Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Friday, April 8, 2016



លោក Bruce Lee ត្រូវ​បាន​​ប្រជាជន​ខ្មែរ​ទូទៅ​ស្គាល់​ថា លី​ សៀវ​ឡុង​ ជា​តារា​ភាព​យន្ត​ហុងកុង ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក តាមរយៈ​ឈុត​ឆាក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​។ ថ្វីបើ​ មាន​ភាព​ល្បីល្បាញ​បែប​នេះ​ក្តី តែ​លោក​ធ្លាប់​ហែល​ឆ្លង​ការ​លំបាក​ជា​ច្រើន​ រហូត​ទទួល​បាន​ភាព ជោគជ័យ​ធំធេង​ក្នុង​ជីវិត​មុន​ពេល​ដែល​លោក​ទទួល​មរណភាព​​នៅ​ឆ្នាំ​១៩៧៣ ក្នុង​វ័យ ​​​៣២​ឆ្នាំ។

ខាង​ក្រោម​នេះ គឺជា ឃ្លា​សំខាន់ៗ​របស់ Bruce Lee ដែល​អាច​លើក​ទឹកចិត្ត​អ្នក ឲ្យ​បន្ត​ដំណើរ​ក្នុង​ជីវិត ប្រកប​ដោយ​ភាព​ជោគជ័យ៖

១) «រាល់​កំហុស​ឆ្គង គឺ​សុទ្ធតែ​អាច​លើកលែង​ឲ្យ​បាន ប្រសិន​បើ​មនុស្ស​ម្នាក់​ មាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួល​ស្គាល់​កំហុស​ទាំង​នោះ​។ » Mistakes are always forgivable, if one has the courage to admit them.»

២) « អ្នក​ដែល​មិន​ដឹង​ថា ខ្លួនឯង​កំពុង​ដើរ​ក្នុង​ភាព​ងងឹត គឺ​គ្មាន​ថ្ងៃ​អាច​ស្វែងរក​ពន្លឺ​បាន​ទេ។» (Those who are unaware they are walking in the darkness will never seek the light.)

៣) « ទាញ​យក​​​អ្វី​ដែល​មានប្រយោជន៍ ទម្លាក់​ចោល​អ្វី​ដែល​អត់ប្រយោជន៍ ហើយ​បន្ថែម​អ្វី​ដែល​​សំខាន់​សម្រាប់​ខ្លួន​របស់​អ្នក។» (Absorb what is useful, reject what is useless, and add what is uniquely your own.)



៤) « សូម​កុំ​បួងសួង​ឲ្យ​ មានជីវិត​ងាយស្រួល ប៉ុន្តែ​ត្រូវ​បួងសួង​ឲ្យ​ខ្លួន​អ្នក​មាន​ភាព​រឹងមាំ ដើម្បី​ប្រឈម​នឹង​បញ្ហា​លំបាកៗ។» (Do not pray for an easy life, but pray for strength to ensure a difficult one.)


៥) ការ​ដឹង គឺ​មិន​គ្រប់គ្រាន់​ទេ យើង​ត្រូវតែ​អនុវត្ត។ ឆន្ទៈ គឺ​មិន​គ្រប់គ្រាន់ ​នោះ​​ទេ យើង​ត្រូវ​តែ​ធ្វើ ​វា​។ (Knowing is not enough, we must apply. Willing is not enough, we must do.)

0 comments:

Post a Comment