Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Sunday, April 10, 2016

ហេតុផល៧យ៉ាងដែល អ្នកគួរធ្វើដំណើរកម្សាន្ត តែម្នាក់ឯងឲ្យបានម្ដង ក្នុងមួយជីវិត


យោងតាមគេហទំព័ររបស់ Thought Catalog បានឲ្យដឹងថា មានមនុស្សភាគតិចណាស់ ដែលចូលចិត្តធ្វើដំណើរ កម្សាន្ដតែម្នាក់ឯង ដោយមិនចាំបាច់មានគ្នីគ្នា ទៅជាមួយពួកគេទេ។ តើអ្នកមានដឹងទេថា មូលហេតុអ្វីបានជាពួកគេ ចូលចិត្តការធ្វើដំណើរ កម្សាន្តបែបនេះ? ដើម្បីឆ្លើយតបទៅនឹងសំនួរដែ លបានចោទសួរ ខាងក្រោមនេះ ជាហេតុផលទាំង ៧ យ៉ាងដែលអ្នកគួរធ្វើ ដំណើរកម្សាន្តតែម្នាក់ឯង ឲ្យបានម្ដងក្នុង មួយជីវិតរបស់អ្នក៖
១. ទទួលបាននូវអ្វីដែលថ្មី ហើយប្លែកជាមួយមនុស្ស មិនធ្លាប់ស្គាល់ពីមុន
ជាការពិតណាស់ ប្រសិនបើអ្នកធ្វើដំណើរ កម្សាន្ដជាមួយមិត្តភក្តិ ឬដៃគូ អ្នកប្រហែលជាមិនអាចមានឱកាស សម្រាប់ការបង្កើតទំនាក់ទំនង ដ៏ល្អជាមួយមិត្តភក្ដិថ្មីៗ ដែលអ្នកពុំធ្លាប់ស្គាល់ ពីមុនមកនោះទេ ឬអាចនិយាយបានថា មានខ្លះដែរ ជាមួយមនុស្សទាំងអស់នោះ ប៉ុន្តែតែប្រហែលជា មិនជ្រាលជ្រៅប៉ុន្មានទេ។ ដូចនេះ អ្នកគួរតែសាកល្បង ធ្វើដំណើរកម្សាន្ត ផ្ទាល់ខ្លួនលរមើល ព្រោះនៅតាមផ្លូវអ្នកអាច ជួបសម្លាញ់ថ្មីៗដ៏ល្អជាច្រើន ហើយជាពិសេសទទួល បាននូវបទពិសោធន៏ ដ៏អស្ចារ្យជាច្រើនពីពួកគេ។
២. មានអារម្មណ៍ម្ចាស់ការលើខ្លួនឯង
អ្នកនឹងទទួលបានអារម្មណ៍ថា ស្រស់ស្រាយ និងមានសេរីភាពគ្រប់គ្រាន់ ព្រោះការធ្វើដំណើរ កម្សាន្ដតែម្នាក់ឯង អាចឲ្យអ្នកហ៊ាន សម្រេចចិត្តធ្វើអ្វីមួយ ដោយខ្លួនរបស់អ្នកផ្ទាល់ មិនចាំបាច់ឆ្លងកាត់ ការពិភាក្សាជាមួយអ្នកនៅជុំវិញខ្លួនទេ។
៣. ក្លាយជាបុគ្គលម្នាក់ដ៏រឹងមាំ
ការដើរកម្សាន្តតែម្នាក់ឯង អាចជួយធ្វើឲ្យអ្នក ចេះអភិវឌ្ឍខ្លួនរបស់អ្នក ពីភាពខ្សោយឲ្យប្រែក្លាយ ទៅជាខ្លាំងបាន តាមរយៈបទពិសោធន៏ ដែលអ្នកធ្លាប់បាន ឆ្លងកាត់កន្លងមក ព្រោះវាជាមេរៀន ដ៏វិសេសសម្រាប់ជីវិត និងក៏ជាស្ពានមួយឆ្ពោះ ទៅរកភាពជោជ័យនៅ ក្នុងជីវិតរបស់អ្នកផងដែរ។
៤. ទទួលបានមនុស្សជាទីស្រលាញ់ពេញចិត្ត
ការបង្កើតទំនាក់ទំនងដ៏ ល្អជាមួយនឹងមនុស្សថ្មីៗ នៅតាមផ្លូវធ្វើដំណើរកម្សាន្ត អាចនឹងជាយាន្តមួយ ដែលជួយឲ្យអ្នកជួបនឹង មនុស្សជាទីស្រលាញ់ពេញចិត្ត ដែលជាក្ដីស្រមៃរបស់ អ្នកជាយូរមកហើយ។
៥. មានពេលគ្រប់គ្រាន់សម្រាប់មើលថែខ្លួនឯង
នៅពេលខ្លះ អ្នកអាចនឹងមានបញ្ហាតប់ ប្រមល់ជាមួយនឹងរឿងគ្រួសារ ការងារសាលា ឬការងារផ្សេងទៀត ដែលបានធ្វើឲ្យអ្នកមានអារម្មណ៍ថា មិនសប្បាយចិត្ត និងថុញទ្រាំចំពោះវា។ ដូចនេះ អ្នកគួរតែមានពេល ដើរកម្សាន្តតែម្នាក់ឯង ព្រោះវាអាចឲ្យអ្នកឈប់គិត អំពីរឿងដែលមិនសប្បាយចិត្ត ហើយស្វែងរកអ្វី ដែលជាតំរូវការរបស់ខ្លួន។
៦. មានគោលជំហរច្បាស់លាស់នៅក្នុងជីវិត
ការដើរកម្សាន្តតែម្នាក់ឯង ជាមធ្យោបាយដ៏វិសេសមួយ ដែលអាចជួយឲ្យមនុស្ស ស្គាល់ថាខ្លួនឯងជានរណា និងដឹងច្បាស់អំពីអ្វីដែល ខ្លួនចង់បាននៅក្នុងជីវិត។
៧. ជំរះភាពហ្មងស្មៅនៅក្នុងជីវិត
ដោយគ្រាន់តែបំភ្លេចនូវអ្វី ដែលធ្លាប់បានកើតមាន ទ្បើងនៅក្នុងជីវិតរបស់អ្នក សម្រាប់រយៈពេលពីរទៅបីថ្ងៃ នឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងរីករាយនៅពេល ត្រលប់មកផ្ទះវិញ៕


ប្រភព : http://khmernowadays.blogspot.com/2014/09/blog-post_16.html 
បានផ្សាយបន្ដដោយ និស្សិត ឈឹម ផាន់ណា

0 comments:

Post a Comment