Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Monday, April 11, 2016

Napoleon

NAPOLEON
១ កុមារភាពរបស់ NAPOLEON
​​​​ណាប៉ូលេអុង កើតថ្ងៃទី ១៥​ ខែ សីហា ឆ្នាំ ១៧៦៩ នៅលើកោះ Corsica ដែលក្រោយ មកត្រូវបាន​លក់អោយ​ប្រទេស​បារាំង។​ណាប៉ូលេអុង មានបងប្អូន ៨​នាក់ ឪពុករបស់ គាត់ ជា មេធាវី​​ដែលមាន​ខ្សែស្រលាយជាគហិបតីផងដែរ។ ឆ្នាំ​១៧៧៨ បានសុំ អោយកូនប្រុស ពីររបស់គាត់ គឺ លោក JOSEPH និង លោក ណាប៉ូលេអុង បាន ចូល សិក្សា វិទ្យាល័យ d'Autum
ណាប៉ូលេអុង ជាកុមារម្នាក់ដែលឯការ ហើយតែងតែ​ត្រូវ​បានមិត្ត​រួម ថ្នាក់ធ្វើបាប។ហេតុ នេះធ្វើ​អោយណាប៉ូលេអុង តែងមានក្តី​ស្រមៃចង់​ទទួលបានភាពរុងរឿងដោយផ្ទាល់ខ្លួន និងទទួលបាន​ជោគ ជ័យ ក្នុងវិស័យកងទ័ព។ ណាប៉ូលេអុង ជាសិស្ស​ម្នាក់​ដែល​រៀនសូត្រ មាន កំរិតមធ្យម គ្រប់មុខ​វិជ្ជាដែល​គាត់​សិក្សា​សុទ្ធតែ​មានកំរិត​មធ្យម តែមុខ​វិជ្ជា​គណិតគាត់រៀនបានពូកែយ៉ាងឆ្នើម។ ឆ្នាំ ១៧៨៤ ណាប៉ូលេអុង ​បាន ប្រលង ចូលសាលាយោធា ដោយ​ទទួលបានជោគជ័យ។ ក្នុងសាលា យោធានោះគាត់​បាន​ព្យាយាមហាត់ពុតលុតដុំ សមត្ថភាពទាំងផ្លួវកាយ និង ប្រាជ្ញា។ គាត់បានព្យាយាម ស្វែងរក ឯកសារ​ទាក់ទង់​នឹងក្បួន​សឹកសង្គ្រាម​ និង ការគ្រប់គ្រង់របស់អ្នកដឹកនាំល្បីៗលើ​ពិភពលោក។ ក្នុង​សម័យ​នោះក្នុងប្រទេសបារាំង កំពុងមានការច្របូកច្របល់ ផ្នែក នយោបាយ​​​ណាប៉ូលេអុង មាន​ការ​សង្ឃឹមថា នយោបាយក្នុង​ប្រទេស​បារំាង​នឹងមានការ​ប្រែប្រួល​ជាមិនខាន។
២ ចរិតលក្ខណះពិសេសរបស់ NAPOLEON
ណាប៉ូលេអុង ជាមនុស្ស ចូលចិត្តភាពស្ងប់ស្ងាត់ ឯការ និង មាន​ភាព​តស៊ូ​ក្នុង ជីវិតស្រលាញ់ការ​សិក្សា ជាពិសេស មុខវិជ្ជា ប្រវត្តិសាស្ត្រ និង គណិតវិទ្យា។ ណាប៉ូលេអុងមានភាព ​វៃឆ្លាត​ក្នុង​ការ​​អនុវត្តទ្រឹស្តី សឹកទៅ​ក្នុង​ការ​ស្ថានភាពសង្គ្រាម​ពិតប្រាកដ​ដែល​​​​ជាសមត្ថភាព​ ដ៍ពិសេស​មួយ​សំរាប់​អ្នកដឹកនាំ។តាំងពីកុមារភាព គាត់មាន​បញ្ចេញ​លក្ខណៈ​សម្បត្តិ ​រឹងរុស មិន ចេះចុះចាញ់​ និង​ មានភាពស្វាហាប់ក្នងការតស៊ូ។ គាត់​​មិន​ចូល​ចិត្ត​​លេងច្រើនដូចជាក្នេងដ៏័ទៃនោះទេ​គាត់គិតតែ ពីការ​សិក្សា និង​ខំប្រឹង​សន្សំលុយសំរាប់ផ្ញើរអោយម្តាយរបស់គាត់។ តាម​ទស្សនៈ​របស់​ណាប៉ូលេអុង   គ្មានអី្វដែល​មិនអាចនោះទេ។
គាត់​ជាអ្នកស្រលាញ់សន្តិភាព និង ព្យាយាមរំដោះដែន​ដី​កំនើត​របស់​គាត់​អោយ​ទទួលបាន​សន្តិភាព ។
៣ ស្នាដៃរបស់ NAPOLEON
ឆ្នាំ​១៧៨៤ ណាប៉ូលេអុង ត្រូវបានជ្រើសរើសអោយចូលសិក្សាក្នុង​សាលាយោធានៅ ទីក្រុង ប៉ារីស ។
ខែ ៩​ ឆ្នាំ​១៧៨៦ ណាប៉ូលេអុង បានវិលត្រលប់មក​​កាន់ស្រុក​កំណើតរបស់ខ្លួនវិញ និងចូលបំរើ​ទាហាន​នៅស្រុកកំនើត។
ដោយការមិនទុកចិត្តពីសំនាក់មេទាហាន នៅស្រុកកំណើត​របស់ខ្លួនគាត់​បានបង្ខំ​ចិត្តវិល​ត្រលប់​មកចូលរួមជាមួយក្រុម​ ទាហានរបស់​ប្រទេស​បារាំង​វិញក្នុងឆ្នាំ ១៧៩១ និង ត្រូវបាន​តែងតាំងជា វិរសេនីយ​នៃកងទ័ព​កាំជ្រួច​លេខ ៤ ទៀតផង។
នៅក្នុងពេលនេះហើយដែល ណាប៉ូលេអុង មានឪកាសផ្សាយ​នូវគំនិត​បត្តិវដ៍​របស់គាត់​ដើម្បី​ផ្តួល​រំលំ​ស្តេចរបស់ប្រទេសបារាំង​។
ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៧៩២ របបរាជានិយមបានដួលរំលំ និង របប​សាធារណរដ្ឋ​មានចាប់​កំនើត​ហើយ​ក៏ជា ឪកាសសំរាប់​ការទទួលបាន​ជោគ​ជ័យដ៏ត្រចះត្រចង់សំរាប់ ណាប៉ូលេអុង ផងដែរ។
ក្នុងឆ្នាំ១៧៩២​ ណាប៉ូលេអុង បានចូលរួមក្នុងការបំបះបំបោល​ចលនា​សាធារណរដ្ឋ​អោយមាន​ការរួប​រួម​​គ្នា ដើម្បីទទួលបានជោគជ័យ​ក្នុងច្បាំង​ជា​មួយសត្រូវអង់គ្លេសឈ្លានពាន។
ក្នុងសង្រ្គាម​ក្នុងទីក្រុង​ទូលូ ព្រោះមេបញ្ជាការកាំជ្រួចត្រូវរបូស ហេតុនេះ ណាប៉ូលេអុង ត្រូវ​បានគេស្នើអោយឡើងជាមេបញ្ជាការ​ស្តីទី ក្នុងការ​ធ្វើ​សង្រ្គាមលើកនេះ។ នៅពេល​នេះហើយដែល ណាប៉ូលេអុង​បានបញ្ចេញ​សមត្ថភាពក្នុងការបញ្ជាកងទ័ព និង គ្រប់គ្រង់​ស្ថានភាព​ក្នុង​សង្រ្គាមរហូត​ទទួលបានជោគជ័យក្នុង​សង្គ្រាមនៅទីក្រុងទូលូក្នុង ខែ ១២ ឆ្នាំ​១៧៩៣​។
ឆ្នាំ ១៧៩៤ ណាប៉ូលេអុង​បានតែងតាំំង ជាមេបញ្ជាការកងកាំជ្រួច របស់កងទ័ព បារាំង នៅ អ៊ីតាលី។ក្រោយមក ណាប៉ូលេអុង ត្រុវបាន​គេដកដំនែង​ទំាងអស់ក្នុងមួយ​រយៈពេល។
ថ្ងៃទី​៥​ខែ ១០ ឆ្នំា ១៧៩៥​ក្រោយពីបានតែងតាំងតំណែងជាមេ​បញ្ជា​ការរងវិញ ណាប៉ូលេអុង បានចេញ​បញ្ជា​អោយធ្វើការបង្ក្រាប​ការបះបោរ​របស់ក្រុមអ្នកចង់ផ្តួលរំលំរបបសាធារណរដ្ឋ ដោយបានបាញ់ធ្វើអោយមានរបួសជាច្រើន តែវាក៏បានធ្វើអោយ​របប​សាធារណរដ្ឋ​អាច​បន្ត​រស់រានលើទឹកដីបារាំងបានតទៅទៀត។
ក្នុងឆ្នាំ​១៧៩៦​ណាប៉ូលេអុង បានតែងតាំងជាមេបញ្ជាការទទួល​បន្ទុក​ក្នុងការ​គ្រប់គ្រង់​ទ័ពនៅអ៊ីតាលី និង ការវាយប្រទេសអូទ្រីស​។ កងទ័ពរបស់បារាំងពេលនោះមានចំនួនតិច​ ខ្វះអាហារ​បរិភោគ មិន​មាន​ប្រាក់ខែគ្រប់គា្រន់ មិនមានទឹកចិត្តក្នងការធ្វើសង្គ្រាមនោះ​ទេ តែ ណាប៉ូលេអុង បានប្រើយុទ្ធសាស្រ្តលើកទឹកចិត្ត កងទ័ព​ជំរុញ រហូតកង​ទ័ព​​របស់គាត់​ទទួល​បាន​ជោគ​ជ័យលើទ័ពរបស់​អូទ្រីស។
ណាប៉ូលេអុង ជាមេបញ្ជាការដ៏ឆ្នើមម្នាក់ព្រោះគាត់អាចរកស្វែង​យល់អំពី​កាលៈទេសៈដែល​ត្រូវ​វាយ​លុក​ចំពោះសត្រូវ ហើយគាត់ មានប្រាជ្ញា​ក្នុង​ការ​ប្រើកងទ័ព​ដើម្បី​អោយ​កងទ័ព​របស់គាត់ក្លាយ​ជាកងទ័ពដ៏ខ្លាំងក្លាមួយ។
ណាប៉ូលេអុង ​បានប្រើប្រាស់ កំលាំងកងទ័ពរបស់គាត់បានឈ្លាន​ពាន​បរទេសជាច្រើនក្នុងទ្វីបអ៊ឺរ៉ុប។ ប្រជាជនបារាំងមានមោទភាព​ចំពោះ​ជោគជ័យ​​របស់មេទ័ពវ័យក្មេងរបស់គេជាខ្លំាង។
ក្នុងឆ្នាំ​១៧៩៩​ណាប៉ូលេអុង បានទទួលការទុកចិត្តពិសំណាក់​ប្រជាជន​បារាំង​​រហូតមាន​ក្លាយជាអ្នក​កាន់កាប់​អំណាច ខ្ពស់​បំផុត​របស់​ប្រទេស​បារាំង។
៤ គំរូរបស់  NAPOLEON ដែលគួរត្រាប់តាម
ការតស៊ូក្នុងជីវិតរបស់ គាត់បានបង្ហាញឲ្យយើងបានឃើញ​ពីវីរភាព​របស់អ្នកដឹកនាំដ៏ក្លាហាន ហ៊ានតស៊ូដើម្បីសេរីភាព ការរីកចំរើន​របស់​ប្រទេសជាតិ។រី ឯការគ្រប់គ្រងបញ្ជាទ័ពរបស់គាត់ក៏មានលក្ខណៈ យ៉ាងល្អប្រសើរ គាត់អាច​ធ្វើឲ្យកងទ័ពរបស់បារាំងក្លាយជា​កងទ័ពមួយ​ យ៉ាងខ្លាំងពូកែក្នុងអ៊ឺរ៉ុប។​ប៉ុន្តែយ៉ាងណាក៏ដោយ គាត់បាន​ធ្វើកំហុស​មួយចំនួនទាក់ទងនឹងកិច្ចការបរទេស ដែលគាត់​មានបំនង​ចង​ត្រួតត្រា​អ៊ឺរ៉ុបដែលទង្វើរនេះ​ផ្ទុយទៅនឹង កិច្ចព្រមព្រៀងរបស់ប្រទេសនឹងប្រទេស នេះក៏ជាគំរូមួយសំរាប់អ្នកដឹកនាំ​ប្រទេសមួយដែលមានកំលាំងខ្លាំង កុំគិតស្នានថាខ្លួនអាចមានសមត្តភាពគ្រប់គ្រង ឬ ឈ្លានពាន​ប្រទេស​តូចតាចនោះ។
បកប្រែ និង កែសំរួលដោយ ៖ លោក ម៉ៅ សុខេន

0 comments:

Post a Comment