Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Sunday, April 10, 2016

ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​ដំណើរ​ជីវិត​មានន័យ ? ​ ​
ដោយ ៖ស៊ាន ឡាវី ថ្ងៃទី 22 មករា 2016 ម៉ោង 03:22:PM New 0 0 0 0 0 ​

ជា​ធម្មជាតិ​នៃ​ជីវិត​តែងមាន​ការប្រែប្រួល​ទៅតាម​ពេលវេលា ហើយ​វា​ក៏​ជា​រឿង​ធម្មតា​ដែរ​នៅពេល​មានការ​ផ្លាស់ប្តូរ​កើតឡើង​ក្នុង​ដំណើរ​ជីវិត​ប្រចាំថ្ងៃ ។ បំលាស់ប្តូរ​ទាំងនេះ​នឹង​ផ្តល់​អារម្មណ៍​ប្លែក​នៅ​គ្រា​ដំបូង វា​មាន​ទាំង​រឿង​ល្អ និង​អាក្រក់ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ប្រឈម ដោះស្រាយ និង​ទទួលយក​បទពិសោធ​ថ្មីៗ​ពី​ហេតុការណ៍​ទាំងនេះ ។ ​ ​ច្បាស់​ណាស់​ថា​រាងកាយ ចិត្តគំនិត ចេះតែ​លូតលាស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​បញ្ហា​ជីវិត​ក៏​ចេះតែ​កើតមាន​ទៅតាម​ហ្នឹង​ដែរ ។ វ័យ​កាន់​ច្រើន បញ្ហា​កាន់តែច្រើន ទំនួល​ខុសត្រូវ​កាន់តែ​ធ្ងន់ ហេតុនេះហើយ តើ​យើង​ត្រួវ​ប្រឈមមុខ​ដោះស្រាយ និង​សម្រប​ខ្លួន​ទៅតាម​ស្ថានភាព​នីមួយៗ​ដោយ​របៀប​ណា ? ​ ​ជាការ​ពិត ជីវិត​របស់​យើង​កើតមក​គឺ​ដើម្បី​នឹង​ទទួល​បញ្ហា​គ្រប់យ៉ាង​ដោយ​ខ្លួនឯង ហើយក៏​មិនអាច​មាន​អ្នកណាម្នាក់​ក្រៅពី​ខ្លួន​យើង ដែល​ចាំតែ​ជួយ​យើង​នោះទេ ។ ការស្វែងយល់​ឲ្យ​ដឹង​ពី​បម្រែបម្រួល​នៃ​ស្ថាន​ភាពជា​ជំហាន​ដំបូង មុននឹង​យើង​អាច​ចាត់ចែង​ដំណើរ​ជីវិត​ទៅតាម​ដំណាក់កាល​បាន ។ យើង​តែងមាន​អារម្មណ៍ ប្លែក រំភើប ត្រេកអរ និង​ភ័យខ្លាច​ពេល​បាន​ជួបនឹង​ហេតុ​កាណ៍​ថ្មី ព្រោះ​មិនទាន់​ដឹងថា​ត្រូវ​សម្រប​ខ្លួន​បែបណា ធ្វើ​ម៉េច​ឲ្យ​សម ហើយ​ការសម្រេចចិត្ត ហាក​ពេលនេះ​ដូចជា​ប្រថុយប្រថាន ។ ក្នុង​កាល​:​ទេស​:​បែបនេះ យើង​ត្រូវដាក់​ជា​សំនួរ​មក​ខ្លួនឯង ថា​ត្រូវ​រៀបចំខ្លួន​ដោយ​របៀប​ណា ។​ ​ ​ ​ ​នៅពេល​មានការ​ផ្លាស់ប្តូរ​កើតឡើង ចូរ​ព្យាយាម​រក​ចំណុចខ្លាំង​របស់ខ្លួន ដើម្បី​ត្រៀម​ដោះស្រាយ​អ្វីដែល​ប្រុង​នឹង​កើត ហើយ​យល់​ឲ្យ​បាន​ច្បាស់​ថា​ម៉េច​បានជា​វា​កើតឡើង ។ ចំពោះ​យុវវ័យ​មានការ​ប្រែ​ប្រូ​ល​ច្រើន​ទាំង​ផ្នែក​រាងកាយ ប្រាជ្ញា​ស្មារតី និង​ទំនាក់ទំនង​ក្នុងសង្គម ហេតុនេះ​ត្រូវ​ស្វែងយល់​អំពី​តួនាទី និង​ទំនួល​ខុសត្រូវ​លើ​ជីវិត​របស់ខ្លួន ។ ជាក់ស្តែង​យុវវ័យ​ត្រូវ​ទ​ទូល​យក​ការសិក្សា ដើម្បី​អភិវឌ្ឍ​ចំណេះដឹង មុននឹង​ចេញទៅ​ប្រកបការងារ​ផ្សេងៗ ។ ការសិក្សា​ពិតជា​ពិបាក​មែន តែ​យើង​ក៏​មិនអាច​ធ្វើ​ការងារ​ណាមួយ​ឲ្យ​បាន​គាប់ប្រសើរ ដោយ​មិនបាន​ឆ្លងកាត់​ការសិក្សា​ដ៏​ស្វិតស្វាញ​ដែរ ។ ការសិក្សា​មាន​ទាំង​ក្នុង​សាលា ក្រៅ​សាលា និង​ការ​ក្រេប​យកចំណេះ​ដឹង​ផ្សេងៗ​ពី​មនុស្ស​ជុំវិញ និង​ពី​សង្គម ។ ​ ​យើង​នឹងមាន​ទំនួល​ខុសត្រូវ​កាន់តែ​ខ្គ​ស់ នៅពេល​ប្រ​ឡួ​ក​ចូលក្នុង​វិស័យ​ការងារ ព្រោះនេះ​ជា​ពេលដែល​ត្រូវ​បង្ហាញ​ពី​សមត្ថភាព ដើម្បី​បង្កើន​ផលិតភាព​ការងារ ដោយ​ត្រូវការ​ការតស៊ូ ការ​សម្រប​ខ្លួន​ទៅនឹង​បរិស្ថាន​ថ្មី ដែល​ពោរពេញ​ដោយ​ការប្រកួតប្រជែង ការដណ្តើម​ឈ្នះ​ចាញ់ ។ ​ការ​ប្រ​ឡួ​ក​ចូលក្នុង​វិស័យ​ការងារ​ជាការ​សាកល្បង​នឹង​ភាព​អំណត់ ហើយ​ធ្វើយ៉ាងណា ដើម្បី​មានលទ្ធភាព​បន្តដំណើរ​ជីវិត​ទៅមុខ និង​ក៏​ជា​ពេលដែល​ត្រូវ​កសាង​ស្នាដៃ និង​កិ​ត្ត​យស​ដែរ ។ ក្នុងដំណាក់កាល​នេះ យើង​អាច​គ្រប់គ្រង​ខ្លួនឯងបាន​ប៉ុណ្ណា​ដែរ ទ​ទូល​បាន​ភាពជោគជ័យ​នឹង​ការងារ ឬ​អត់ ។​ ​ ​ជាធម្មតា​ទេ នៅពេល​ដឹងថា​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​នឹង​កសាង​គ្រួសារ​ថ្មី​មួយ ជាមួយ​អ្នក​ដែល​ខ្លួន​ស្រឡាញ់ នោះ​យើង​បាន​ត្រៀមខ្លួន​ទទួលយក​របត់​ថ្មី​មួយ​នៃ​ជីវិត​តាមរយ​: ការកសាង​សុភមង្គល​គ្រួសារ​ថ្មី​មួយ ។ ដំណាលគ្នា​នេះដែរ ក៏ត្រូវ​ដឹងថា​អំ​រែក​ថ្មី​មួយ ក៏បាន​ឈាន​មកដល់​តាមរយ​:​ការទទួលខុសត្រូវ​ក្នុង​គ្រួសារ ដោយ​ធ្វើ​បែបណា​ដើម្បី​ឲ្យ​ជីវភាព​គ្រួ​សាបាន​ប្រសើរ និង​អាច​រស់នៅ​ដោយ​ចុះសម្រុង​គ្នា​ជា​ប្តី​ប្រពន្ធ ។​ ​ ​ ​ ​ដំណាក់កាល​ជា​បន្ទាប់​នោះ គឺ​យើង​នឹង​ឈានដល់​ភាពជា​ម្តាយ​ឪពុក​របស់គេ​មិន​ខាន ដែល​នឹង​ត​ម្រួ​វ​ឲ្យ​យើង​ត្រូវមាន​ភារកិច្ច​កាន់តែ​ធំ​ជាង​មុន ក្នុងការ​ចាត់ចែង​ចិញ្ចឹម​បីបាច់​កូនចៅ​ឲ្យ​បានល្អ ដូច​អ្វីដែល​ឪពុកម្តាយ​បាន​ចិញ្ចឹម​បីបាច់​យើង​ដូចគ្នា ។ កាតព្វកិច្ច ជា​ឪពុកម្តាយ ពិតជា​លំបាក​ណាស់ ទម្រាំ​បានកូន​ធំ​ឡើង អាច​ជំនួសដៃ​ជើងបាន ។ ​ ​គិត​សព្វៗ​ទៅ​ពេលវេលា​នៃ​ជីវិត​មនុស្ស​យើង​ពិតជា​មិន​ច្រើន​ប៉ុន្មាន​ទេ តែ​បញ្ហាសំខាន់​ត្រង់​ថា​តើ​យើង​ត្រូ​ង​ចាត់ចែង​ពេលវេលា​នៃ​ជីវិត​មួយ​នេះ យ៉ាងណា​ឲ្យ​បាន​ប្រយោជន៍​ដល់​ខ្លួនឯង ដល់​គ្រូ​សារ កូនចៅ និង​មនុស្សជាតិ​ទូទៅ តាមរយ​: ការប្រព្រឹត្ត​ខ្លួន​ធ្វើ​តែ​អំពើ​ណា​ដែលជា​បុណ្យ​កុសល មានតម្លៃ ថ្កុំថ្កើង អាច​ឲ្យ​គេ​សរសើរ និង​បន្សល់​ទុកជា​កេរ​ឈ្មោះ ស្នាដៃ និង​កេរដំណែល​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន ៕​ ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​ដំណើរ​ជីវិត​មានន័យ ? ​ - See more at: http://www.rasmeinews.com/general_knowledge/detail?news=ZDMxYWNiYW&page=40#sthash.3AgATniE.dpuf

0 comments:

Post a Comment