Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Monday, April 11, 2016

ប្រយោជន៍​នៃ​ដំណេក​ពេល​ថ្ងៃ

អត្ថប្រយោជន៍នៃការគេងពេលថ្ងៃ

 

ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ ចូល​ចិត្ត​ទទួល​ទាន​ដំណេក​ពេល​ថ្ងៃ។ វា​ជា​ទំលាប់​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជនទូទៅ យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ភ្លែត​ដែរ​ទើប​អស់​ចិត្ត។ តើ​ការ​ទទួល​ទាន​ដំណេក​ពេលថ្ងៃ​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​ សុខភាព?

តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ​ហាវ៉ត​ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​ អាមេរិច​កាល​ពី​ឆ្នាំ​ ២០០២ បាន​ឲ្យ​ដឹង​ថា​ ដំណេក​រយៈ​ពេល​៣០​នាទី​ពេល​ថ្ងៃ​អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​និង​ ធ្វើ​ឲ្យ​និយោជិត​មាន​កម្លាំង​ធ្វើការងារ​ហាក់​ដូច​ជា​ទើប​នឹង​ក្រោក​ពី​ ដំណេក​ពេល​ព្រឹក​ដែរ។ ក្រៅ​ពី​នេះ​យើង​សង្កេត​ឃើញ​ថា​ មេ​ដឹក​នាំ​ល្បី​ៗ​លើ​លោក​ក៏​ផ្តល់​តម្លៃ​និង​ទម្លាប់​ទទួល​ទាន​ដំណេក​ពេល​ ថ្ងៃ​ដែរ តួ​យ៉ាង​មាន​ដូច​ជា​ព្រះចៅ​ណាប៉ូលេអុង និង​នាយករដ្ឋមន្ត្រី​អង់គ្លេស​វីនស្តុត​ឈឹឈីល​ជា​ដើម។ លោក​វីនស្តុន​ឈឹឈីល​និយាយ​ថា អ្នក​ត្រូវ​តែ​ដេក​ថ្ងៃ នៅ​ចន្លោះ​រវាង​អាហារ​ថ្ងៃ​ត្រង់​និង​អាហារ​ពេលល្ងាច កុំជឿ​គេ​ថា​ដេក​ថ្ងៃ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ធ្វើ​ការ​ .... អ្នក​នឹង​អាច​សម្រេច​ភារកិច្ច​បាន​ច្រើន​ជាង​មុន ... "You must sleep sometime between lunch and dinner, and no halfway measures. Take off your clothes and get into bed. That's what I always do. Don't think you will be doing less work because you sleep during the day. That's a foolish notion held by people who have no imaginations. You will be able to accomplish more. You get two days in one -- well, at least one and a half."​ ។

ការ​សិក្សា​មួយ​ទៀត​របស់​អង្គការ​ណាសា​បាន​បង្ហាញ​ថា​ការ​ដេក​ថ្ងៃ​ ២០ នាទី​ ធ្វើ​ឲ្យ​អ្នក​បើក​យន្ត​ហោះ​របស់​ខ្លួន​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជាង​ មុន។ ជាង​នេះ​ទៅ​ទៀត​ មូនិធិ​ដំណេក​ជាតិ​របស់​សហរដ្ឋ​អាមេរិច​ ផ្តល់​អនុសាសន៍​ស្រដៀង​គ្នា​នេះ​ដែរ​ថា​ ដំណេក​ពេល​ថ្ងៃ​រយៈ​២០​ទៅ​៣០​នាទី​ ធ្វើ​ឲ្យ​មាន​ស្មារតី​ល្អ​និង​បំពេញ​ការងារ​បាន​ប្រសើរ។

0 comments:

Post a Comment