្រុងមួយទៀត ណាប៉ូលេអុងបានព្យាយាមពង្រីកឥទ្ធិពលអាណានិគមរបស់ខ្លួនឲធំំទូលាយ
ដោយការពង្រីកសង្រ្គាមមិនឈប់ឈរ។
ចាប់ផ្តើមពីឆ្នាំ ១៨០០ ណាប៉ូលេអុងចាប់ផ្តើមធ្វើសង្រ្គាមផ្លេកបន្ទោលើកទ័ពឆ្លងកាត់ភ្នំ អាល់ព៍ ទៅប្រយុទ្ធនឹងប្រទេស អូទ្រីស។
»ឆ្នាំ ១៨០៣ ច្បាំងជាមួយអង់គ្លេសអស់ជាច្រើនឆ្នាំ ភាគច្រើនជាចម្បាំងផ្លូវទឹករហូតដល់ថ្ងៃ ២១ ខែតុលា ឆ្នាំ ១៨០៥ ទ័ពជើងទឹកអង់គ្លេសក្រោមបញ្ជារបស់ឧត្តមសេនីយ៍ នេលសាន់ ក៏វាយឈ្នះបារាំងនៅជ្រោយ ត្រាហ្វាល់ហ្កា។
»ឆ្នាំ ១៨០៥ ច្បាំងជាមួយអាល្លឺម៉ង់និងអូទ្រីស។
»ឆ្នាំ ១៨០៦ ច្បាំងជាមួយរុស្ស៊ី (ក្រោយពីការទទួលជម្នះជាបន្តបន្ទាប់ ណាប៉ូលេអុង គ្រោងធ្វើរឿងអាក្រក់ដើម្បីបង្អត់បាយពួកអង់គ្លេសឲពួកគេព្រមចុះចាញ់ គឺសង្រ្គាមជំនួញ)។
»ឆ្នាំ ១៨០៧ លើកទ័ពធំច្បាំងជាមួយអេស្ប៉ាញនិងពរទុយហ្កាល់ (ដោយសារតែមិនអាចរារាំងទំនិញរបស់អង់គ្លេសមិនឲធ្វើចរាចរលើទ្វីបបាន)។
»ឆ្នាំ ១៨០៨ ច្បាំងជាមួយអង់គ្លេសសាជាថ្មីនៅជ្រោយអ៊ីបេរីយ៉ា។
»ឆ្នាំ ១៨០៩ ច្បាំងជាមួយអេស្ប៉ាញនិងអូទ្រីស។
»ឆ្នាំ ១៨១២ ឧត្តមសេនីយ៍ វេលិងតុន មេទ័ពអង់គ្លេស រួមជាមួយអេស្ប៉ាញ វាយឈ្នះ ណាប៉ូលេអុង។
»ឆ្នាំ ១៨១២ ខែមិថុនា ណាប៉ូលេអុង ដឹកនាំទ័ពទៅច្បាំងនឹង រុស្ស៊ី តែត្រូវចាញ់យ៉ាងដំណំ ទើបនាំទ័ពត្រឡប់មកក្រោយវិញ (ការលើកទ័ព ៦០០ ០០០នាក់ ដ៏ធំបំផុតក្នុងពិភពលោក ហើយក៏ជាហេតុផលដែលធ្វើឲចាញ់សង្រ្គាមទៅហើយទាំងមិនទាន់បានច្បាំង)។
»ឆ្នាំ ១៨១៣ រៀបចំកេណ្ឌទ័ពថ្មីទៅច្បាំងជាមួយ ប្រាស្យា និង រុស្ស៊ី។
សូម្បីតែនៅក្នុងខែមិថុនា ណាប៉ូលេអុង អាចយកជ័យជម្នះលើទ័ព អូទ្រីសបាន តែកងទ័ពរបស់ ណាប៉ូលេអុង កាន់តែចុះខ្សោយទៅៗគ្រប់ពេលវេលា ព្រោះត្រូវដើរចេញច្បាំងនៅគ្រប់ទិសទីត្រូវទ័ពសម្ព័ន្ធមិត្តកម្ទេចឯនោះបន្តិចឯនេះបន្តិច។
»នៅចន្លោះឆ្នាំ ១៨០៨-១៨១៤ គឺជាអំឡុងពេលដែលអំណាចណាប៉ូលេអុងចាប់ផ្តើមធ្លាក់ចុះជា
បន្តបន្ទាប់។ ព្រឹត្តិការណ៍ទាំងនេះបានសបញ្ជាក់ឲឃើញយ៉ាងច្បាស់ថា អំណាចផ្តាច់ការរបស់ ណាប៉ូលេអុង បានមកដល់ទីបញ្ចប់ហើយ អ្វីដែលសំខាន់គឺ កងទ័ពគឺជាកត្តាសំខាន់បំផុតដែលទ្រទ្រង់អំណាចរបស់ខ្លួន។ កាលបើបណ្តាកងទ័ពបកក្រោយហើយ អំណាចក៏ត្រូវតែបកក្រោយដូចគ្នាដែរ។
កាលពីដើម យុទ្ធជនរបស់បារាំង គឹសុទ្ធតែជ្រើសរើសពីក្នុងជនជាតិបារាំង
ប៉ុន្តែនៅពេលណាប៉ូលេអុងពង្រីកឥទ្ធិពលកាន់តែឆ្ងាយ យុទ្ធជនទាំងនោះត្រូវជ្រើសរើសពីបណ្តាជនជាតិប៉ូឡូញ អាល្លឺម៉ង់ អ៊ីតាលី ហុល្លង់ និង ដាណឺម៉ាក មករួមផ្សំ។ ពួកអ្នកទាំងនោះចូលជាកងទ័ពដោយសារតែការគាបសង្កត់ និងដោយសារតែភ័យខ្លាចអំណាចរបស់ណាប៉ូលេអុង ច្រើនជាងការធ្វើដោយមនសិការ ហើយសូម្បីតែពួកមេទ័ពរបស់បារាំងដែលច្បាំងត្រាំត្រែងលំបាកវេទនា ផ្សងគ្រោះថ្នាក់យូរអង្វែងពុំមានពេលស្រាកស្រានដូច្នេះ ធ្វើឲស្មារតីពីស្នេហាជាតិក៏
ពុំមានសភាពខ្លាំងក្លាដូចពីមុនទៀតដែរ។ ពួកទាហានពូកែៗ ក៏ត្រូវស្លាប់ក្នុងសង្រ្គាមអស់យ៉ាងក្រាសក្រែលណាស់ទៅហើយចំណែកអ្នកទើបនឹងចូលថ្មីតែងតែប្រយ័ត្នប្រយែង និងផ្តោតទៅលើតែការស្វែងរកផលប្រយោជន៍ដល់ខ្លួនឯងជាធំប៉ុណ្ណោះ។
លុះដល់ឆ្នាំ ១៨១៤ កងទ័ពសម្ព័ន្ធរបស់បរទេសដែលមានជាទ្រងទ្រាយធំចំនួន ៣ កងពល បានវាយលុកប្រទេសបារាំងពីទិសខាងជើងនិងខាងកើត ព្រមជាមួយគ្នានោះ ឧត្តមសេនីយ៍ វេលិងតុន នៃប្រទេសអង់គ្លេស ដែលធ្លាប់តែវាយឈ្នះ ណាប៉ូលេអុង កាលពីលើកមុនក៏បានវាយសម្រុកតាមច្រកប្រទេស អេស្ប៉ាញ វាយចូលពីទិសខាងត្បូងមកផងដែរ។ ទោះជា ណាប៉ូលេអុង ខំព្យាយាមការពារប្រទេសជាតិយ៉ាងប្តូរផ្តាច់យ៉ាងណាក៏ដោយ ប៉ុន្តែដោយសារតែភាព ខ្សោះកម្លាំងពីការធ្វើសង្រ្គាមយូរអង្វែង អស់ជាច្រើនឆ្នាំមកហើយនោះ ធ្វើឲទ័ព ណាប៉ូលេអុង ត្រូវទ័ពសម្ព័ន្ធមិត្តក្រសោបជាប់ និងបង្ខំចិត្តព្រមចុះចាញ់ទ័ពសម្ព័ន្ធនៅ ប៉ារីស នាចុងខែមិនា។ ក្រោយពីនោះបាន ១៣ថ្ងៃ ណាប៉ូលេអុងក៏ប្រកាសដាក់រាជ្យ ហើយត្រូវគេនិរទេសឲទៅនៅឯកោះអាល់បា នាកណ្តាលមហាសមុទ្រមេឌីទែរ៉ានេទៅ។
ប្រភព: https://myalbumforcambodia.wordpress.com/2014/05/02/11/
0 comments:
Post a Comment