Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Friday, April 8, 2016

នារី​ដែល​បុរស​គួរ​យក​មក​ធ្វើ​ជា​ប្រពន្ធ​




១. មានវ័យប្រហាក់ប្រហែលគ្នា៖ កុំ​ឲ្យ​ខុស​គ្នា​ឆ្ងាយ​ពេក បើ​ប្រពន្ធ​ក្មេង ចំណែក​ឯ​អ្នក​
មាន​វ័យចាស់ ចូល​ក្បួន​បរា មិន​សុខ​ចម្រើន​ទេ។

២. យល់ចិត្តថ្លើមគ្នា៖ ស្រឡាញ់​គ្នា ចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក មាន

​អធ្យា​ស្រ័យ​ដល់​គ្នា អាច​រស់​នៅ​ជា​មួយ​គ្នា​កើត។

៣. ប្រព្រឹត្តតាមចិត្តគ្នា៖ ពេល​ប្តី​ចង់​ធ្វើ​ចង់​រក​អ្វី ត្រូវ​ចេះ​ជួយ​ជ្រោម​ជ្រែង​លើក​ទឹក

​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​អង្គុយ​ចាំ​ចាប់​កុំ​ហុស​គ្នា​ទេ។

៤. ចង់បានទ្រព្យតាមគន្លងធម៌៖ បាន​ដោយ​សុចរិត​ទៀង​ត្រង់ ដោយ​កម្លាំង​

ញើស​ឈាម​របស់​ខ្លួន​ឯង មិន​មែន​ជា​ស្ត្រី​ល្មោភ​លោភ​លន់​ហួស​ហេតុ​នោះ​ទេ។

៥. មានកូន៖ មិន​មែន​ជា​ស្ត្រី​អា អត់​កូន នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​បុរស់ៗ

​គ្រប់​រូប​រូប​តែង​តែ​ចង់​បាន​ ដើម្បី​បន្ត​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​ខ្លួន។

៦. មានចរិយាមារយាទសមរម្យ៖ ចេះ​គោរព​ចាស់​ទុំ រៀម​ច្បង មិន​តម្កើង​ឬក​ចើង

​ម៉ើង​ឆ្មើង​ឆ្មៃ មើល​ងាយ​អ្នក​ដទៃ។ មាន​សម្តី​ពិរោះ​ពិសា ផ្អែម​ល្ហែម 
ចេះ​ដឹង​ខុស​ត្រូវ​គួរ​មិន​គួរ។

៧. ដឹង​ទុក្ខ​ធុរៈ៖ បម្រើ​បាយ​ទឹក បោក​គក់​សម្លៀក​បំពាក់ បោស​ច្រាស​កន្លែង​ដេក 
ទី​សំណាក់​អាស្រ័យ​ឲ្យ​បាន​ស្អាត​បាត​ជា​ដើម។

«ខ្មៅ​ដូច​អំបែង ចេះ​តុប​ចេះ​តែង ម្ហូប​ពេញ​ថាស ស​ដូច​ចាន មារយាទ​មិន​បាន 
ដូច​ឆ្កែ​ក្រោម​ផ្ទះ។»
ប្រភព http://www.jongdeung.com/2016/03/blog-post_24.html
បានផ្សាយបន្តដោយ ឈឹម ផាន់ណា

0 comments:

Post a Comment