គន្លឹះ ១០ ដើម្បីសាងភាពជោគជ័យក្នុងជីវិតពីសេដ្ឋី James Cameron ផលិតករភាពយន្តThe Terminator

គន្លឹះ ១០ ដើម្បីសាងភាពជោគជ័យក្នុងជីវិតពីសេដ្ឋី James Cameron ផលិតករភាពយន្តThe Terminator Businessinsider
លោក James Cameron គឺជាសេដ្ឋីសញ្ជាតិកាណាដាមួយរូបដ៏ល្បីល្បាញ បន្ថែមពីលើនេះលោកជាផលិតករភាពយន្ត អ្នកដឹកនាំរឿង អ្នកនិពន្ធ អ្នកច្នៃប្រឌិតបង្កើតថ្មី និង ជាវិនិយោគិនទៀតផង។ ក្នុងអាជីពជាផលិតករ និង អ្នកដឹកនាំរឿងលោកទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងខ្សែភាពយន្តជាសេរី The Terminator ដែលផលិតដំបូងនៅក្នុងឆ្នាំ ១៩៨៤។ ខាងក្រោមជាដំបូន្មានទាំង ១០ របស់លោក ដើម្បីសាងភាពជោគជ័យឲ្យខ្លួនឯងក្នុងអាជីពដែលខ្លួនស្រលាញ់ ដែលអ្នកគួររៀនសូត្រតាម។
១) ភាពបរាជ័យគឺជាជម្រើស តែ ភាពភ័យខ្លាចមិនមែនជាជម្រើសឡើយ ៖ លោក James Cameron ថ្លែងអ្នកអ្នកនឹងមិនអាចរកឃើញឬបង្កើតអ្វីមួយដែលថ្មីបានឡើយដរាបណាអ្នកមិនហ៊ានប្រថុយ លោកបន្តថាបរាជ័យគឺជាជម្រើសផ្ដល់ឲ្យអ្នកទៅរកវិធីសាស្ត្រថ្មីមួយទៀតសម្រាប់ខ្លួនឯង ខណៈពេលភាពភ័យខ្លាចក្នុងការធ្វើអ្វីមួយ គឺជាកត្តារារាំងមិនឲ្យអ្នកទទួលបានអ្វីមួយដែលអ្នកចង់បាន។
២) ត្រូវចេះគូក្តីសុបិនខ្លួនឯងឲ្យចេញជារូបរាងពិត ៖ លោក James Cameron រៀបរាប់ថានៅពេលអ្នកមានក្តីសុបិនអ្នកមិនត្រូវធ្វើឲ្យក្តីសុបិននោះមានតែក្នុងអារម្មណ៍ ឬ ក្នុងខួរក្បាលឡើយ អ្នកត្រូវចេះបង្កើតវាឲ្យចេញជារូបរាងតាមរយៈសរសេរចេញនូវគម្រោងទាំងឡាយដែលអ្នកចង់ធ្វើនិងចេះរកវិធីធ្វើវា នោះទើបធ្វើឲ្យអ្នកទទួលបានក្តីសុបិនដែលខ្លួនចង់បាន។
៣) ធ្វើអ្វីតាមដែលអ្នកចង់ធ្វើ ៖ នៅពេលដែលអ្នកចង់ធ្វើអ្វីមួយ អ្នកមិនត្រូវរងចាំលក្ខខណ្ឌល្អ ឬ ពេលវេលាល្អនោះឡើយ ព្រោះថា គ្មានពេលវេលាល្អឡើយសម្រាប់មនុស្ស ក្នុងការរងចាំដើម្បីបង្កើតក្តីសុបិនដែលខ្លួនចង់បាន ក្រៅពីការចាប់ផ្ដើមធ្វើពីពេលឥឡូវ។
៤) ត្រូវជម្នះគ្រប់ឧបសគ្គដើម្បីភាពល្អប្រសើរ ៖ លោក James Cameron ណែនាំថាសម្រាប់ខ្លួនលោកដើម្បីធ្វើឲ្យល្អប្រសើរឡើងនូវអ្វីដែលខ្លួនកំពុងធ្វើ គឺការចូលរួមប្រកួតប្រជែង ការបង្កើតគម្រោងអ្វីថ្មីមួយទៀត ដើម្បីស្វែងរកអ្វីដែលថ្មីសម្រាប់ខ្លួនឯង។
៥) ផ្ដល់តម្លៃលើបទពិសោធន៍របស់ខ្លួនក្នុងអតីតកាល ៖ លោក James Cameron រៀបរាប់ថានៅពេលដែលលោកមើលឡើងវិញពីបទពិសោធន៍របស់ខ្លួន លោកបានរៀនពីវាច្រើនណាស់ លើរឿងមួយចំនួនដែលធ្វើឲ្យលោកជោគជ័យ និង រឿងមួយចំនួនទៀតដែលលោកនឹងបន្តធ្វើនៅពេលខាងមុខដើម្បីធ្វើឲ្យខ្លួនឯងកាន់តែជោគជ័យ។
៦) បង្កើតរូបភាពជោគជ័យឲ្យខ្លួនឯង ៖ លោក James Cameron ផ្តល់ដំបូន្មានថា នៅពេលដែលអ្នកចេះបង្កើតរូបភាពជោគជ័យឲ្យខ្លួនឯងនោះអ្នកអាចមើលឃើញកាន់តែច្បាស់ ពីអ្វីដែលអ្នកចង់បាន ពីអ្វីដែលអ្នកត្រូវធ្វើ។
៧) ស្វែងរកកត្តាដែលជំរុញទឹកចិត្តខ្លួន ៖ កត្តាដែលជំរុញទឹកចិត្តឲ្យអ្នកធ្វើអ្វីមួយគឺជារឿងសំខាន់បំផុត ដើម្បីឲ្យអ្នកទៅសម្រេចគោលដៅដែលខ្លួនចង់បាន ទោះមានឧបសគ្គយ៉ាងណាក៏ដោយ។ផ្ទុយមកវិញប្រសិនបើអ្នកធ្វើអ្វីមួយដោយគ្មានរឿងណាមួយមកជំរុញចិត្តអ្នកនោះទេ ពេលជួបឧបសគ្គ អ្នកនឹងអាចបោះបង់ចោលដោយងាយបំផុត។
៨) ធ្វើឲ្យបានចំពោះអ្វីដែលអ្នកនិយាយ ៖ លោក James Cameron រៀបរាប់ថាអ្នកត្រូវធ្វើជាមនុស្សពិតប្រាកដដ៏រឹងមាំមួយ ពោលគឺនៅពេលអ្នកនិយាយអ្វីមួយហើយអ្នកត្រូវធ្វើឲ្យបាន ព្រោះការរក្សាពាក្យខ្លួនឯងបាន វាជួយច្រើនណាស់ក្នុងកិច្ចការដែលអ្នកធ្វើ សម្រេចបានជោគជ័យ។
៩) ធ្វើរឿងដែលល្អ ៖ ទោះបីជាអាជីវកម្មបង្កើតឡើងដើម្បីរកលុយក៏ដោយ ប៉ុន្តែអ្នកមិនត្រូវទុកលុយជាធំ រហូតមានការបំផ្លាញដល់សង្គម ឬ មនុស្សសញ្ជាតិឡើយ សម្រាប់ លោក James Cameronថ្លែងថាការផលិតខ្សែភាពយន្ត អាចរកចំណូលបានច្រើនក៏ពិតមែន តែវាក៏បានរួមចំណែក ផ្តល់ចំណេះដឹងឲ្យមនុស្សតាមរយៈគំនិតអប់រំដែលបង្កប់ក្នុងរឿង ដើម្បីដាស់ដល់អារម្មណ៍របស់មនុស្សនៅជុំវិញពិភពលោក។
១០) ការចាប់យកឱកាស ៖ ការចេះឆក់យកឱកាសតាមកាលៈទេសៈទីផ្សារបច្ចុប្បន្ន គឺជារឿងសំខាន់ណាស់ដែលធ្វើឲ្យអ្នក មានការអភិវឌ្ឍខ្លួនទៅមុខ និង ជួយបន្តធ្វើឲ្យអ្នកក្លាយជាគូប្រជែងយ៉ាងខ្លាំងជាមួយដៃគូនៅលើទីផ្សារ។
ប្រែសម្រួល៖ ជី លីស៊ុន ផ្សាយបន្តដោយ និស្សិត ឈឹម ផាន់ណា
0 comments:
Post a Comment