ទម្លាប់៧យ៉ាង ជួយឲ្យអ្នករក្សាបានគំនិតច្នៃប្រឌិតជាប់ជានិច្ច
14 មីនា 2016
គំនិតច្នៃប្រឌិត ជារបៀបរបបនៃការរស់នៅ។ អ្នកមិនអាចមានផ្នត់គំនិតរឿងអវិជ្ជមាន ឬគិតថាខ្លួនធ្វើមិនបានគ្រប់ពេលនោះទេ តែត្រូវចេះបញ្ចេញយោបល់ និងរកដំណោះស្រាយ។ ប្រសិនបើអ្នកធ្លាប់រិះរកអ្វីដែលថ្មី ឬ ធ្លាប់ធ្វើដែរតែបរាជ័យ អ្នកមិនគួរបោះបង់ចោល ឬចុះចាញ់គំនិតរកឃើញនោះទេ ផ្ទុយមកវិញអ្នកត្រូវរកផ្លូវដើរផ្សេង ខុសពីមុនដើម្បីដល់គោលដៅតែមួយ។
គន្លឹះខាងក្រោមនេះ ត្រូវបានគេដកស្រង់ចេញពីទស្សនាវដ្ដីសហគ្រិន ដែលនឹងប្រាប់អ្នកពីរបៀបបោះបង់ទម្លាប់អវិជ្ជមាន និងបណ្ដុះស្មារតីវិជ្ជមាន ដើម្បីជួយលោកអ្នកមានគំនិតច្នៃប្រឌិតជាប់ជានិច្ច។
១. ធ្វើសមាធិ
ការសិក្សាជាច្រើនកន្លងមក ធ្លាប់រកឃើញថា ការធ្វើសមាធិ រៀងរាល់ថ្ងៃរយៈពេល ៣០នាទី ធ្វើឲ្យផ្ចង់ស្មារតីជាងមុន។

២. សម្រាកបានគ្រប់គ្រាន់
ត្រូវគេងឲ្យគ្រប់ម៉ោង ឬលំហែឲ្យបានគ្រប់គ្រាន់ ដើម្បីបានសុខភាពល្អ កម្លាំងរឹងប៉ឹង និងគិតបានវែងឆ្ងាយ។
៣. ជឿជាក់លើខ្លួនឯង
នៅពេលមនុស្សម្នាក់ជឿជាក់លើខ្លួនឯង ពួកគេតែងតែមានគំនិតពោរពេញដោយថាមពល និងកាន់តែចង់ដឹង ចង់ឃើញ ចង់ទៅឲ្យដល់ រួមទាំងទទួលយកគំនិតថ្មីៗទៀតផង។
៤. យកគំនិតបុគ្គលល្បីៗធ្វើជាគំរូ
ត្រូវគិតថាតើមនុស្សឆ្លាតធ្លាប់គិតដូចខ្លួនទេពីមុន ធ្លាប់ជួបឧបសគ្គច្រើនទេតើពួកគេនឹងបង្រៀនអ្វីខ្លះដល់អ្នក។
៥. យកចិត្តទុកដាក់ខ្ពស់
សូមស្ដាប់ឲ្យបានច្រើន រៀនសង្កេត រៀនអនុវត្ត និងចេះអត់ធ្មត់ចំពោះបញ្ហាប្រឈមនានា ពេលសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ។
៦. ត្រូវនិយាយថាអ្នកអាចធ្វើបាន
ពាក្យនេះ បានពង្រឹងការគិត និងជាផ្លូវដើរដ៏រឹងមាំ ក្នុងការជួយជ្រោមជ្រែងអ្នកមិនឲ្យបោះបង់បាន។
៧. ដើរទៅមុខ មិនត្រូវរាថយ
ត្រូវចេះបណ្ដោយឲ្យខ្លួនហ៊ានធ្វើសកម្មភាព នោះគំនិតនឹងដើរតាមក្រោយ នេះជាទ្រឹស្ដីនៃការសិក្សារកឃើញថ្មី។ ពេលកំពុងដើរ និងក្រោយពេលដើរបានមួយជំហាន គំនិតបង្កើតថ្មី ឬការគិតទៅមុខកើនឡើងដល់ទៅ ៦០%។

ផ្សាយបន្តដោយ ឈឹម ផាន់ណា







0 comments:
Post a Comment