Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Friday, April 8, 2016

សំដី​ និង គំនិត


១ អ្នក​នឹងអាច​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​នៅពេល​ដែល​អ្នក​ហ៊ាន​លះបង់​ជំនឿ​ដែល​អ្នក​តែង​គិតថា​​អ្នកមិនអាច​ធ្វើ​បាន “Robert Anthony”​
២ ភាពជោគជ័យ​មិនមែន​ជា​កូនសោ​រទៅរក​សុភមង្គល​ឡើយ ប៉ុន្តែ​សុភមង្គល​ជា​កូនសោរ​ទៅ​រក​ភាពជោគជ័យ ។ បើ​អ្នក​ស្រលាញ់​នូវអ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​អ្នក​នឹង​ទទួល​បាន​ ភាពជោគជ័យ​ជាមិន​ខាន់ Albert Schweitzer” 
៣ អ្វីៗ​ដែល​អ្នក​អាច​រាប់បាន​កុំរាប់​ រីឯ​អ្វីៗ​​ដែលអ្នក​មិនអាច​រាប់​បាន​អ្នក​ត្រូវ​តែរាប់ “Albert Einstein” 
៤ អ្នក​ដែល​មិន​អាច​ផ្លាស់ប្តូរ​គំនិតខ្លួន​ឯង​បានគឺមិន​អាច​ផ្លាស់ប្តូរ​អ្វីៗ​បាន​ទាំង​អស់ “George Bernade Shaw” ។
៥ ការបរាជ័យ​ជាច្រើន​របស់​មនុស្ស​កើតឡើង​ដោយសារ​តែ​គេ​មិន​បានដឹង​ថា​ ភាពជោគជ័យ​របស់​​គេ​ខ្វះ​តែ​បន្តិចប៉ុណ្ណោះ ប៉ុន្តែ​គេ​បែរជាទទួល​យក​ការ​ចុះចាញ់​មុន​ទៅ​វិញ “Thomas Edison” 
  • រឿងដែលពីបាកបំផុតគឺការស្គាល់ខ្ឡួនឯង។
  • ស្ងៀបស្ងាត់ប្រសើរជានិយាយច្រើនអត់ន័យ។
  • ចរិតនរណាម្នាក់គឺជាវាសនារបស់គេ។
  • ចរិតល្អមិនមែនត្រូវបង្កើតឡើងក្នុងមួយអាទិត្យឬមួយខែទេ។វាត្រូវបង្កើតឡើងបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ចាំបាច់ត្រូវមានការខិតខំអត់ធ្មត់យូរអង្វែងដើម្បីបង្កើតចរិតល្អ
  • វាជាការប្រសើ់រដែលកែកំហុសខ្លួនឯងជាជាងកែកំហុសអ្នកដ៏ទៃ។
  • សុភមង្គលមិនស្ថិតក្នុងទ្រព្យសម្បត្តិនិងនៅក្នុងមាសពេជ្រទេ តែវាស្ថិតនៅក្នុងចិត្ត។
  • មនុសសុច្ចរិតទៀងត្រង់តែងតែជាក្មេង។
  • នៅពេលធ្វើអោយស្មើនឹងមនុស្សប្រុស មនុស្សស្រីក្លាយជាអ្នកត្រួតប្រុសទៅវិញ។
  • ទ្រព្យសម្បត្តិធំបំផុតគឺការពេញចិត្តនឹងរស់នៅជាមួយទ្រព្យសម្បត្តិតិចតួច
  • ចំណេះវិជ្ជាគឺជាគ្រឿងលំអនៅពេលយើងចំរុងចំរើនហើយជាជម្រនៅពេលក្រលំបាក
  • សូម្បីតែនៅពេលច្បាប់ត្រូវគេសរសេរចេញទៅហើយ វានៅតែតែងត្រូវគេកែប្រែ។
  • អ្នកដែលមេដឹកនាំល្អ ត្រូវតែធ្លាប់ស្ថិតក្រោមការដឹកនាំរបស់គេសិន។
  • មនុស្សងាយរងការភ័យខ្លាច ជាងការគោរព
  • មនុស្សល្អក្នុងផ្លូវមួយ តែអាក្រក់ក្នុងផ្លូវច្រើន។
  • គ្មានកំពួលមនុស្សមានប្រាជ្ញាណាដែលថាមិនមានភាពល្ងង់ខ្លៅខ្លះនោះទេ។
  • មនុស្សចចេសអាចត្រូវគេចែកជាមនុស្សមានះ តាមតែមតិរបស់ខ្លូន មនុស្សល្ងង់ខ្លៅ។
  • គុណសម្បត្តិមិនមែនជាអំពើ តែជាទម្លាប់
  • ការចេះប្រមាណខ្លួន និងទប់ចិត្ត ជាមធ្យោបាយមួយចំពោះកាសសប្បាយរីករាយ។
  • គោលបំណងរបស់មនុស្សឆ្លាត គឺមិនធានាអោយបានភាពរីករាយទេ តែបញ្ចៀសការឈឺចាប់។
  • មនុស្សដែលខឹងត្រូវបញ្ហា ត្រូវមនុស្ស ត្រូវរបៀប និងត្រូវពេលជាមនុស្សគួរអោយសសើរ។
  • ឬសនៃការអប់រំ គឺល្វីងតែ ផ្លែរបស់វាផ្អែម
  • អ្នកដឹងត្រូវធ្វើ អ្នកយល់ត្រូវបង្រៀន
  • មនុស្សមានបញ្ហា ឬការឈឺចាប់គឺដោយសារតែខ្លួនឯង។
  • ទុក្ខសោកនិងការខកចិត្តនាំអោយកើតកំហឹង កំហឹងនាំដល់ការច្រណែន ការច្រណែននាំដល់ការព្យាបាទ ហើយការព្យាបាទនាំដល់ទុក្ខសោកជាថ្មីរហូតដល់បញ្ចប់វដ្តមួយ។
  • គេរីករាយដោយសារកាលៈទេសៈត្រូវនឹងអារម្មណ៍របស់គេ តែគេកាន់តែប្រសើរឡើងបើចេះធ្វើអោយអារម្មណ៍របស់គេត្រូវនឹងកាលៈទេសៈ។
  • កុំធ្វើអោយខូចអ្វីដែលអ្នកមានដោយសារតែចង់បានអ្វីដែលអ្នកគ្មាន។ចាំថាអ្វីដែលអ្នកមាននៅពេលនេះធ្លាប់ស្ថិតនៅក្នុងចំណោមអ្វីដែលអ្នកស្រមៃចង់បានកាលពីមុន។
  • បើមិនត្រូវកុំធ្វើ បើមិនពិតកុំនិយាយ។
  • តើអ្នកចង់ល្បីឬ?បើដូច្នេះត្រូវចាប់ផ្តើមពីមនុស្សធម្មតា។តើអ្នកចង់សាងសងអគារធំខ្ពស់ត្រដែតមួយឬ?ដូច្នេះដំបូងគិតអំពីមូលដ្ឋាននៃការដាក់ខ្លួន។ចាំថាសំណង់កាន់តែខ្ពស់ ត្រូវការគ្រឺះកាន់តែជ្រៅ។
  • ការសារភាពទទួលស្គាល់អំពើការងារអាក្រក់ជាការចាប់ផ្តើ់មដំបូងនៃការងារល្អ។

ផ្សាយដោយ និស្សិត ឈឹម ផាន់ណា

0 comments:

Post a Comment