គន្លឹះ៥យ៉ាងដើម្បីក្លាយខ្លួនជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់
ទំនួលខុសត្រូវមិនមែនកើតមកពីកំណើតនោះទេ វាគឺអ្វីដែលទទួលបានបន្ទាប់ពីការចម្រើនវ័យ ការចូលសាលារៀន និងការវិវត្តន៍នៃជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ការទំនួលខុសត្រូវគឺព្រមទទួលស្គាល់នូវសកម្មភាព ឥរិយាបថ ភារៈកិច្ច និងពាក្យសម្តីរបស់អ្នក។ ខាងក្រោមនេះគឺជាគន្លឹះ៥យ៉ាងដែលអាចឲ្យអ្នកក្លាយខ្លួនជាមនុស្ស ដែលមានទំនួលខុសត្រូវ៖
១- បញ្ឈប់ការយកលេសសម្រាប់ខ្លួនឯង
នៅពេលដែលអ្នកបង្កើតនូវកំហុសមួយ អ្នកគួរតែនិយាយនូវការពិតដែលជាហេតុផលដែលអ្នកធ្វើឲ្យបរាជ័យក្នុង ការធ្វើអ្វីមួយ ចៀសវាងនូវការស្តីបន្ទោស ឬដាក់កំហុសទៅលើ នរណាម្នាក់ ឬអ្វីមួយ។ បើមិនដូច្នេះទេ នោះអ្នកនឹងក្លាយខ្លួនទៅមនុស្សមិនមានទំនួលខុសត្រូវ ឬជាមនុស្សកំសាក។
ដូចនេះមុននឹងធ្វើអ្វីមួយ ឬទទួលសំណើរនរណាម្នាក់ អ្នកត្រូវធ្វើការពិចារណាជាមុនសិន ថាតើអ្នកអាចធ្វើបាន ឬអត់ ដើម្បីចៀសវាងនូវការដោះសារសម្រាប់ខ្លួនឯង។
២- បញ្ឈប់ការត្អូញត្អែរ
ការត្អូញត្អែរជាទូទៅគឺជាមនុស្សដែលមានការនិយាយច្រើនជាងការអនុវត្ត។ អ្នកគួរតែបញ្ឈប់ ត្អូញត្អែរ ហើយចាប់ផ្តើមមានទំនួលខុសត្រូវដោយធ្វើកិច្ចការនោះដោយខ្លួនអ្នក តែប្រសិនបើអ្នកមិនចូលចិត្តពីរបៀបនៃការអនុវត្តទេ អ្នកគួរពិភាក្សាជាមួយនរណាម្នាក់ដែលធ្លាប់ជួបនូវបញ្ហានេះដូចអ្នក ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ និងរកដំណោះស្រាយកាន់តែប្រសើរ ជាជាងការរអ៊ូរទាំដែលមិនផលប្រយោជន៍អ្វីសោះ។
៣- រៀនពីរបៀបនៃការគ្រប់គ្រងហិរញ្ញវត្ថុ
ទំនួលត្រូវដ៏ចម្បងមូយរបស់មនុស្សពេញវ័យគឺ ការចេះចាយវាយ និងថែរក្សាប្រាក់កាក់។ នៅពេលដែលអ្នកមានការងារដែលទទួលបាននូវប្រាក់ខែសម្រាប់ការចំណាយក្នុង មួយខែៗ នោះអ្នកចេះចាត់ចែងដោយដាក់ទុកមួយចំណែកជាប្រាក់សន្សំជារៀងរាល់ខែ សម្រាប់ពេលត្រូវការចាំបាច់ នេះពិតជាគំនិតដ៏ល្អ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធើ្វបាននោះទេ ជាទូទៅមនុស្សគ្រប់រូបតែងតែមានការចំណាយច្រើនផ្សេងៗគ្នាអាចច្រើននៅ ដើមខែ ដែលពេលខ្លះធ្វើឲ្យពួកគេធ្វេសប្រហែសក្នុងការចំណាយរហូតដល់ភ្លេច វិក័យប័ត្រប្រចាំខែ ឬពេលមានអាសន្ន ដែលនេះគឺជាប្រភេទមនុស្សដែលមិនមានទំនួលខុសត្រូវសម្រាប់ខ្លួនឯង ផ្ទាល់តែម្តង។
ដូចនេះអ្នកគួរកំណត់នូវផែនការ ឬគោលដៅមួយសម្រាប់ខ្លួនឯងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលអាចឲ្យអ្នកធ្វើការវិនិយោគ ឬបង្កើតជំនួញផ្ទាល់ខ្លួន ដែលជៀសវាងនូវការចាយវាយខ្ជះខ្ជាយ ដែលអាចនាំឲ្យអ្នកជំពាក់បំណុល ឬបញ្ហាផ្សេងៗ។
៤- ចៀសវាងនូវការចំនាយពេលឥតប្រយោជន៏
គួរឈប់ចំនាយពេលរាប់ម៉ោង ជាមួយអ៊ិនធើណេត អូសមើលចុះមើលឡើង , នៅតែនឹងមុខទូរទស្សន៏ ឬការដេកននេលទៅវិញទៅមកដែលមិនបានធ្វើអ្វីល្អសោះសម្រាប់ខ្លួនឯង ។ អ្នកគួរតែអានសៀវភៅ ដើរលំហាត់ប្រាណដើម្បីសុខភាព បង្ហើយកិច្ចការសាលា ឬធ្វើការងារសាកល្បងអ្វីមួយដែលនាំមកនូវចំណូល។ ពេលវេលាគឺជាទំនួលខុសត្រូវមួយសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ដូចនេះចូរកុំធ្វើឲ្យខ្លួនឯងទំនេរ ឥតប្រយោជន៏។
៥- បង្កើតការអនុវត្តទៅតាមកាលវិភាគ
គួរមានទម្លាប់ដ៏ល្អនេះ ទៅតាមលំដាប់នៃកាលវិភាគដែលអ្នកបានកំណត់ឲ្យត្រឹមត្រូវតាមពេលវេលា។ មិនថាថ្ងៃធ្វើការ ឬចុងសប្តាហ៍អាចនៅតែអាចភ្ញាក់ពីព្រលឹមបំពេញកិច្ចការងារ ដោយមិនបន្តដំណេកដល់ថ្ងៃត្រង់ នេះនឹងផ្តល់ឲ្យអ្នកនូវស្ថេរភាពមួយ។
ប្រសិនបើអ្នកជាសិស្សអ្នកគួរបង្កើតការសិក្សាដ៏ទៀតទាត់មួយ ហើយបើអ្នកធ្វើការអ្នកគួរកំណត់កិច្ចការងារត្រូវធ្វើការតាមលំដាប់ និងពេលវេលាផុតកំណត់។
ដើម្បីក្លាយខ្លួនជាមនុស្សមានទំនួលខុសត្រូវ អ្នកត្រូវពិនិត្យ និងវិនិច្ឆ័យរាល់កិច្ចការងារទាំងអស់ដែលអ្នកធ្វើ ដោយមិនអាចឲ្យនរណាម្នាក់មកស្តីបន្ទោស ហើយក៏មិនអាចឲ្យភាពខ្ចិលច្រអូសមកដឹកនាំអ្នកបានឡើយ។

0 comments:
Post a Comment