Visitors / អ្នកទស្សនា

Flag Counter
Powered By Blogger
ចខច

Thursday, September 15, 2016

វិស័យកសិកម្ម រួមចំណែក១ភាគ៣ នៃផលទុនសរុប របស់កម្ពុជា

ព្រហស្បតិ៍, ២១ មេសា ២០១៦ 15:05 ដោយ: ហង្ស ទេព  ID:055
Description: http://www.dap-news.com/media/original/6f19fbadccc7ba61d639c6206be6a907.jpg
ភ្នំពេញ៖ កម្ពុជាជាប្រទេសកសិកម្ម បើទោះជាវិស័យនេះ មិនមែនជា ដំណោះស្រាយតែមួយ សម្រាប់កំណើន សេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្រក៏ដោយ តែបានរួមចំណែក យ៉ាងសំខាន់ដល់កិច្ច អភិវឌ្ឍន៍ក្នុងទស្សវត្សនេះ ដែលអាចនិយាយបានថា វិស័យនេះរួមចំណែក ប្រមាណ១ភាគ៣ នៃផលទុនសរុប របស់កម្ពុជា និងបង្កើតផលិតផល ក្នុងស្រុកសរុប (GDP) ជាង២ភាគ៣ ជូនពលរដ្ឋ។
លោក ទី សុគន្ធ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះក្នុងសិក្ខាសាលា ត្រួតពិនិត្យ ពាក់កណ្តាល អាណត្តិ នៃការអនុវត្តគម្រោង កម្មវិធីក្រោមក្របខណ្ឌ នៃផែនការអភិវឌ្ឍន៍កម្ពុជា ២០១៣-២០១៨ របស់មូលនិធិ អន្តរជាតិ សម្រាប់ អភិវឌ្ឍវិស័យកសិកម្ម (IFAD) ថា  “កសិកម្មជាសសរស្តម្ភមួយ ក្នុងចំណោម សសរស្តម្ភទាំង៤ នៃយុទ្ធសាស្រ្ត ចតុកោណរបស់​រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌និង ប្រសិទ្ធភាព
លោកបន្តថា ការអភិវឌ្ឍន៍វិស័យ កសិកម្មនឹងមិនត្រឹមតែ​ ដោះស្រាយបញ្ហាសន្តិសុខ ស្បៀងប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ​ ប្រភពចំណូលសម្រាប់ ប្រជាជននៅជនបទ និងកាត់បន្ថយភាព ក្រីក្រដោយផ្ទាល់នៅជនបទទៀតផង។ ក៏ប៉ុន្តែយ៉ាងណាវិស័យនេះ នៅមិនទាន់រឹងមាំនៅឡើយ គឺស្ថិតក្នុងភាពងាយ ធ្លាក់ចូលទៅភាពក្រីក្រវិញ ដោយសារកំណើន​ នៃចំនួនប្រជាជននៅជនបទ ដែលត្រូវរកការងារថ្មី។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ដើម្បីឲ្យវិស័យនេះ រឹងមាំត្រូវមានភាពចាំបាច់ បន្ទាន់ក្នុងការលើកកម្ពស់ ជំនាញកសិកម្ម ដល់កសិករកម្ពុជា ហើយឈានទៅ ធ្វើពាណិជ្ជូបនីយកម្ម កសិកម្មជាពិសេស ដំណាំស្រូវ។ បច្ចុប្បន្នការផ្សព្វផ្សាយកសិកម្ម នៅមានកម្រិត ទាំងបរិមាណ និងគុណភាព ហើយវិស័យនេះ​ ក៏កំពុងតែទទួលរងការ គំរាមកំហែងស្ទើររាល់ឆ្នាំ ពីគ្រោះធម្មជាតិ ដូចជា៖ គ្រោះរាំងស្ងួត ទឹកជំនន់ និងការបំផ្លាញពីសត្វល្អិត ហើយការប្រែប្រួល អាកាសធាតុ និងក្លាយជាបញ្ហាប្រឈម មួយថ្មីបន្ថែមទៀត បើសិនជាវិធានការណ៍ ឆ្លើយតបសមស្របមិនត្រូវ បានដាក់ចេញឲ្យទាន់ពេល និងដាក់ចេញ វិធានការណ៍មុតស្រួច បន្ទាន់ក្នុងការធ្វើ សមាហរណកម្ម ទៅកាន់ទីផ្សារ ដើម្បីធ្វើពិពិធកម្មសក្តានុពល កសិកម្មកម្ពុជា សម្រាប់គាំទ្រកំណើន ការងារ និង កាត់បន្ថយភាពក្រីក្រ៕

0 comments:

Post a Comment