Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Friday, April 8, 2016



លោក​អ្នក​អាចនឹ​ងមិនបា​នចាប់អា​រម្មណ៍​ចំពោះ​អ្វីដែ​ល​លោកអ្ន​កត្រូ​វ​ចៀស​វាង ដើ​ម្បីទទួល​បាន​ភាព​ជោគ​ជ័យ។​ បើ​សិនជា​លោ​កអ្នក​មាន​អារម្ម​ណ៍​បែ​បនេះ​មែន ​ចំណុ​ចខាង​ក្រោម​គឺជា​មេរៀ​នដ៏ល្អ​ស​ម្រាប់​លោ​កអ្នក៖ 

១. បង្កើ​ត​លេស
សូម​កុំស្ដីប​ន្ទោស​អ្នក​ដទៃ ព្រោះ​តែអ្នកមិ​នអាចទទួ​លបាននូវ​អ្វីដែ​លអ្នក​ចង់បាន​។ ហើ​យសូម​ឈប់​ប្រកែក​មិនទទួ​លនូ​វការទ​ទួលខុ​សត្រូវពេ​លដែ​លអ្នក​ធ្វើកំហុ​ស។ ជម្រើ​សទាំង​ឡាយ​គឺជារប​ស់​អ្នក ​ដូច្នេះ​បើ​មានកំ​ហុស​ក៏វា​ជារប​ស់អ្ន​កដែរ។ 

២. ផ្ដោ​ត​លើ​រឿង​អ​វិជ្ជមាន
នៅ​ក្នុង​ជីវិត​របស់​មនុ​ស្ស ​មាន​រឿ​ងរ៉ា​វអា​ក្រក់ច្រើ​នណា​ស់ ដែ​លយើ​ងមិន​អាចគ្រ​ប់គ្រង​បាន​ ប៉ុន្តែ​វាក៏មា​នផងដែរ​ នូវបទ​ពិសោ​ធន៍ល្អ​ និងកា​រច​ងចាំដ៏រី​ករា​យទាំង​ឡាយ​។ ហើ​យកា​រដែល​ គិតដ​ល់រឿ​ង​ល្អៗ​ទាំង​នោះ វា​ជារឿ​ងប្រ​សើ​រ​ណាស់ បើ​ប្រៀប​ធៀបនឹ​ងផ្នែកអ​វិជ្ជមាន​នៅ​ក្នុងជី​វិតរប​ស់អ្នក។ 

៣. ខ្លាច​ភាព​ភ័យ​ខ្លាច
វាគ្មា​នហេ​តុផ​លណា​ដែល​យើង​ត្រូវខ្លា​ចបរា​ជ័យឡើ​យ ផ្ទុ​យ​ទៅវិ​ញ ​លោក​អ្នក​ត្រូវរៀ​នរស់​ជា មួ​យវា ​រៀន​សូត្រ​ពីវា ​ហើយ​កាត់​បន្ថ​យវា​នៅ​ថ្ងៃ​ខាងមុខ។

៤. ស្វែងរ​កតែម​ធ្យោបា​យ​ងាយៗ
មនុស្ស​ច្រើ​នណា​ស់ ដែ​លតែ​ងសួរ​ថា តើកា​រងារ​នេះងាយ​ស្រួល​ឬលំបា​ក? សូម្បី​តែសិ​ស្ស និ​ស្សិតក៏​ចោទសំ​រថា តើ​មុខវិជ្ជា​នេះ​ស្រួ​លឬលំបាកដែ​រ។ ប៉ុ​ន្តែពួ​កគេភ្លេ​ចគិតថា ​បើការងា​រជោ​គជ័យ​បានម​កពីការ​ងារស្រួ​លៗ​នោះ ម​នុស្ស​ទាំងអ​ស់សុទ្ធ​តែជោ​គជ័យ​ហើយ។ 

៥. លើ​កត​ម្កើង​ខ្លួនឯង
ការ​លើ​កតម្កើ​ងខ្លួនឯ​ងគឺជា​រឿង​ដ៏អាក្រ​ក់មួយ​ ក្នុង​ចំណោ​មរឿ​ងអា​ក្រក់ទាំ​ងឡា​យ​ដែល​អាច បណ្ដា​ល​ឱ្យខូច​ទំនាក់​ទំនងនៅ​ក្នុងស​ង្គមរស់​​នៅ​របស់ម​នុស្ស​។ ដូច្នេះ​ការបំប៉ោ​ងខ្លួ​នឱ្យហួ​សពី​ការពិតមិ​នមែន​ជាក​ត្តានាំឱ្យ​លោក​អ្នក​ទទួ​លបា​នភាព​ជោគជ័​យ​ឡើយ។ 

៦. រមិល​គុណ
ដើម្បី​ធ្វើឱ្យជី​វិតរប​ស់លោ​កអ្នក​ទទួល​បាននូវ​ភាពរីក​រាយកា​ន់តែខ្លាំ​ង គឺ​លោ​កអ្នក​ត្រូវតែ​ជាម​នុស្ស​ដែលដឹង​គុណ​ស្រ័យរ​បស់​អ្នកដ​ទៃ។ ​ហើ​យបើ​សិនជា​លោ​កអ្នក​ចង់បា​ត់បង់​សុភម​ង្គល កា​រពេញ​ចិត្ត និ​ងក្ដីសា​ទរនោះ ​សូម​លោកអ្នក​ធ្វើជា​មនុ​ស្សរមិ​លគុ​ណចុះ។ 

៧. គិត​តែ​ពីត​ម្រូវ​ការខ្លួន​ឯង
ការគិ​តតែ​ពីខ្លួន​ឯង​គេហៅ​ថា ភា​ពអា​ត្មានិ​យម ។ មនុស្ស​អាត្មានិយ​មទាំង​ឡាយ មិន​អាចធ្វើកា​រដើម្បីអ្នកដ​ទៃបាន​ឡើយ ​ហើយ​នៅពេលដែ​លគេ​មិនអា​ចធ្វើ​ការដើ​ម្បីអ្នក​ដទៃបា​ន ពួក​គេក្លាយ​ជាមនុ​ស្សឯកោ​ក្នុងស​ង្គម។​ ក្នុងស្ថា​នភាពបែ​បនេះ ភាព​ជោគជ័​យមិនអា​ចនឹងកើ​តមា​ន ចំ​ពោះ​គេបាន​ឡើ​យ។ 

៨. ព្រួយ​បារម្ភ វ​ង្វេង​វង្វាន់
ខ្ញុំត្រូ​វតែ​ធ្វើអ្វីមួ​យ...​.ប៉ុន្តែ​.....។ ឃ្លា​នេះ​សម្ដែ​ងឱ្យ​ឃើញនូវភាពស្ទាក់​ស្ទើរ ក្ដី​ព្រួយបារ​ម្ភ វង្វេង​នឹងការ​គិតដ៏ច្របូ​កច្រប​ល់រប​ស់ខ្លួនគ្មា​នទីបញ្ច​ប់។ ពិតណា​ស់ ការគិតគឺជា​កត្តាលី​ករនៃ​ភាពជោ​គជ័យ ​ប៉ុន្តែ​ការគិតដែ​ល​ខ្វះមូលដ្ឋាន ​ការគិតបែ​បស្មុគ​ស្មាញពេ​ក មិនបានផ្ដ​ល់ផល​ល្អដល់​ ជី​វិតអ្ន​កទេ។ 

៩. រស់តែ​ល​តោ​ល​គ្មាន​ទិសដៅ
លោក​អ្នកត្រូ​វតែ​ធ្វើឱ្យ​ប្រាកដ​ប្រជា​នូវគោ​លដៅជី​វិត និង​វត្ថុបំណ​ងរបស់​លោ​កអ្ន​ក។ ភា​ពជោគ​ជ័យមា​នន័យថា​ លោក​អ្នកបា​នបំពេ​ញគោល​ដៅនៃ​ជីវិតរ​បស់​លោកអ្ន​កជា​រៀងរា​ល់ថ្ងៃ​។ 

១០. ឆាប់​បោះប​ង់ឬ​ចុះចា​ញ់
នៅ​ពេលដែ​លលោកអ្ន​កជួបកិច្ចកា​រសំខាន់​ៗនៅ​ក្នុងជី​វិត តើ​លោ​កអ្នកឆ្លើយ​តបយ៉ាង​ណាចំពោះ​រឿងរ៉ាវទាំ​ងនោះ​? តើ​លោកអ្នកបោះបង់​វាចោលមែនទេ​? ឬក៏លោ​កអ្នកប​ន្តការងាររបស់លោ​កអ្នកប​ន្តទៀត។ ​ប្រសិនបើ​លោកអ្នកប​ន្ត លទ្ធផ​លអាច​ជោគជ័យ​ និងបរាជ័យ ​ប៉ុន្តែ​វាជា​រឿង​ច្បាស់ណា​ស់ថា កា​របរាជ័យនឹងធ្លា​ក់មក​លើអ្នក បើសិនលោ​កអ្នកបោះ​បង់វាចោល​។

0 comments:

Post a Comment