Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Friday, April 8, 2016

នៅក្នុង​សៀវភៅ “អត្ថប្រយោជន​នៃ​សុភមង្គល” របស់លោក Achor. S ក្នុង​ឆ្នាំ២០១០ បាន​បញ្ជាក់ថា បុគ្គលិក​ដែល​ធ្វើ​ការងារ​យ៉ាង​រីករាយ អាចជួយ​កែលម្អរ​ស្ថាបនា​អង្គការ​នៅ​កម្រិត​ថ្នាក់ក្រោម។ លោក Achor និយាយថា យើង​គិតថា​ប្រសិនបើ​យើង​ប្រឹងប្រែង​ធ្វើការ ហើយ​ទទួលបាន​លទ្ធផល​ជោគជ័យ នោះ​យើង​នឹង​រីករាយ។ ប៉ុន្តែ គាត់​បាន​បដិសេធថា ជា​រូបមន្ត​គឺ​បញ្ច្រាស​ទៅវិញ។ វា​គួរតែ​ជា​ភាព​រីករាយ​មុន​ទើប​ជោគជ័យ​ក្រោយ។

នៅក្នុង​អត្ថបទ​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​របស់​សកល​វិទ្យាល័យ​ហា​វើដ លោក Achor (២០១២)បាន​ដកស្រង់​លទ្ធផល​នៃ​ការស្រាវជ្រាវ២២៥ ដែល​បាន​រកឃើញថា បុគ្គលិក​រីករាយ​ផ្តល់      ផលិតភាព​ខ្ពស់​រហូតដល់៣១%  ការលក់​ខ្ពស់​ដល់៣៧% និង​សកម្មភាព​ឆ្នៃប្រឌិត​ខ្ពស់​គុណ​នឹង៣ដង។ គាត់​បាន​និយាយ​នៅក្នុង​សៀវភៅ​របស់គាត់​ថា “ភាព​រីករាយ នាំមក​នូវ​ភាពជោគជ័យ​ស្ទើរ​គ្រប់​វិស័យ ដូចជា ការងារ សុខភាព ទំនាក់ទំនង​មិត្តភាព ទំនាក់ទំនង​សង្គម សកម្មភាព​ឆ្នៃប្រឌិត និង​ថាមពល ” (Achor,២០១០)។

ផ្នែក​ដែល​ល្អ​ជាងគេ​គឺថា​យើង​អាច​ទទួលយកបាន​នូវ​របៀប​គិត​ជា​វិជ្ជមាន និង​អាកប្បកិរិយា​ប្រកបដោយ​ភាព​រីករាយ ព្រោះថា​ខួរក្បាល​មនុស្ស​មាន​លក្ខ​ណះ​ពិសេស​ដែល​អាច​មាននូវ​អ្វីដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា Neuroplasticity មានន័យថា ខួរក្បាល​យើង​គឺមាន​សមត្ថភាព​ផ្លាស់ប្តូរ និង​ទទួលយក​អ្វីមួយ​ក្នុងពេល​រស់រានមានជីវិត។

គន្លឹះ​ដ៏​ល្អ​មួយ​នៅក្នុង​សៀវភៅ​របស់លោក Achor គឺ​វិធីសាស្ត្រ​មួយ​ដែល​គាត់​ហៅថា “The Tetris Effect” ដែលជា​វិធី​ហ្វឹកហាត់​ចិត្ត​ឲ្យ​ផ្តោត​អារ​ម្ម​ណ៏​លើ​ភាព​វិជ្ជមាន​ជាជាង ភាពអវិជ្ជមាន​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ គាត់​បានផ្តល់​អនុសា​ស​ន៏​ថា: សូម​សរសេរ​ចំនុចល្អៗនៅក្នុង​ការងារ​និង​ជីវិត​ដែល​កើតមាន​ប្រចាំថ្ងៃ​របស់​អ្នក​ឲ្យ​បាន ៣ (ធ្វើបែបនេះ​ជា​រៀងរាល់ថ្ងៃ)។ ការធ្វើ​បែបនេះ ជួយ​ឲ្យ​អ្នក​គិត​ត្រឡប់​ទៅ​សកម្មភាព​ប្រចាំថ្ងៃ ដើម្បី​រក​ភាព​វិជ្ជមាន សក្តានុពល និង​លទ្ធភាព​របស់​អ្នក។ ចំនុច​ទាំង៣នេះ អាចជា​អ្វីមួយ​ដែល​សម​ញ្ញ តូចតាច ជា​អ្វីដែល​ធ្វើ​ឲ្យ​អ្នក​ញញឹម ឬ​សើច ជា​អ្វីមួយ​ដែល​ធ្វើ​ឲ្យ​អ្នកទទួលបាន​ជោគជ័យ ឬ ក្តីសង្ឃឹម​ជាដើម។ល។ វា​មិនចាំបាច់​តែ​អ្វីដែល​ស៊ីជម្រៅ​ឬ​ជាក់លាក់​ពេក​ទេ។
លំ​ហាត់​បែបនេះ  មើលទៅ​ហាក់ដូចជា​គំនិត​លីលា ប៉ុន្តែ​បើតាម​ការដកស្រង់​ពី​ការសិក្សា​ស្រាវជ្រាវ​របស់លោក Achor (២០១០) បាន​បង្ហាញថា​មនុស្ស​ដែល​បាន​សរសេរ​នូវ​ចំនុច​ល្អ៣ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល១ស​ប្តា​ហ៏ គឺមាន​ភាព​រីករាយ​ជាង​មុន និង​មិនសូវ​មានការ​ធ្លាក់ទឹក​ចិត្ត​នៅពេលដែល​គេ​ធ្វើការ​តាមដាន១ខែម្តង ៣ខែម្តង និង៦ខែម្តង។ ពិតជា​មិនគួរ​ឲ្យ​ជឿ​មែន!

ជា​មេរៀន​ដែល​យើង​ទទួលបាន គឺថា នៅពេលដែល​យើង​ចាប់ផ្តើម​យកភាពល្អៗ នៅក្នុង​លោក​យើង​នេះ​មក​ពិចារណា នោះ​វា​នឹង​ក្លាយជា​ទម្លាប់​ដែល​យើង​មើលឃើញភាពល្អៗកាន់តែច្រើន។ ដើម្បី​ជួយ​ឲ្យ​យើង​ទម្លាប់​នឹង​ការធ្វើ​លំ​ហាត់​បែបនេះ សូម​កំណត់​ពេលវេលា​អនុវត្ត​វា​ជា​រៀងរាល់ថ្ងៃ។

ឯកសារយោង
Achor, S. (2012). Positive intelligence: Three ways individuals can cultivate their own sense of well-being and set themselves up to succeed. Harvard Business Review, 90(1/2), 100-102.
Achor, S. (2010). The happiness advantage: The seven principles of positive psychology that fuel success and performance at work. New York: Crown Publishing Group.

ប្រែ​សម្រួល​ដោយ លោកស្រី ពាន់ ស៊ីណា
      ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវចិត្ត
ពី​សកល​វិទ្យាល័យ De La Salle, Philippines
      ទំនាក់ទំនងៈ  
      ទូរ​សព្ទៈ 088  90400
- See more at: http://www.khmer-cps.com/?page=detail&ctype=article&id=126#sthash.eJtGKeBm.dpuf

0 comments:

Post a Comment