Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Sunday, April 10, 2016

ស្នេហា

វិធីសាមញ្ញ ១០ យ៉ាងធ្វើឲ្យមនុសស្ស្រីលង់

ស្រឡាញ់អ្នកដកចិត្តមិនរួច

ផ្តល់សិទ្ធិដោយ៖ មង្គលការ
ការធ្វើឲ្យមនុស្សស្រីម្នាក់មានក្តីសុខ មិនមែនជារឿងមួយងាយស្រួលឡើយ។ ប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីទាក់ទាញចិត្តមនុស្សស្រី, អ្នកត្រូវដឹងថា តើអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។ ខាងក្រោមនេះជាវិធីសាស្ត្រ ១០ យ៉ាងដើម្បីទាក់ទាញចិត្តមនុស្សស្រីឲ្យមានចិត្តស្រឡាញ់អ្នកកាន់តែខ្លាំង៖
 1453943079.1
១. នាំនាងចេញទៅញ៉ាំអាហារខាងក្រៅ
ការនាំនាងទៅញ៉ាំអាហារខាងក្រៅប្រាកដជាធ្វើឲ្យនាងចាប់អារម្មណ៏លើអ្នក។ នាំនាងចូលភោជនីយដ្ឋាន ហើយឲ្យនាងដឹងថា នាងជាមនុស្សពិសេសរបស់អ្នក។ អ្នកក៏អាចអញ្ជើញនាងទៅផ្ទះរបស់អ្នកផងដែរ។ ប្រសិនបើអ្នកទទួលនាងនូវអាហារដែលអ្នកបានធ្វើឲ្យផ្ទាល់ដៃ នាងនឹងកាន់តែស្រឡាញ់អ្នក។
២. ឲ្យនាងបានដឹងពីមហិច្ចតារបស់អ្នក
មនុស្សស្រីតែងតែចង់ដឹងពីមហិច្ចតាគូស្នេហ៏របស់នាង។ ប្រាប់នាងពីក្តីសុបិន្ត និងគោលបំណងរបស់អ្នក។ ធ្វើឲ្យនាងប្រាកដថា អ្នកមានទំនុកចិត្តគ្រប់គ្រាន់អាចដឹកនាំជីវិតឲ្យមានន័យ។
៣. ថែសុខភាពឲ្យបានល្អ
នារីៗសម្លឹងមើលរាល់អ្វីៗទាំងអស់នៅក្នុងខ្លួនបុរស។ ខ្យល់ដង្ហើម និងធ្មេញសស្អាតរបស់អ្នកអាចធ្វើឲ្យទាក់ទាញចិត្តរបស់នាង។
៤. សិក្សាពីភាពរ៉ូមែនទិចបន្តិច
នាងចង់ឃើញអ្វីមួយដែលអ្នកធ្វើឲ្យនាងភ្ញាក់ផ្អើល។ ប្រសិនបើអ្នកទាំង ២ចូលក្លឹប រាំជាមួយគ្នា។ នាងនឹងមានអារម្មណ៏កាន់តែល្អប្រសើរ ប្រសិនបើអ្នកចេះរាំ។ ត្រូវចេះមានភាពរ៉ូមែនទិច តែកុំឲ្យហួសដែនកំណត់។
៥. ចំណាយពេលវេលានៅជាមួយនាង
អ្វីដែលមនុស្សស្រីចូលចិត្តនោះគឺ ការអង្គុយនៅកន្លែងត្រជាក់ ហើយស្ងាត់។ អ្នកទាំង ២អាចចែករំលែកគំនិត និងបទពិសោធន៏លើបញ្ហាមួយចំនួន។ ស្តាប់នាងឲ្យបានច្រើន។
នេះអាចជាភាពទាក់ទាញចិត្តរបស់មនុស្សស្រីខ្លាំងបំផុត។
៦. ថែរក្សារាងឲ្យបានស្អាត
មនុស្សស្រីចូលចិត្តបុរសៗដែលស្រឡាញ់ការហាត់ប្រាណ។ សុខភាពបុរសអាចយកឈ្នះលើបេះដូងមនុស្សស្រីបាន។
៧. ស្លៀកពាក់ឲ្យបានស្អាត
មនុស្សស្រីស្រឡាញ់បុរសៗដែលស្លៀកពាក់ស្អាត។ ការបានឃើញអ្នកស្លៀកពាក់បានសមរម្យ នាងនឹងចាប់ចិត្តមកលើអ្នក។
៨. ក្លិនខ្លួនក្រអូប
បុរសៗដែលសង្សារ និងក្លិនខ្លួនក្រអូបអាចឆក់យកបេះដូងរបស់មនុស្សស្រីបានយ៉ាងងាយ។ ក្លិនខ្លួនរបស់អ្នកដើរតួនាទីសំខាន់ក្នុងការទាក់ចិត្តមនុស្សស្រី។
៩. នៅជាមួយនាងជានិច្ច មិនថាពេលណានាងត្រូវការអ្នកឡើយ
មនុស្សស្រីតែងតែចង់បានបុរសម្នាក់មកការពារនាង។ ប្រសិនបើអ្នកអាចមើលថែនាងបាន មិនថា ពេលណា ទីណាដែលនាងត្រូវការអ្នក នាងនឹងស្រឡាញ់អ្នក។
១០. ចេះគួរសម និងមានសីលធម៌
ការគួរសមជាគុណតម្លៃធំបំផុតរបស់មនុស្សដែលគួរប្រកាន់ខ្ជាប់។ កុំភ្លេចថា មនុស្សស្រីសម្គាល់មើលរាល់ពាក្យសម្តី និងអាកប្បកិរិយាទាំងអស់របស់អ្នក។ ការចេះដាក់ខ្លួន, ភាពគួរសម…ជាគុណសម្បត្តិមួយដែលធ្វើឲ្យមនុស្សស្រីពេញចិត្តនឹងអ្នក៕
16 មតិយោបល់របស់ប្រិយមិត្ត




ផ្សាយបន្ដដោយ ឈឹម ផាន់ណា

0 comments:

Post a Comment