មហាសេដ្ឋី Warren Buffett បង្ហើបគន្លឹះចំនួន ៩ ធ្វើឲ្យជីវិតរបស់អ្នករីករាយ
និង ជោគជ័យ
គេនៅចាំបានថា កាលលោក Warren Buffett មានអាយុ ២៥ ឆ្នាំ នៅគ្រានោះលោកមានទ្រព្យសម្បត្តិប្រមាណត្រឹមតែ ២ លានដុល្លារ បើប្រៀបធៀបទៅនឹងពេលបច្ចុប្បន្ន។ នៅពេលនោះហើយដែលលោកចាប់ផ្តើមមានភាពឯករាជ្យលើការគ្រប់គ្រង ហិរញ្ញវត្ថុកាន់តែប្រសើរឡើងដើម្បីសម្រេចគោលដៅរបស់លោក។
ប៉ុន្តែនៅពេលនេះ លោកមានអាយុ ៨៤ ឆ្នាំហើយ
ហើយលោកគឺជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទី៣
នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណជាង ៧០ ពាន់លានដុល្លារ និង
បានកសាងកេរ្តិ៍ឈ្មោះរបស់លោកជាវិនិយោគិនដ៏អស្ចារ្យនៅក្នុង
ប្រវត្តិសាស្ត្រ (The Greatest Investor in History)។
ខាងក្រោមនេះ ជាដំបូន្មានចំនួន ៩
ចំណុចដែលមហាសេដ្ឋីរូបនេះបានចែករំលែកយ៉ាងច្រើនឥតគណនាទៅកាន់
សិស្សនិស្សិតរបស់អាមេរិក និង
សាធារណជនរាប់លាននៅជុំវិញពិភពលោកអំពីរបៀបធ្វើឲ្យជីវិតរីករាយ
និង ជោគជ័យ។
១) វិយោគពេលវេលាសម្រាប់ខ្លួនឯងមុនអ្វីៗទាំងអស់
«ការចំណាយពេលវិនិយោគមកលើខ្លួនឯង គឺជារឿងដែលល្អបំផុតដែលអ្នកត្រូវធ្វើមុនអ្វីៗទាំងអស់»។ នេះជាការលោកលើកឡើងរបស់លោក Warren Buffett។ លោកបានពន្យល់ថា ការចំណាយពេលរបស់អ្នកទៅលើការអប់រំ ការបណ្ដុះបណ្ដាល ការអភិវឌ្ឍជំនាញរបស់ខ្លួន ការរៀនសូត្រអ្វីៗដែលថ្មី ឬ ក៏ចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួនមួយដោយខ្លួនឯង ទាំងអស់នេះសុទ្ធតែមានអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់។

២) ជម្រុះចោលទម្លាប់អាក្រក់បានកាន់តែឆាប់កាន់តែល្អ
លោក Warren Buffett មានប្រសាសន៍ថា៖« ទម្លាប់អាចធ្វើឲ្យយើងល្អ ឬ ទាញទម្លាក់យើងឲ្យចូលក្នុងជ្រោះបាន ហើយការយកទម្លាប់អាក្រក់មកដាក់ក្នុងខ្លួននេះ នឹងធ្វើឲ្យជីវិតរបស់យើងអន្តរាយតែម្តង!»។
លោក Warren Buffett មានប្រសាសន៍ថា៖« ទម្លាប់អាចធ្វើឲ្យយើងល្អ ឬ ទាញទម្លាក់យើងឲ្យចូលក្នុងជ្រោះបាន ហើយការយកទម្លាប់អាក្រក់មកដាក់ក្នុងខ្លួននេះ នឹងធ្វើឲ្យជីវិតរបស់យើងអន្តរាយតែម្តង!»។
តាមដំបូន្មានរបស់លោក
បើអ្នកមានទម្លាប់អាក្រក់ក្នុងខ្លួនហើយនោះ
អ្នកត្រូវឆាប់ចាប់ផ្តើមជម្រុះវាចោលភ្លាមៗកុំឲ្យវាមកយាយី
ជីវិតរបស់អ្នកតទៅទៀត បានលឿនកាលណាល្អកាលហ្នឹង។ លោកមានហេតុផលថា
បើអ្នកទុកទម្លាប់អាក្រក់នោះឲ្យរីកកាន់តែធំ
វានឹងកាន់តែលំបាកសម្រាប់កម្ចាត់វាចេញនៅថ្ងៃក្រោយ។
៣) ស្គាល់ពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់ខ្លួន
នៅ ទីនេះ បើតាមទស្សនៈរបស់មហាសេដ្ឋីមកពីរដ្ឋ Nebraska រូបនេះ អ្នកត្រូវប្រើចំណេះដឹងដើម្បីស្រូបយកលុយពីការងារដែលជាជំនាញ របស់អ្នក ពោលគឺមិនត្រូវបង្ខំខ្លួនឯងធ្វើការងារណាមួយដែលជាចំណុចខ្សោយ របស់អ្នកនោះឡើយ។
នៅ ទីនេះ បើតាមទស្សនៈរបស់មហាសេដ្ឋីមកពីរដ្ឋ Nebraska រូបនេះ អ្នកត្រូវប្រើចំណេះដឹងដើម្បីស្រូបយកលុយពីការងារដែលជាជំនាញ របស់អ្នក ពោលគឺមិនត្រូវបង្ខំខ្លួនឯងធ្វើការងារណាមួយដែលជាចំណុចខ្សោយ របស់អ្នកនោះឡើយ។
«
អ្នកមិនចាំបាច់ធ្វើជាអ្នកជំនាញលើកិច្ចការសព្វបែបយ៉ាងនោះឡើយ
ប៉ុន្តែអ្នកត្រូវដឹងលើជ្រុងមួយជាចំណុចខ្លាំង និង
ចំណុចខ្សោយរបស់អ្នក ហើយត្រូវស្វែងយល់ពីវាឲ្យបានច្បាស់
ព្រោះទាំងនេះសុទ្ធតែសំខាន់ដូចគ្នាដើម្បីបញ្ជាក់ថា
អ្នកត្រូវដើរទៅផ្លូវណាមួយ!»។ នេះជាប្រសាសន៍របស់លោក Warren Buffett។
៤) កុំប្រឈមមុខទៅនឹងបញ្ហាណាដែលមិនចាំបាច់សម្រាប់អ្នក
នៅ ទីនេះ លោកមិនមែនចង់និយាយថា ការគេចចេញពីបញ្ហាគឺសុទ្ធតែជារឿងខុសឆ្គងទាំងអស់នោះទេ ប៉ុន្តែលោកគ្រាន់តែចង់ឲ្យមនុស្សគ្រប់គ្នាប្រឈមមុខទៅនឹងឧបសគ្គ ណាមួយដែលចាំបាច់បំផុតសម្រាប់ខ្លួនតែប៉ុណ្ណោះ។ លោកបានបន្ថែមថា លោកបានឃើញក្រុមហ៊ុន និង បុគ្គលគ្រប់រូបបានព្យាយាមប្រឈមមុខគ្រប់បញ្ហាដោយសារតែការ លោភលន់របស់ខ្លួន។

អ្នកគួរប្រឈមមុខទៅនឹងបញ្ហាអ្វីមួយដែលអ្នកយល់ថាមាន
សារសំខាន់បំផុតសម្រាប់អ្នក តែបើមិនមានអ្វីជាចាំបាច់ទេនោះ
ទុកឲ្យវារំលងហួសទៅ»។ លោកបានបន្ថែមថា៖«បើរឿងនោះមានប្រយោជន៍ចំពោះខ្ញុំ ទោះបីជាភាគរយជោគជ័យមានត្រឹមតែ ១ លើ ១ ០០០ ក៏ខ្ញុំធ្វើដែរ!»។
៥) ធ្វើការងារដែលអ្នកពេញចិត្តបំផុត
នៅទីនេះ លោកបានផ្តល់ដំបូន្មានដូច្នេះថា៖ «ជំហាន ឆ្ពោះទៅរកបុគ្គលដែលគ្មានហានិភ័យហិរញ្ញវត្ថុ គឺអ្នកគួរតែធ្វើការងារដែលអ្នកពេញចិត្តបំផុត។ អ្នកនឹងដឹងថា អ្នកនឹងសប្បាយចិត្ត ចាប់អារម្មណ៍ និង អាចក្រោកពីគេងទាំងព្រឹកព្រលឹមជារៀងរាល់ថ្ងៃដោយមិនចាំបាច់គេតឿន នៅពេលអ្នកធ្វើការងារដែលអ្នកស្រលាញ់»។

លោកបានចង្អុលបង្ហាញទៀតថា
ស្វែងរកការងារដែលអ្នកស្រលាញ់ល្អជាងអ្វីៗទាំងអស់
ពីព្រោះថាវាជាជំនាញរបស់អ្នក ហើយនៅពេលអ្នកមានជំនាញច្បាស់លាស់
អ្នកនឹងអាចមានទឹកមាត់ប្រៃក្នុងការចរចាប្រាក់ខែ ឬ
ក៏រកលុយបានដោយសប្បាយចិត្ត និង មិនសូវទើសទាល់ទៀតផង។
៦) រាប់អានបុគ្គលជោគជ័យមកធ្វើជាមិត្តឲ្យបានច្រើន
ក្នុង វ័យ ៨៤ ឆ្នាំទៅហើយនោះមហាសេដ្ឋីរូបនេះជានិច្ចកាលលើកឡើងពីសារសំខាន់នៃ ការទំនាក់ទំនងជាមួយនឹងបុគ្គលជោគជ័យ ឬ ការជ្រើសរើសបុគ្គលល្បីៗណាម្នាក់មកធ្វើជាគំរូរបស់ខ្លួនហើយនេះ ក៏ជាអ្វីដែលលោកធ្លាប់ជ្រើសរើសសាស្ត្រាចារ្យសញ្ជាតិកូឡុំប៊ី ម្នាក់មកធ្វើជាបុគ្គលគំរូរបស់លោកដែរ។

«នៅ
ថ្នាក់វិទ្យាល័យ
អ្នកគួរជ្រើសរើសបុគ្គលណាម្នាក់ដែលអ្នកសរសើរបំផុតមកធ្វើជាគំរូ
ឬ ក៏ចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយបុគ្គលដែលចេះដឹង និង
ល្អជាងយើង
ហើយពេលនោះហើយដែរអ្នកអាចឃើញប្លង់ជីវិតមួយឆ្ពោះទៅកាន់គោលដៅ
របស់អ្នក»។ នេះជាទស្សនៈរបស់លោក Warren Buffett។
៧) ច្រានចេញភាពភ័យខ្លាចរបស់អ្នកឲ្យទៅឆ្ងាយពីខ្លួន
ដំបូន្មានរបស់លោក Buffett គឺថា៖ «ប្រសិន បើអ្នកចង់ជោគជ័យ សូមកុំឲ្យភាពភ័យខ្លាចរបស់អ្នកមកបញ្ឈប់សកម្មភាពរបស់អ្នក អ្នកត្រូវកម្ចាត់វាចោល មុនពេលវាមកកម្ចាត់អ្នក »។
ដំបូន្មានរបស់លោក Buffett គឺថា៖ «ប្រសិន បើអ្នកចង់ជោគជ័យ សូមកុំឲ្យភាពភ័យខ្លាចរបស់អ្នកមកបញ្ឈប់សកម្មភាពរបស់អ្នក អ្នកត្រូវកម្ចាត់វាចោល មុនពេលវាមកកម្ចាត់អ្នក »។
ចំណុចនេះលោកបានលើកបទពិសោធន៍ផ្ទាល់ខ្លួនមួយដែលលោកតែងតែភ័យខ្លាច
មិនសូវហ៊ានប្រឈមមុខឡើងថ្លែងជាសាធារណៈ។
ក្រោយមកលោកបានយកមេរៀនរបស់លោក Dale Carnegie
អ្នកនិពន្ធល្បីល្បាញរបស់អាមេរិកមកហ្វឹកហាត់។
នៅទីបំផុតលោកទទួលបានជោគជ័យពិតប្រាកដមែន
ហើយបានក្លាយជាបុគ្គលម្នាក់ដែលបានផ្តល់ដំបូន្មានល្អៗរាប់ភ្លេច
ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។
នេះហើយជាអ្វីដែលលោកចង់ឲ្យអ្នកទាំងអស់គ្នាធ្វើដូចនេះ។
៨) ប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ
មហាសេដ្ឋី Bill Gates ធ្លាប់និយាយថា ធ្វើជាបុគ្គលដែលច្រណែននឹងពេលវេលារបស់លោក គឺជាមេរៀនសំខាន់បំផុតមួយដែលលោកបានរៀនសូត្រពីលោក Buffett ពីឃ្លាមួយដែលលោក Buffett ធ្លាប់ផ្តល់ដំបូន្មានដូច្នេះថា៖« ក្នុងមួយថ្ងៃយើងមានពេលតែ ២៤ ម៉ោងតែប៉ុណ្ណោះ ហេតុដូច្នេះអ្នកត្រូវចំណាយពេលទាំងនេះឲ្យមានតម្លៃបំផុត»។

បើពិនិត្យទៅលើទិដ្ឋភាពជាក់ស្ដែង លោកBuffett
គឺពិតជាបុគ្គលដែលឲ្យតម្លៃពេលវេលាខ្លាំងជាងគេបំផុតមែន
ត្បិតអីរាល់សកម្មភាពរបស់លោកប្រចាំថ្ងៃលោកបានវិនិយោគវាយ៉ាងធំធេង
លើការងាររបស់លោក។
៩) កុំមើលរំលងអាកាសមាសដែលចូលមកដល់
សូម អ្នកមានការប្រុងប្រយ័ត្នបន្តិចចំពោះទស្សនរបស់លោកនៅត្រង់ចំណុច នេះ។ មហាសេដ្ឋីរូបនេះត្រូវបានគេជឿជាក់ថា ជាបុគ្គលដែលចូលចិត្តឆក់យកឱកាសបំផុតជាមួយនឹងដំបូន្មានដ៏មាន តម្លៃរបស់លោកដូច្នេះថា៖« អាកាសធំនៅក្នុងជីវិត ត្រូវតែចាប់យកមកឲ្យបាន។ យើងមិនអាចធ្វើអ្វីៗគ្រប់បែបយ៉ាងនោះទេ ប៉ុន្តែនៅពេលដែលឱកាសល្អចូលមកដល់ហើយនោះ យើងត្រូវតែឆក់យកវាឲ្យបាន»។

ដំបូន្មានរបស់លោកដូច្នេះ វាមិនមែនជារឿងចៃដន្យនោះទេ ព្រោះថាក្នុងមួយឆាកជីវិតរបស់អ្នក អ្នកមិនអាចជួបឱកាសល្អដូចគ្នារហូតដល់ ៥០០ ដងនោះឡើយ។
0 comments:
Post a Comment