Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Sunday, April 10, 2016

http://pageofgeneralknowledge.blogspot.com/ស្នេហា



ការចាប់ដៃអាចបង្ហាញពីអាថ៌កំបាំងនៅក្នុងចិត្តរបស់អ្នក

ផ្តល់សិទ្ធិដោយ៖ មង្គលការ
សង្កេតមើលតាមរយៈឥរិយាបទនៃការចាប់ដៃទំនាក់ទំនងគ្នារបស់បុគ្គលម្នាក់ៗ ក៏អាចបង្ហាញឲ្យពីអាថ៌កំបាំងនៅក្នុងចិត្តរបស់ពួកគេបានដែរ។
ដូច្នេះតើអ្នកធ្លាប់ចាប់ដៃជាមួយនឹងនរណាម្នាក់ ហើយមានឥរិយាបទដូចខាងក្រោមនេះដែរទេ?
1457141257.1
១. ចាប់ដៃទាំងបែកញើសបាតដៃ
បែកញើសលើបាតដៃបែបនេះបង្ហាញថា អ្នកភ័យ និងមានអារម្មណ៏មិនសប្បាយក្នុងចិត្តជាមួយនឹងមនុស្សដែលអ្នកកំពុងតែចាប់ដៃជាមួយ។
២. ចាប់ដៃដូចចាប់ត្រីងាប់
រាល់ការចាប់ដៃទាំងអស់ មានតែការចាប់ដៃមួយនេះទេដែលអាក្រក់ជាងគេបំផុត។ គ្មានកម្លាំងនឹងចាប់ដៃគ្នា និងគ្មានភាពកក់ក្តៅ។
៣. ចាប់ដៃបែបជូតសម្អាតដៃ
ការចាប់ដៃបែបនេះមានលក្ខណៈរហ័ស។ គ្មានអារម្មណ៏នឹងចាប់ដៃគ្នា ហើយមនុស្សដែលព្រមចាប់ដៃគ្នាបែបនេះគ្រាន់តែធ្វើឡើងដើម្បីជាប្រយោជន៏ផ្លូវការតែប៉ុណ្ណោះ។
៤. ចាប់ដៃទាំង ២
ការចាប់ដៃបែបនេះអាចបកស្រាយបានច្រើន។ វាអាចបង្ហាញពី ទំនុកចិត្ត, ភាពស្មោះត្រង់, មិត្តភាព និងការគោរព។ ប៉ុន្តែប្រសិនបើពេលចាប់ដៃ ដៃរបស់មនុស្សម្នាក់នេះឈានដល់កំភួនដៃ កែងដៃ ឬ កដៃរបស់អ្នក បានន័យថា គេចង់បានអ្វីមួយពីអ្នក។
៥. ក្តោបដៃ
អ្នកដែលក្តោបដៃរបស់អ្នក ហើយព្យាយាមបង្ហាញថា ពួកគេចង់ក្លាយជាអ្នកគ្រប់គ្រងលើអ្នក និងចង់គ្រប់គ្រងលើសកម្មភាពរបស់អ្នក។
៦. ចាប់ដៃសើៗ
នៅពេលមនុស្សម្នាក់ចាប់ដៃរបស់អ្នក វាមានន័យតែម្យ៉ាងគត់ថា គេចង់ឲ្យអ្នកនៅឲ្យឆ្ងាយពីគេ។
៧. ចាប់ម្រាមដៃខ្វែងគ្នា
ម្រាមដៃខ្វែងគ្នាពេលចាប់ដៃចង់បង្ហាញពីភាពរឹងមាំរបស់ពួកគេ ហើយប្រសិនបើអ្នកចាប់ដៃគេដោយភាពរឹងមាំបែបនេះ អាចធ្វើឲ្យគេចូលចិត្តអ្នកភ្លាមៗ។
៨. ដង្កៀបបង្កងសមុទ្រ
នេះជារបៀបចាប់ដៃបែបដង្កៀបបង្កងសមុទ្រ ហើយវាបញ្ជាក់យ៉ាងច្បាស់ថា ពួកគេចាប់ដៃគ្នាដោយឆ្គាំឆ្គងបំផុត។
ពួកគេមានភាពអៀនខ្មាស់ ហើយប្រហែលជាត្រូវការពេលវេលាច្រើនជាមួយអ្នក។
៩. ផ្កាប់ដៃ
មនុស្សនេះមានឋានៈខ្ពស់ ហើយកំពុងតែព្យាយាមបង្ហាញអ្នកតាមរយៈការចាប់ដៃ។
១០. ចាប់ដៃពីចម្ងាយ
មនុស្សទាំងនេះចង់នៅឆ្ងាយពីអ្នក រហូតដល់ពួកគេអាចស្គាល់អ្នក។ អ្នកគួរផ្តល់ពេលវេលាឲ្យគេ៕
0 មតិយោបល់របស់ប្រិយមិត្ត

0 comments:

Post a Comment