៨ ចំណុចក្នុងការសិក្សាគម្រោងអាជីវកម្ម
http://press.khmeraec.asia/society/jobs/1083

ការ ចាប់ផ្ដើមអាជីវកម្មដ៏ជោគជ័យមួយ ទាមទារឲ្យមានការតស៊ូខិតខំប្រឹងប្រែង។ ការតស៊ូខិតខំប្រឹងប្រែងតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ ពោលវាទាមទារឲ្យមានការតស៊ូខិតខំប្រឹងប្រែងឲ្យចំចំណុច។ ដើម្បីធ្វើការងារនេះឲ្យចំចំណុច លោកអ្នកត្រូវសិក្សាពីគម្រោងរបស់អាជីវកម្មរបស់លោកអ្នកជាមុនសិន។ ខាងក្រោមនេះជា ចំណុចទាំង ៨ ក្នុងការសិក្សាគម្រោងអាជីវកម្ម៖
១. សិក្សាទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក
ពិចារណា ពីចំណែកទីផ្សារថា តើទីផ្សារក្នុងស្រុក ឬ ទីផ្សារអន្តរជាតិ ដែលនឹងប្រើប្រាស់ផលិតផល ឬ សេវាកម្មរបស់លោកអ្នក។ កិច្ចការនេះទាមទារការស្រាវជ្រាវលម្អិត និងប្រកបដោយសុក្រឹតភាព ពោលមិនមែនគ្រាន់តែទស្សន៍ទាយនោះទេ។ សូមពិចារណាទៅលើសំណួរ៖
- តើមានទីផ្សារដែលធ្លាប់សម្រេចបានជោគជ័យក្នុងការលក់ផលិតផល ឬ សេវាកម្មដូចអ្នកដែរឬទេ?
- តើអតិថិជនរបស់អ្នកស្ថិតនៅចន្លោះវ័យប៉ុន្មាន?
- តើពួកគេប្រកបរបរអ្វី?
- តើផលិតផល ឬ សេវាកម្មរបស់អ្នកមានភាពទាក់ទាញដល់ជាតិសាសន៍ណាមួយ ឬ ប្រជាប្រិយភាពសេដ្ឋកិច្ចដែរឬទេ?
- តើនឹងមានតែបណ្ដាជនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេដែលមានសមត្ថភាពអាចទិញ?
- តើអតិថិជនគោលដៅរបស់អ្នកច្រើនរស់នៅតំបន់ណា?
២. បង្កើតទំហំទីផ្សារ

វាជាការសំខាន់ក្នុងការកំណត់ទីផ្សារ និងផលិតផលជាក់លាស់ជាមុន។
ឧទាហរណ៍៖ លោកអ្នកបង្កើតអាជីវកម្មលក់សាប៊ូដុសខ្លួន។ លោកអ្នកប្រហែលជាជឿជាក់ថា ខ្លួនប្រាណកខ្វក់ត្រូវការផលិតផលរបស់លោកអ្នក។ ប៉ុន្តែលោកអ្នកមិនអាចចាប់ផ្ដើមទីផ្សារសាកលជាចំណុចទីផ្សារ ចាប់ផ្ដើមរបស់លោកអ្នកបាននោះទេ។ ទោះបីជាលោកអ្នកបានអភិវឌ្ឍផលិតផលមានតម្រូវការជាសាកលដូចជាសាប៊ូ ក៏ដោយ ក៏អ្នកត្រូវកំណត់សញ្ញាណតូចជាងនេះ និងអតិថិជនគោលដៅជាមុន ដូចជាកុមារមានវ័យក្រោម ៨ឆ្នាំ ដែលប្រហែលជាចូលចិត្តមុជទឹកពពុះសាប៊ូ ឬ សាប៊ូសម្រាប់ក្រុមអ្នកប្រើប្រាស់ជាជាងម៉ាស៊ីន។
ដូចបានជម្រាបជូនខាងលើ អ្នកអាចសិក្សាពីព័ត៌មានតាមក្រាហ្វិច ដោយផ្ដោតទៅលើ៖
- តើជាងម៉ាស៊ីនប៉ុន្មាននាក់នៅសហគមន៍ត្រូវការសាប៊ូ?
- តើមានកុមារវ័យក្រោម ៨ឆ្នាំប៉ុន្មាននាក់នៅកម្ពុជា?
- តើបរិមាណសាប៊ូប៉ុន្មាន អតិថិជនគោលដៅរបស់អ្នកប្រើក្នុងមួយខែ ឬ មួយឆ្នាំ?
- តើមានឧស្សាហករផលិតសាប៊ូប៉ុន្មាន ដែលកំពុងកាន់កាប់ចំណែកទីផ្សារ?
- តើគូប្រជែងរបស់អ្នកមានទំហំអាជីវកម្មប៉ុណ្ណាដែរ?
៣. កំណត់តម្រូវការនៅពេលចាប់ដំណើរការអាជីវកម្មរបស់លោកអ្នក

តើ អ្នកនឹងត្រូវការអ្វីដើម្បីចាប់ផ្ដើម? ទោះបីជាអ្នកចង់ទិញក្រុមហ៊ុនស្រាប់ ដែលមាននយោជិក ៣០០នាក់ ឬ ចាប់ផ្ដើមដោយខ្លួនឯង លោកអ្នកត្រូវកត់ត្រាជាតារាងនូវសម្ភារៈ ដែលលោកអ្នកត្រូវការ។
- តម្រូវការរូបីយមាន ស៊ឺមីឯកសារ ៥០០ក្បាល និងទូរដាក់ឯកសារ
- តម្រូវការអរូបីយមាន ពេលវេលាក្នុងការរចនាផលិតផល ឬ សិក្សាទីផ្សារលើអតិថិជនគោលដៅ។
៤. រៀបចំគំរូផលិតផល

ប្រសិន បើលោកអ្នកមានគម្រោងកសាងអង្គប់ប្រសើរជាងមុន លោកអ្នកប្រហែលជាត្រូវការស្ថាបនាគំរូដើម ដោយប្រើប្រាស់បំពង់ថ្នាំដុសធ្មេញ និងគ្រាប់ខ្ទាស់ក្រដាស។ ប៉ុន្តែអ្នកប្រហែលជានឹងត្រូវការគំរូដ៏ល្អ និងទាក់ទាញជាងនេះដើម្បីបង្ហាញដល់វិនិយោគិន។ តើអង្គប់កណ្ដុរមានរូបរាងដូចម្ដេច? តើលោកអ្នកត្រូវការសម្ភារៈអ្វីខ្លះ? តើលោកអ្នកត្រូវការប្រាក់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍការស្ថាបនាក្នុងការធ្វើឲ្យបំពង់ថ្នាំដុសធ្មេញ និងគ្រាប់ខ្ទាស់ក្រដាសកាន់តែប្រសើរដែរឬទេ? តើលោកអ្នកត្រូវការជ្រើសរើសស្ថាបត្យករដើម្បីគូរឲ្យការរចនាកាន់ តែមានសុក្រឹតភាព? តើលោកអ្នកគួរអនុវត្តកម្មសិទ្ធបញ្ញាលើការច្នៃប្រឌិតរបស់លោកអ្នក ដែរឬទេ? តើលោកអ្នកនឹងត្រូវការសិក្សាពីបទដ្ឋានសុវត្ថិភាពសម្រាប់អង្គប់ កណ្ដុរនេះដែរឬទេ?
៥. សិក្សាលើទីតាំងសមស្របសម្រាប់អាជីវកម្មរបស់លោកអ្នក

សូម ទាក់ទងទៅភ្នាក់ងារជួញដូរអចលនទ្រព្យ ដើម្បីទៅមើលស្ថានភាពទីតាំងជាក់ស្ដែង នៅតំបន់ដែលលោកអ្នកអាចបើកអាជីវកម្មបាន។ រួចរៀបចំទិន្នន័យអំពីទីតាំងដែលថ្លៃបំផុត និងថោកបំផុត តំបន់ និងផ្ទៃដី។ បន្ទាប់មកគណនាទំហំផ្ទៃដី ដែលលោកអ្នកត្រូវការ រួចកំណត់ចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវចំណាយដើម្បីទិញ ឬ ជួល។
៦. កំណត់ប្រាក់ចំណាយក្នុងពេលចាប់ដំណើរការអាជីវកម្មដំបូង

រៀប ចំបញ្ជីរាយមុខធនធានរូបីយវត្ថុ និងអរូបីយវត្ថុ ដែលលោកអ្នកត្រូវការ ដើម្បីដំណើរការអាជីវកម្មរបស់លោកអ្នក។ ប្រាក់ចំណាយសន្មតទៅលើសម្ភារៈទាំងនេះនឹងក្លាយទៅជាប្រាក់ចំណាយ ក្នុងពេលចាប់ដំណើរការអាជីវកម្មរបស់លោកអ្នកដំបូង។ លោកអ្នកត្រូវកត់ត្រាប្រាក់ចំណាយទាំងអស់ ទោះបីជាការចំណាយធំដុំ ឬ តូចតាចក៏ដោយ។ ប្រសិនបើមានសម្ភារៈណាមានតម្លៃខ្ពស់ពេក ចូរសាកល្បងសិក្សាតម្លៃរបស់វាឲ្យបានម៉ត់ចត់។ ប៉ុន្តែចូរចងចាំថា វាជាការប្រសើរណាស់ក្នុងការរួមបញ្ចូលរាល់ការចំណាយទាំងអស់ ដែលលោកអ្នកត្រូវការជាចាំបាច់ ដោយសន្មតតម្លៃរបស់សម្ភារៈនីមួយៗ។ ចូរកុំទិញសម្ភារៈល្អខ្លាំងពេកនាពេលចាប់ផ្ដើមដំបូង។ លោកអ្នកអាចនឹងភ្លេចពីការចំណាយដ៏ច្រើនលើសលប់ទៅលើការតែងលំអ ការិយាល័យ និងការចំណាយសំខាន់ៗផ្សេងៗទៀត។ ចូរស្មោះត្រង់ មានស្មារតីសន្សំសំចៃ និងសុទិដ្ឋិនិយមក្នុងការសន្មតរបស់លោកអ្នក។
៧. ស្វែងយល់ពីគំនិតរបស់វិនិយោគិន

សូម សួរខ្លួនឯងថា៖ “ប្រសិនបើខ្ញុំវិនិយោគប្រាក់ចំនួនប៉ុណ្ណេះទៅលើគំនិត ឬ ផលិតផល តើខ្ញុំចង់ដឹងពីអ្វី?” ចូរប្រមូលព័ត៌មានមានប្រយោជន៍ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅ បាន។ លោកអ្នកប្រហែលជាត្រូវស្វែងរកព័ត៌មានដែលទាក់ទងដ៏ច្រើនយ៉ាងពិបាក អាស្រ័យទៅលើប្រភេទផលិតផល ឬ សេវាកម្មរបស់លោកអ្នក។
ចូរ កុំបាត់បង់ទឹកចិត្ត ប្រសិនបើលោកអ្នករកឃើញថាផ្នែកខ្លះ ឬ គំនិតទាំងស្រុករបង់លោកអ្នកត្រូវបានគូប្រជែងកាន់កាប់ទីផ្សាររួច ទៅហើយ។ ចូរកុំបំភ្លេចធាតុពិតនេះ ហើយជំនួសវិញដោយធ្វើការជាមួយវា។ តើលោកអ្នកអាចធ្វើការងារនេះបានល្អជាងគូប្រជែងដែរឬទេ? ក្នុងករណីខ្លះ លោកអ្នកទំនងជាដឹងពីទីផ្សារបានកាន់តែច្បាស់ និងរបៀបផ្ដល់តម្លៃបន្ថែមទៅលើអ្វីដែលគូប្រជែងមិនបានធ្វើ។ ក្នុងករណីខ្លះទៀត វាទំនងជាករណីទាមទារការផ្ដោតឲ្យដិតដល់ និងទូលំទូលាយជាងគូប្រជែងរបស់លោកអ្នក។
៨. កំណត់សញ្ញាណវិនិយោគិនសមស្រប

ធនាគារ និងប្រភពហិរញ្ញវត្ថុដទៃទៀតមិនឲ្យខ្ចីប្រាក់ ដោយសារតែបណ្ដាជនមានគំនិតអាជីវកម្មគួរឲ្យចាប់អារម្មណ៍ប្រកបទៅដោយ សណ្តានជាតិ។ ពួកគេអនុវត្តតាមការតម្រង់ទិសដូចជា ទិន្នន័យរបស់សមាគមន៍គ្រប់គ្រងហានិភ័យ ដែលបានរចនាដើម្បីប្រាកដចិត្តថា ពួកគេនឹងអាចរកចំណូលដោយវិនិយោគ ឬ ផ្ដល់ឥណទានអាជីវកម្មដល់លោកអ្នក។ អ្នកផ្ដល់សេវាឥណទាននឹងសង្កេតមើលពីធនធាន សមត្ថភាព ប្រាក់តិភោគ លក្ខខណ្ឌ និងតួនាទី របស់អាជីវកម្មលោកអ្នក។ លោកអ្នកនឹងត្រូវរៀបចំមូលដ្ឋានគ្រឹះទាំងនេះជាមុនសិន មុននឹងដាក់ពាក្យស្នើសុំឥណទានអាជីវកម្ម។
ប្រសិនបើប្រិយមិត្តមានគម្រោងក្នុងការប្រកបអាជីវកម្មពីបាតដៃទទេ សូមកុំមើលរំលងចំណុចទាំង ៧ ខាងលើនេះឲ្យសោះ។ AEC Press សូមជូនពរឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ។ សម្រាប់អត្ថបទទាក់ទិននឹងអាជីព និងការងារ សូមតាមដានអាននៅថ្ងៃ ច័ន្ទ វេលាម៉ោង ០៩៖៣០នាទី ជារៀងរាល់សប្តាហ៍៕
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះគន្លឹះទាំង ៨ ចំណុចខាងលើ?
ដកស្រង់ចេញពី៖ wikiHow | ប្រែសម្រួលដោយ៖ ឃុន ពិទី
0 comments:
Post a Comment